CAMBO REPORT

Popup Advertising5 seconds

Darksider វគ្គ 3 ចេញ​មិន​បាន​ប៉ុន្មាន​ផង ឥឡូវ Cracked បាន​សម្រេច និង​អាច​ដោនឡូដ​យក​ទៅ​លេង​បាន​បាត់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុតហ្គេមបែបផ្សងព្រេង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន THQ បានចេញលក់ជាផ្លូវការក្នុងទីផ្សារហើយ ហ្គេម​ផលិត​ឡើង​ដោយ​ក្រុមផលិតហ្គេម Gunfire Games រត់នៅលើ Unreal Engine 4 មានលេងនៅលើ Xbox One, PS4 និង Windows PC។ ហ្គេមនេះ បើនិយាយទៅគួរឲ្យអស់សំណើចផងដែរ នៅពេលដែលវាចេញមកមិនបានប៉ុន្មានថ្ងៃផង វាក៏ត្រូវបានក្រុម Hack ហ្គេម​ធ្វើការ Cracked បានយ៉ាងរហ័សភ្លាមៗតែម្ដង មិននឹកស្មានដល់ទាល់តែសោះ។

ហ្គេម Darksider វគ្គ 3 គឺជាហ្គេមផ្សងព្រេងបែបកាប់ចាក់ ដោយអ្នកនឹងដើរតួជា Hero ស្រីមានឈ្មោះហៅថា Fury ត្រូវឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើនសម្រាប់ការលេងតាមវគ្គបែបសាច់រឿង ដោយក្នុងនោះអ្នកត្រូវឆ្លងកាត់កូនបិសាច មេបិសាច រហូតដល់​វ៉ៃ​បិសាច​មាឌ​ធំៗ​​ជាដើម អមមកជាមួយនឹងការដោះស្រាយចំនោទបញ្ហាទៅតាមវគ្គដែលតម្រូវផងដែរ។ ជាមួយតួអង្គ Fury មួយនេះ អ្នក​អាច​រីករាយ​​ក្នុងការផ្សងព្រេងនៅតាមពិភពផ្សេងៗគ្នាជាមួយនឹងដាវ អាវុធបន្ទាប់បន្សំ និងវេទមន្ត ជាច្រើន ដែលអាចធ្វើការ​បង្កើន​សមត្ថភាព​​ទៅតាមការចង់បានរបស់អ្នកលេងផ្ទាល់ ថាតើអ្នកចង់ឲ្យ Fury ខ្លាំងផ្នែកប្រយុទ្ធ ផ្នែកអាវុធ ឬផ្នែកធ្វើតំណើរជាដើម ។ល។

 

 

សម្រាប់ពេលនេះសម្រាប់ប្រិយមិត្ត ដែលចូលចិត្តលេងហ្គេមបែបផ្សងព្រេងដោយប្រើប្រាស់អាវុធ និងវេទមន្ត ហ្គេមនេះគឺជាហ្គេម​មួយ ដែលអ្នកមិនគួរមើលរំលង ព្រោះវាមានក្រាហ្វិចស្រស់ស្អាត មាន Effect ទាក់ទាញ ថែមទាំងមានឧបសគ្គច្រើន ពិសេស​បំផុត​គឺ អ្នកលេងហ្គេមតាមកុំព្យូទ័រអាចទាញយកមកលេងបានដោយឥតគិតប្រាក់ហើយចាប់ពីថ្ងៃនេះតទៅ តាមរយៈគេហទំព័រ​ពិសេសៗ​មួយ​ចំនួន ក្នុងទំហំប្រហាក់ប្រហែល 18-19GB ឬបើមិនចង់ចំនាយពេល Download នោះទេ អាចទិញយកមកលេងតែម្ដងក៏បាន​ក្នុងតម្លៃធូរថ្លៃទាល់តែមែនទែន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: THQ Tag: កម្មវិធី-ហ្គេម