CAMBO REPORT

Popup Advertising5 seconds

Porsche 911 ស៊េរី 2020 ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយ ជា​រថយន្តស្ព័រ​ទំនើប​ទាន់​សម័យ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ម៉ូឌែល 911 បើគ្រាន់តែនិយាយភ្លាម សម្រាប់អ្នកនិយម ឬស្រលាញ់រថយន្តប្រាកដជាស្គាល់ថាជារថយន្តម៉ាកអ្វីជាក់ជាមិនខាន ដោយ 911 នេះ គឺជាម៉ូឌែលស្នូលមួយរបស់ក្រុមហ៊ុនផលិតរថយន្ត Porsche របស់ប្រទេសអាល្លឺម៉ង់ ជាមួយ​នឹង​វត្តមាន​ក្នុង​ទីផ្សារ​ជា​ច្រើន​ឆ្នាំណាស់មកហើយ គិតចាប់តាំងពីឆ្នាំ 1963 មកម៉្លេស ដែលវាមានច្រើនជម្រើសខ្លាំង មានទាំងបើកដំបូល បិទដំបូល មាន​ជម្រើសម៉ាស៊ីន និងមុខងារក្នុងការប្រើប្រាស់ក្នុងរថយន្តជាដើម ។ល។

មកដល់ចុងឆ្នាំ 2018 នេះ ក្រុមហ៊ុនផលិតរថយន្ត Porsche បានប្រកាសចេញនូវរថយន្តស៊េរី 911 នេះ ស៊េរីឆ្នាំំ 2020 ជាផ្លូវការ​ហើយ រថយន្តស្ព័រទទួលបានចំណាប់អារម្មណ៍ និងមានទីផ្សារខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។ Porsche 911 ស៊េរីឆ្នាំ 2020 ចេញ​ថ្មី​លើកនេះ នៅរក្សារូបរាងបែប Classic ដូចទៅនឹងជំនាន់មុនខ្លះដែរ តែផ្នែកឌីហ្សាញនៃក្រុមហ៊ុន Porsche បានកែច្នៃ​បន្ថែម​ទៅ​លើ​ភ្នែកមួយចំនួនរួមមានដូចជាកាងមុខ កាងក្រោយ ចំហៀង ស្តុប តាមឡូខាងក្នុង ឲ្យវាមើលទៅកាន់តែទំនើប និងទាន់​សម័យ​ជាង​មុន អាចជិះបានពីរនាក់ ជាមួយនឹងគុណភាពផលិតខ្ពស់កម្រិតលេខ 1។

រចនាបថរបស់ 911 ស៊េរី 2020 ពិតជាលើកសម្រស់នៃការវិវឌ្ឍន៍ខ្លួនរបស់រថយន្តទំនើប ដោយខាងមុខមានភ្លើង Laser ពីរ អម​ជាមួយនឹងស៊ីញ៉ូប្រដេញសងខាង ខណៈខាងក្រោយគឺជាភ្លើងស្តុប LED មួយគូ ប្រដេញគ្នាទំនើប។ សម្រាប់យ៉ាន់ រថយន្តនេះ ប្រើ​ប្រាស់​យ៉ាន់​ខាង​មុខ​ទំហំ 20 អ៊ីញ ពីរគ្រាប់ និងខាងក្រោយទំហំ 21 អ៊ីញ ពីរគ្រាប់ដូចគ្នា ធ្វើឲ្យវាមើលទៅមានភាពស៊ិចស៊ី ទាក់​ចិត្ត គួរ​ឲ្យ​ចង់បើក។ ផ្នែកខាងក្នុង វិញត្រូវបានរចនាឡើងយ៉ាងពិសេស ធានាទៅដល់សុវត្ថិភាព ជាមួយនឹងពូកស្បែកពីរ មាន​តាប​ឡូ​ខាង​ក្នុង​ប្រណិត ជាមួយស្បែក លាយឡំជាមួយនឹងលោហៈ ភ្ជាប់មកជាមួយនឹងអេក្រង់បញ្ជា Touchscreen សម្រាប់កំណត់ទៅ​លើ​កា​រ​ប្រើប្រាស់​ទូទៅរបស់រថយន្តទាំងមូល។

សម្រាប់កម្លាំងម៉ាស៊ីន Porsche 911 Carrera S និង 4S បំពាក់មកជាមួយនឹងម៉ាស៊ីនមានកម្លាំង 443 កម្លាំងសេះ មាន 8 លេខ មាន​ប៉ុង 2 មុខក្រោយ ដែលអាចបង្កើនល្បឿនពី 0km/h ឡើងទៅ 100km/h ត្រឹមតែ 3.5 វិនាទី អាចបើកបរបានក្នុង​ល្បឿនលឿន​បំផុត​លោត​ដល់ 307km/h។ ក្នុងនោះ Porsche ក៏បានបន្ថែមមុខងារ Wet Mode ដែលជួយច្រើនទៅ​ដល់​ការ​បើកបរ​នៅ​លើ​ផ្លូវ​សើម ឬនៅពេលកំពុងភ្លៀង ដោយរថយន្តនឹងធ្វើការដោយស្វ័យប្រវត្តិ ទៅលើការកំណត់ប្រព័ន្ធហ្វ្រាំង មិនឲ្យជាន់ទៅជាប់គាំង ក៏​ដូច​ជា​​ជូនដំណឹងទៅកាន់អ្នកបើករបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ អមមកជាមួយនឹងមុខងារ Night Vision Assist ដែល​ជួយ​ខ្លាំង​ទៅ​លើ​ការ​បើកបរនៅពេលយប់ងងឹត ដោយប្រើប្រាស់កាមេរ៉ា Thermal ស្រួលទៅដល់ការបើកបរ និងមុខងារជាច្រើន​ផ្សេងៗ​ទៀតដូចទៅនឹង Porsche ចេញឆ្នាំមុនដែរ។

 

 

រថយន្ត Porsche 911 ស៊េរី 2020 នេះ ចែកចេញជាពីរប្រភេទផ្សេងៗគ្នាគឺ 911 Carrera S និង 911 4S ដែលវានឹងបង្ហាញខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍តាំងពិព័រណ៌រថយន្តធំជាងគេប្រចាំឆ្នាំ នៅក្នុងទីក្រុង LA សហរដ្ឋអាមេរិក នាសប្ដាហ៍ក្រោយនេះឯង ជារថយន្ត​ជំនាន់​ទី 8 របស់ Porsche ដែលបានផ្លាស់ប្ដូររូបរាងប្លែក ទាក់ភ្នែកមហាជន។ 2020 Porsche 911 នឹងចេញលក់នៅក្នុងឆ្នាំ 2019 ខាង​មុខ​នៅ​ក្នុងតម្លៃដូចខាងក្រោមនេះ៖

 

•    911 Carrera S មានតម្លៃចាប់ផ្ដើមចាប់ពី USD 113,200 ឡើងទៅ

•    911 Carrera 4S មានតម្លៃចាប់ផ្ដើមពី USD 120,600 ឡើងទៅ

 

តម្លៃខាងលើគឺជាតម្លៃចាប់ផ្ដើមប៉ុណ្ណោះ ព្រោះបើអ្នកចង់បានរថយន្តតាមចិត្តដែលខ្លួនស្រលាញ់ ចង់បានគ្រឿងតុបតែងកម្រិតខ្ពស់ ចង់​បាន​គ្រឿងតុបតែង ដែលនឹងប្រែក្លាយរថយន្តនេះឲ្យកាន់តែល្អផ្ដាច់គេនោះ អ្នកត្រូវចំនាយប្រាក់បន្ថែមពីលើនេះទៀត ដោយ​ការ​កំណត់​នោះ​ត្រូវធ្វើឡើងតាមរយៈគេហទំព័រផ្លូវការរបស់ Porsche ផ្ទាល់ បើកសិទ្ធិឲ្យអ្នករៀបចំ​រថយន្តនៃក្ដីស្រម៉ៃ​របស់​អ្នក​តាម​ចិត្ត​តាម Link ខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Porsche Tag: យានយន្ត