CAMBO REPORT

Popup Advertising5 seconds

កាស​ពាក់​ត្រចៀក​មាន​ខ្សែរបស់ Realme នេះ មាន​សំលេង​ធ្ងន់ បុក​បាស តម្លៃ​ត្រឹម 7 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Realme ទើបនឹងបង្ហាញជាផ្លូវការ នូវស្មាតហ្វូនលំដាប់ថវិកា​ស៊េរីថ្មី​មួយ ដោយវា​មាន​ឈ្មោះ​ថា Realme U1 ជាមួយ​ការ​បំពាក់​អេក្រង់​ទំហំ 6.3 អ៊ីញ ប្រភេទ IPS-LCD  រំលេចម៉ូតឆកតំណក់ទឹកទាន់សម័យ មានកំរិតបង្ហាញរូបភាព 1080 x 2340 ភិចសែល និងមានផ្ទៃលាតដល់ទៅ 90.8%។ ចំនុចដែលទាក់ចិត្តផ្សេងទៀតនោះ គឺថាទូរសព្ទនេះ ប្រើប្រាស់បន្ទះឈីប Helio P70 មុនគេ និងមានទំហំកាមេរ៉ាខាងមុខ លោតធំដល់ទៅ 25 មេហ្គាភិចសែល ជាសេនស័រ IMX576 អាចថត Selfie បានច្បាស់ល្អ ផង​ដែរ។

ក្រៅពីការបង្ហាញវត្តមាន ទូរសព្ទម៉ូឌែល Realme U1 រួចចប់សព្វគ្រប់មក ខាងក្រុមហ៊ុន Realme ក៏បានធ្វើការ​បញ្ចេញ​នូវ​កាស​ខ្សែ​ពាក់​ត្រចៀក​មួយប្រភេទ ដែលភ្ជាប់ការប្រើប្រាស់ តាមរយៈឌុយដោត 3.5 មីលីម៉ែត្រ។ សម្រាប់កាស Realme Earbuds នេះ គឺត្រូវ​បាន​ស្រោបខ្សែដោយសាច់អំបោះ Kelvar ដែលមានភាពទន់ស្វិត មិនងាយដាច់ និងអាចប្រើប្រាស់បានយូរ ចំណែកនៅត្រង់​បណ្តុំ​ក្បាល​កាស វាមានរំលេចពណ៌ប្លែក ដោយកន្លែងបញ្ជាក់កាសឆ្វេងស្តាំ គឺមានពណ៌លឿង ហើយក្បាលកាសវិញ មានពណ៌ខ្មៅ និង​មាន​ជ័រទន់ ពណ៌ប្រផេះ។

កាសទាំងសងខាង គឺមានភាពធន់ ជាមួយញើស ហើយម្យ៉ាងវិញទៀត វាក៏ងាយស្រួលពាក់យកទៅតាមខ្លួន បានទៅគ្រប់ទីកន្លែង ដោយគ្មានបញ្ហា។ ចំនុចពិសេសមួយទៀតនោះ កាសខ្សែនេះ វាលឺសំលេងបុកបាសធ្ងន់ បន្ថយសំលេងរំខានខាងក្រៅ តាមរយៈ​ជ័រទន់ ដែលយើងអាចញាត់ចូលត្រចៀក បានជ្រៅ ផងដែរ។ Realme Earbuds មានកន្លែងបញ្ជាលើ 3 ចំនុច រួមមាន តម្លើង​សំលេង, បន្ថយសំលេង និងចំនុចកណ្តាលនោះ ជាកន្លែងទទួលទូរសព្ទ ឬអាចហៅ Google Assistant បាន។

ចំពោះកាសខ្សែពាក់ត្រចៀក របស់ក្រុមហ៊ុន Realme នេះ នឹងត្រូវបានដាក់លក់តំណាលគ្នាជាមួយម៉ូឌែល Realme U1 ដែរ។ កាស​បុក​បាស Realme Earbuds នឹងធ្វើការដាក់លក់ ក្នុងតម្លៃធូរថ្លៃតែម្តង ត្រឹមតែ 7 ដុល្លារប៉ុណ្ណោះ ហើយខ្ញុំសង្ឃឹមថា វាអាចនឹងត្រូវ​បាន​ឈ្មួញ ទិញយកមកលក់នៅក្នុងទីផ្សារស្រុកយើង ផងទៅចុះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ