CAMBO REPORT

Popup Advertising5 seconds

កម្មវិធី​សម្រាប់​ទុក​ឯកសារ PDF នៅ​លើ​ប្រព័ន្ធ​ដំណើរ​ការ iOS

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឯកសារដែលពេញនិយម និងងាយស្រួលទុកមើលនៅ​លើ​ឧបករណ៍​ដំណើរការ iOS ដូចជា iPad, iPhone នោះ ឯកសារប្រភេទជា pdf ព្រោះ​រាល់ Font អក្សររបស់ឯកសារនេះ ត្រូវបានសម្លាប់រួច និងមិនប្រែប្រួលទេ នៅពេលផ្ទេរពីម៉ាស៊ីនមួយទៅម៉ាស៊ីនមួយ មិន​ដូច​ជាឯកសារ Microsoft Word នោះទេ ដូច្នេះភាគច្រើន E-Book គេ Covert វាទៅជាឯកសារ pdf នេះឯង។

ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ iPad, iPhone ដែលចូលចិត្តទុកឯកសារ pdf នៅក្នុងកម្មវិធី iBooks នោះ ក៏អាច​ងាក​មក​ប្រើប្រាស់កម្មវិធីផ្សេងទៀតបាន ដោយកម្មវិធីទាំងនោះ មានមុខងារប្រើប្រាស់ច្រើនជាង iBooks ទៀតផង ដូច្នេះអ្នក​គួរ​តែ​សាក​ល្បង​ប្រើសិនក៏បាន តែបើមិនពេញចិត្ត អ្នកអាចលុបវិញបានដោយគ្មានបញ្ហានោះទេ។ កម្មវិធីខ្លះ ប្រហែលជាមិត្តអ្នក​អានមួយ​ចំនួន​ធ្លាប់​បានឮ និងខ្លះធ្លាប់បានប្រើ ដូច្នេះអ្នកក៏អាចចែករំលែកព័ត៌មានទៅកាន់អ្នកដែលមិនទាន់បានប្រើផង។

 

1.    Adobe Acrobat Reader (ទាញយក)

 

 

 

 

2.    PDF Viewer Pro (ទាញយក)

 

 

3.    Foxit MobilePDF (ទាញយក)

 

 

4.    Xodo PDF Pro (ទាញយក)

 

 

ទាំងនេះ សុទ្ធតែជាកម្មវិធីដែលពេញនិយម មានមកជាមួយមុខងារច្រើន ជំនួយដល់ការមើល និងការអាន របស់អ្នកប្រើប្រាស់​ដូច​ជា​ប្តូរពណ៌​ផ្ទៃអក្សរ​ទៅ​ជាពណ៌ខ្មៅបាន ដើម្បីងាយស្រួលដល់ការអាន និងភ្នែក ដូច្នេះមិត្តអ្នកអាន ដែលចូលចិត្តអានឯកសារ ឬជា E-Book តាម iPad ឬ iPhone នោះ គួរតែសាកល្បងប្រើកម្មវិធីទាំងនេះ និងបានដឹងថាកម្មវិធីណាមួយល្អជាងគេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: iTunes Tag: កម្មវិធី-ហ្គេម