CAMBO REPORT

Popup Advertising5 seconds

ប៉ុន្មានម៉ោង​មុន​នេះ វេប​សាយ​ផ្លូវការ​របស់ DELL ត្រូវ​បាន​គេ Hacked

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យោងតាមប្រភពពីក្រុមហ៊ុន DELL ផ្ទាល់ បានប្រកាសអោយដឹងថា សម្រាប់អតិថិជន ដែលមានគណនីប្រើប្រាស់ នៅក្នុង​វេបសាយ​របស់​ក្រុមហ៊ុន DELL សូមកំណត់នូវ លេខកូដគណនី ឡើងវិញអោយលឿន តាមដែលអាចធ្វើបាន ព្រោះថា កាលពីប៉ុន្មានម៉ោងមុន វេបសាយទាំងមូលនេះ ត្រូវបានជនអនាមិក បានធ្វើសកម្មភាព Hack ចូលទៅក្នុង Database អតិថិជនរបស់ក្រុមហ៊ុន ក៏ប៉ុន្តែ អត់​មាន​អ្វីដែលបាត់បង់ រឺខូចខាតនោះទេ ហើយដើម្បីសុវត្ថិភាព ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ DELL សំណូមពរអោយ មានការប្តូរលេ​ខ​កូដ​សម្ងាត់ ឡើងវិញ។

យ៉ាងណាមិញ នេះគឺរឿងធម្មតាទៅហើយ សម្រាប់ក្រុមហ៊ុនល្បីៗ ដែលក្លាយទៅជាមុខសញ្ញា របស់ជនអនាមិក សម្រាប់ធ្វើការ Hack ចូលទៅក្នុងប្រព័ន្ធ ក្នុងគោលបំណងផ្សេងៗ របស់ពួកគេ។ តែអ្វីដែលហួសពីការស្មាននោះ គឺនាមឈ្មោះជា រហ័ស​នាម​ក្រុមហ៊ុន​កុំព្យូទ័រ​កំពូល​តារាង​ទី៣ ពេលនេះ មានគេអាចជ្រៀតចូល ទៅក្នុងប្រព័ន្ធគ្រប់គ្រងបានហើយ ហើយទាក់ទង នឹង​បញ្ហា​នេះ​ដែរ DELL ក៏មិនបានសំងំស្ងៀមដែរ ដោយបានដុតដៃដុតជើង ពិនិត្យ និងពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាពរបស់ខ្លួន ឡើងវិញ ដើម្បី​ជៀសវាង បញ្ហានេះកើតឡើងម្តងទៀត ដែលអាចនឹងធ្ងន់ធ្ងរជាងនេះ។

គួរបញ្ជាក់ថា កន្លងមក នៅក្នុងស្រុកយើង ក៏ធ្លាប់មាន Hackers មួយចំនួន បានធ្វើការ hack វេបសាយល្បីៗ នៅក្នុងស្រុកយើង​ផង​ដែរ តែវាកន្លងទៅប្រហែលជា ៣ ទៅ ៤ ឆ្នាំដែរហើយ។

 

អញ្ចឹងហើយបានថា មានឈ្មោះល្បីហើយ ក៏មិនប្រាកដថាបានសុខស្រួលដែរ បើសុវត្ថិភាព មិនរឹងមាំទេ គឺដូចជាបញ្ហានេះអញ្ចឹង។ Hackers នៅមិនដែលស្រណុកទេ ពួកគេតែងតែ រកកន្លែងដែលពួកគេអាចសាកល្បង ចំណេះដឹងរបស់ពួកគេ រឺក្នុងគោល​បំណង​ផ្សេងៗ របស់ពួកគេហ្នឹងឯង ហើយបើប៉ះចំ Black Hat ទៀត គឺខ្ទេចខ្ទី រលាយដូចអំបិលត្រូវទឹក តែម្តង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: Lifestyle