CAMBO REPORT

Popup Advertising5 seconds

កាហ្វេ Starbucks នឹង​បិទ​គេហ​ទំព័រ “Porn” នៅ​លើ WiFi ខ្លួន គិត​ចាប់​ពី​ឆ្នាំ 2019 នេះ​តទៅ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងដឹងហើយថា ហាងកាហ្វេប្រេន Starbucks មានច្រើនសាខាខ្លាំង​ណាស់​ទូទាំង​ពិភពលោក ហើយ​ក្នុង​នោះ​ភ្ញៀវ​ក៏​មាន​ច្រើន​រាប់​មិន​អស់​ដែរ ហើយរឿងហួសចិត្តក៏បានកើតឡើង ដែលយើងនៅស្រុកខ្មែរគិតថា វាអាចនឹងមិនកើតឡើងទៀតផង តែនៅ​បរទេស​ឯណោះ​វិញ មានរឿងជាច្រើនបានកើតឡើងរាប់សិបឆ្នាំមកហើយ ហើយក៏ជាសំពាធធំមួយដល់ Starbucks ផងដែរ។ ជាក់​ស្ដែង​កាល​ពីម្សិល​មិញនេះ ដោយយោងតាមព័ត៌មាននៃគេហទំព័រ Business Insider បានចេញផ្សាយឲ្យដឹងថា កាហ្វេ Starbucks បានរកឃើញវិធីសាស្ត្រថ្មីហើយ ក្នុងការបិទមិនឲ្យអតិថិជនរបស់ខ្លួនទស្សនា (PORN) នៅក្នុងហាងកាហ្វេរបស់ខ្លួនតទៅទៀត។

ឆ្នាំ 2019 គឺជាឆ្នាំដែលហាងកាហ្វេ Starbucks លែងរកសំពាធចេញពីការប្រើប្រាស់ WiFi សាធារណៈ ដែលដាក់ឲ្យអតិថិជនរបស់​ខ្លួនប្រើប្រាស់ទៀតហើយ នៅពេលដែលអតិថិជនមិនស្គាល់មុខជាច្រើនបានប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចពួកគេ ចូលទៅ​កាន់​គេហទំព័រ​វីដេអូអាសអាភាស (Porn) ហើយទស្សនានៅក្នុងហាងកាហ្វេ ដោយមិនខ្វាយខ្វល់អំពីអ្វីទាំងអស់។ ជុំវិញការ​បិទ​មិន​ឲ្យ​អតិថិជន​របស់ខ្លួនទស្សនា ឬចូលទៅកាន់គេហទំព័រទាំងនោះបាន មិនមែនជារឿងងាយស្រួលនោះទេ តែលើកនេះ Starbucks មាន​វិធីសាស្ត្រល្អដើម្បីទប់ស្កាត់ហើយ គ្រាន់តែ Starbucks ផ្ទាល់មិនបានប្រាប់ឲ្យបានដឹងថា តើខ្លួនប្រើប្រាស់វិធីសាស្រ្តល្អ​នោះ​នឹង​ត្រូវ​ដាក់​ឲ្យអនុវត្តបែបណានោះទេ គ្រាន់តែបង្ហើបថាខ្លួនមានវិធីសាស្ត្រមួយចំនួន ដើម្បីទប់ស្កាត់បញ្ហានេះ។

គួរបញ្ជាក់ផងដែរថា ការបិទមិនឲ្យអតិថិជន Starbucks ក្នុងការចូល ឬលួចមើលរឿងអាសអាភាសនេះ នឹងត្រូវ​ចាប់​ផ្ដើម​អនុវត្ត​មុន​គេ​នៅ​តាម​សាខាជាច្រើននៅក្នុងទីផ្សារអាមេរិកមុនគេ ហើយសម្រាប់សាខានៅតាមបណ្ដាទីផ្សារអន្តរជាតិផ្សេងទៀត នឹងអាចចាប់​ផ្ដើម​អនុវត្ត​ជាបន្តបន្ទាប់ផងដែរ! នេះគឺជាដំណឹង ដែលអាចនឹងធ្វើឲ្យអតិថិជន Starbucks មួយចំនួនខកចិត្ត តែផ្ទុយមកវិញ​វា​ផ្ដល់​នូវ​ផលប្រយោជន៍ច្រើនសម្រាប់ការពារទៅដល់ការគោរពច្បាប់ និងការពារកុមារផងដែរ សម្រាប់ប្រទេសមួយចំនួន ដែលអនុវត្តច្បាប់​តឹង​រឹង​បំផុត!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Business Insider Tag: Lifestyle