CAMBO REPORT

Popup Advertising5 seconds

ទូទាត់ប្រាក់តាម​ដប​ទឹក​ឆ្លាតវៃ​ មាន​នៅ​ហាង​កាហ្វេ​មួយ​កន្លែង​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះជាការអាប់ដេតមួយដ៏ជឿនលឿនរបស់ហាងកាហ្វេមួយកន្លែងឈ្មោះ Costa ដែលមានទីតាំងនៅប្រទេសអង់គ្លេស ទើ​ប​តែ​ដាក់​ឲ្យ​អ្នក​ផឹកកាហ្វេពួកគេ ទូទាត់ប្រាក់តាមដបដាក់ទឹក ឬដាក់កាហ្វេប្រ៊េនរបស់ពួកគេ ដោយគេមានបង្កប់ឈីប NFC នៅក្នុង​គំរប​ដប​ទឹក​នោះ​តែម្តង ដូច្នេះរាល់ការទូទាត់ និងបញ្ចូលប្រាក់បានរហ័ស ដោយគ្រាន់តែដាក់ក្បែរឧបករណ៍គិតប្រាក់របស់ហាងនោះ។

ហាងកាហ្វេបានហៅដបទឹកនេះថា Clever Cup មិនមែន Smart Cup នោះទេ តែវាបកប្រែមកឆ្លាតវៃដូចគ្នា។ ចំពោះអ្នកប្រើប្រាស់ការទូទាត់ប្រាប់ដោយប្រើដបទឹកនេះ នឹងទទួលបានការបញ្ចុះតម្លៃទៀតផង ហើយវាក៏ផ្តល់ភាពស្រួល នៅ​ពេល​អ្នក​ទិញកាហ្វេ ទូទាត់ប្រាក់ផងដែរ ដោយពុំចាំបាច់ដកកាបូបលុយ ឬប៉ះលុយនៅពេលពួកគេទិញនំ ឬទិញកាហ្វេញុំានៅទីនោះ។ Costa បានសហការជាមួយក្រុមហ៊ុន Barclays គ្រប់គ្រងលើបច្ចេកវិទ្យាទូទាត់ប្រាក់ និងបានដាក់ឈ្មោះបច្ចេកវិទ្យានេះថា bPay ។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់អាចយកដបទឹកនេះទៅទូទាត់នៅកន្លែងផ្សេងក៏បានដែរ ឲ្យតែគេប្រើប្រាស់ឧបករណ៍ NFC ដូចគ្នា ដូច្នេះសម្រាប់អ្នកប្រើប្រាស់ដបនេះ ពិតជាងាយស្រួលមែនទែន។ ចំពោះ The Clever Cup នេះ នឹងដាក់លក់នៅចុងខែនេះ ក្នុង​ហាងកាហ្វេ Costa នៅស្រុកគេ ក្នុងតម្លៃ 14.99 ផោន ស្មើនឹង 19.17 ដុល្លារសហរដ្ឋអាមេរិក។

នេះជាយុទ្ធសាស្រ្តមួយដែលល្អសម្រាប់ហាងកាហ្វេនេះ អាចឲ្យអ្នកប្រើប្រាស់កាន់ដបទឹកមានម៉ាកសញ្ញាពួកគេទៅកាន់គ្រប់ទីកន្លែង និងអាចទូទាត់ប្រាក់បានទៀត រីឯអ្នកប្រើប្រាស់ក៏ល្អ ព្រោះគេអាចយកវាមកដាក់កាហ្វេ ឬដាក់ទឹកផឹកបានផង និង​អាច​ប្រើ​វា​សម្រាប់​ទូទាត់​ប្រាក់​ផង នៅពេលដែលយកវាទៅហាត់ប្រាណជាមួយម្តងៗ និងពុំចាំបាច់យកកាបូបលុយតាមខ្លួនក៏បាន ដោយគ្រាន់​តែ​បញ្ចូល​លុយពេញតាមកម្មវិធី bPay ប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ