របៀបបិទបើករន្ធស្រូបសម្លេងពេល Screen record លើ iPhone
សម្រាប់មិត្តអ្នកអាន ដែលឧស្សាហ៍ប្រើប្រាស់មុខងារថតការប្រើប្រាស់នៅលើអេក្រង់ៃScreen record របស់ iPhone, iPad នោះ អ្នកគួរតែស្វែងយល់ពីរបៀបបិទបើក Microphone របស់វា ព្រោះពេលខ្លះ យើងថត screen record នេះ មិនចង់ឲ្យជាប់សម្លេងផ្ទាល់នោះទេ ដូច្នេះយើងនឹងណែនាំឲ្យអ្នកទាំងអស់គ្នាបានដឹងរបៀបបិទ ឬបើកវា នៅពេលដែលមិត្តអ្នកអានប្រើប្រាស់វា តាមតម្រូវការរបស់អ្នក។
ឆ្លៀតបន្តិច យើងចង់ណែនាំអ្នកពីការយកប៊ូតុង ឬ Toggle មុខងារនេះ ទៅដាក់នៅលើ Control Center ជាមុនសិន។ ដោយអ្នកចូលទៅកាន់ Settings>Control Center និងចុចបន្តលើ Customize Controls ពេលចូលទៅដល់ចាំអូសយក Screen Recording នោះឡើងមកលើ ដើម្បីឲ្យវាបង្ហាញនៅលើរបា Control Center បាន។
របៀបបិទបើក Microphone វិញ ក៏ងាយស្រួលដែរ បន្ទាប់ពីអ្នកបានទាញប៊ូតុង មុខងារនេះ មកដាក់នៅលើរបា Control Center រួចនោះ អ្នកអាចអូសរបា Control Center នោះមក រួចចុចសង្កត់ម្តងលើប៊ូតុងមុខងារនេះ ពេលនោះអ្នកនឹងឃើញកន្លែង Off ឬ On នៅខាងក្រោម ដោយបង្ហាញពីរូប Microphone មួយ ដូច្នេះអ្នកអាចបិទ ឬបើកវាតាមតម្រូវការបាន។
មុខងារនេះ ពិតជាមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ ព្រោះយើងអាចប្រើវាសម្រាប់ថតការប្រើប្រាស់បាន នៅពេលដែលយើងចង់បង្ហាញពីការប្រើប្រាស់ ឬរបៀបប្រើប្រាស់ទៅកាន់នរណាម្នាក់ ដោយការថតជាវីដេអូតែម្តង វាប្រសើរជាងការ Screenshot ច្រើនណាស់ ដូច្នេះមិត្តអ្នកអាន ដែលមិនសូវប្រើប្រាស់ ក៏គួរតែសាកល្បង និងវាជាជំនួយច្រើនដល់ការងាររបស់យើងផងដែរ។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
