CAMBO REPORT

Popup Advertising5 seconds

ភេទ​ទី​បី មិន​មែន​ជា​បញ្ហា​នោះ​ទេ បើ​តាម​សំដី​លោក Tim Cook

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីពេលថ្មីៗនេះ សារព័ត៌មាន CNN បានចុះទៅដល់ហាងសាខា Apple Store ដោយផ្ទាល់ ដើម្បីសម្ភាសន៍​លោក​នាយ​ក​ប្រតិបត្តិ Tim Cook និងការសួរ​សំនួរ​ដោយអ្នកស្រី Christiane Amanpour អំពីការសម្រេចចិត្តរបស់គាត់ ដែលប្រកាស​ដល់​ពិភពលោក​ថាខ្លួនគាត់ជាភេទទី 3 កាលពីប៉ុន្មានឆ្នាំមុន ហើយចម្លើយរបស់លោក ពិតជាធ្វើឲ្យមនុស្សជាច្រើនកាន់តែគោរពគាត់។

លោក Tim Cook ពិតជាមានភាពក្លាហាន ដែលហ៊ានចេញមុខ អះអាងនិងប្រកាសជាសាធារណៈតែម្តង ទាក់ទងនឹងអាថ៌កំបាំង​របស់​គាត់ ដោយគាត់ជាខ្ទើយម្នាក់ មានចំណាប់អារម្មណ៍លើមនុស្សភេទដូចគ្នា។ ការសម្ភាសន៍នេះមានរយៈពេលជិត 10 នាទី ហើយ​ការសម្ភាសន៍នេះ តាំងពីខែមុនមកម្ល៉េះ តែសារព័ត៌មាន CNN ទើបបង្ហោះចូល YouTube របស់ពួកគេ​នា​ពេល​ថ្មីៗ​កន្លង​មក​នេះ។

 

តាមសំដីរបស់លោក បាននិយាយថា គាត់បានដឹង ពីព័ត៌មានក្មេងៗជាភេទទី 3 ឬក៏ជាខ្ទើយ ដោយលោក​មាន​ការ​ស្រាវជ្រាវ​តាមរយៈ​អ៊ីនធើណេត ជាមួយបញ្ហាជាច្រើនកើតលើពួកគេ ដូចជាត្រូវបានគេធ្វើបាប, មើលងាយ, គ្រួសារបោះបង់ចោល, គ្រួសារ​បណ្តេញ​ចេញពីផ្ទះ, ខ្លះក៏ជិតដល់ការសម្លាប់ខ្លួន ហើយរឿងទាំងនេះពិតជាធ្វើឲ្យលោករំជួលចិត្តមែនទែន ទើបលោកចង់​ណែនាំ​ដល់​អាណាព្យាបាល និងមនុស្សម្នាដទៃដែលអគតិ ងាកមកគោរពដល់មនុស្សភេទទី 3 ព្រោះមនុស្សភេទទី 3 មិនបានធ្វើបាប​នរណាម្នាក់​នោះ​ទេ គឺពួកគេជាមនុស្សដូចភេទធម្មតាអញ្ចឹងដែរ ហើយលោកក៏ជាភេទទី 3 ដែរ និងជាថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន Apple ទៀត​ផង។

 

វីដេអូសម្ភាសន៍នៅខាងក្រោម៖

 

 

នេះជាភាពក្លាហានមួយ ដែលលោកចង់បង្ហាញ និងលើកទឹកចិត្តទៅដល់មនុស្សផ្សេងទៀត ដែលជាភេទទី 3 និងលាក់ការពិតនេះ មិន​ហ៊ានប្រាប់អ្នកដទៃ ព្រោះតែខ្លាចគេមើលងាយ និងគេស្អប់ខ្ពើម ប៉ុន្តែ Tim Cook ជម្រុញឲ្យពួកគេឈប់លាក់បាំងការពិតនេះ និង​ណែនាំដល់អ្នកស្អប់ខ្ពើមដទៃ ងាកមកធ្វើធម្មតាវិញ នៅពេលដែលដឹងថានរណាម្នាក់ជាភេទទី 3 បែបនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: iDownload​ Blog Tag: Lifestyle