CAMBO REPORT

Popup Advertising5 seconds

Toyota Corolla Hybrid 2020 បង្ហាញ​វត្តមាន​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះជាលើកទីមួយដែលក្រុមហ៊ុនផលិតរថយន្តជប៉ុនដ៏ល្បី Toyota បានដាក់​ម៉ាស៊ីន​ប្រព័ន្ធ Hybrid ដល់​រថយន្ត​ស៊េរី Corolla ឆ្នាំ 2020 ហើយ​រថយន្ត​នេះ នឹងមានការគាំទ្រច្រើនជាងមុន មិនចាញ់រថយន្តស៊េរី Prius ប៉ុន្មានទេ បើមាន Hybrid បែបនេះ។ មិត្តអ្នក​អាន ប្រហែលជាឆ្ងល់ថា មិនទាន់ដល់ឆ្នាំ 2019 ផង ស្រាប់តែក្រុមហ៊ុនចេញដល់ឆ្នាំ 2020 ព្រោះតែបច្ចេកវិទ្យា និងការអាប់ដេត​ស៊េរី​នេះទំនើបហួស ទើបឡើងដល់ 2020 បែបនេះ។

យោងតាមប្រភពីក្រុមហ៊ុនផ្ទាល់ បានរៀបរាប់ថា រថយន្ត Toyota Corolla Hybrid ឆ្នាំ 2020 នេះ គឺជា​ជំនាន់​ដែល​លើក​មុខមាត់​ស៊េរី​នេះ ខ្លាំងជាងគេ ព្រោះវាពាំនាំមកជាមួយប្រព័ន្ធ Hybrid និងម៉ាស៊ីនសាំង 1.8-liter ប្រភេទម៉ាស៊ីន Atkinson-cycle I4 gas និងប្រព័ន្ធម៉ូទ័រចំនួន 3 ធ្វើឲ្យកំលាំងម៉ាស៊ីនរបស់រថយន្តនេះរត់បានល្បឿន 121 កំលាំងសេះ។ សម្រាប់អាគុយផ្ទុក​ថ្ម​វេចខ្ចប់​ដោយ​សារធាតុ nickel-metal និងដាក់នៅខាងក្រោយកៅអីអ្នកអង្គុយក្រោយ។

 

ចំពោះការបើកបរ​យឺតៗ រថយន្តនឹងប្រើប្រាស់ប្រព័ន្ធ Hybrid ដោយមិនស៊ីសាំងនោះទេ តែបើបើកលឿនវានឹងស៊ីសាំងដូចធម្មតា ហើយអ្នកបើកបរក៏អាចចុចប៊ូតុងបើកបិទវាបាន តាមតម្រូវការ បើចុចបើកប៊ូតុងនេះ វានឹងដំណើរការប្រព័ន្ធ Hybrid ដោយស្វ័យ​ប្រវត្តិ និងមុខងារនេះគេហៅថា EV Mode ។

រថយន្តនេះក៏មានបច្ចេកវិទ្យាការពារសុវត្ថិភាព Safety Sense 2.0 ផងដែរ ដោយវានឹងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ នៅពេល​ដែល​កៀក​វត្ថុ​ខាងមុខពេក។ នៅខាងក្នុង យើងឃើញមានអេក្រង់បញ្ជាទូទៅ ទំហំ 7 អ៊ីញ និងមាន Support មុខងារ Apple CarPlay ផងដែរ ដើម្បីងាយស្រួលភ្ជាប់ជាមួយឧបករណ៍ដំនើរការប្រព័ន្ធប្រតិបត្តិការ iOS ។ រីឯការដាក់លក់វិញ គឺនៅអំឡុងខែមីនាឆ្នាំ 2019 ខាងមុខ ដោយនៅពេលយើងបានត្រឹមឃើញរូបរាងរបស់វាតាមរយៈរូបភាពសិនប៉ុណ្ណោះ។

នេះពិតជាការលើកមុខមាត់ត្រកូល Corolla មែនទែន ដែលក្រុមហ៊ុន Toyota បានបំពាក់ប្រព័ន្ធ Hybrid ជួយឲ្យរថយន្តនេះ ស៊ីសាំង​កាន់តែតិចជាងមុន ព្រោះវាស៊ីសាំងតិចស្រាប់ហើយ ដោយសារតែម៉ាស៊ីនរបស់វាតូច បើមានប្រព័ន្ធ Hybrid នេះមក​ជំនួយ​ទៀត គឺការបើកបរកាន់តែស៊ីសាំងតិចលើសមួយកម្រិតទៀត ទើបអាចធ្វើឲ្យស៊េរីរថយន្តនេះ មានការគាំទ្រកាន់តែច្រើន មិនចាញ់​រថយន្ត Prius នោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: CNet Tag: យានយន្ត