CAMBO REPORT

Popup Advertising5 seconds

Apple បើកឲ្យ​កុមារ​តូចៗ​រៀន Coding ឥតគិតប្រាក់​ទូទាំងពិភពលោក​នៅ​ខែ​ធ្នូ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនអេឡិចត្រូនិច Apple បានពង្រឹងវិសាលភាពនៃការសរសេរកូដ (Coding) សម្រាប់​យុវវ័យ​សម័យថ្មី ដែល​មាន​អាយុ​ក្មេងៗ​អស់​រយៈ​ពេល 6 ឆ្នាំហើយ ហើយចុងឆ្នាំនេះ Apple មានគម្រោងថ្មីបន្ថែមទៀត ជាជំនួយបន្ថែមសម្រាប់កុមាតូចៗ​ឲ្យពួក​គេ​ចេះ​សរសេរកូដ បានកាន់តែប្រសើរបន្ថែមទៀត ជាមួយនឹងថ្នាក់រៀនអំពីរបៀបសរសេរកូដសម្រាប់រយៈពេល 1 សប្ដាហ៍។

ក្រុមហ៊ុន Apple នឹងបើកឲ្យមានថ្នាក់រៀនពិសេសគិតចាប់ពីថ្ងៃទី 3 ខែធ្នូ រហូតដល់ថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2018 ខាងមុខនេះ ដោយ​អនុញ្ញាត​ឲ្យ​កុមារតូចៗមានអាយុ 6 ឆ្នាំទៅដល់ 12ឆ្នាំ ចូលរៀនវគ្គសរសេរកូដ នៅតាមហាងលក់ផលិតផល (Apple Store) ទូទាំង​សកលលោកតែម្ដង មានន័យថារាល់ប្រទេសណា ដែលមានហាង Apple Store នឹងបើកឲ្យកុមារមករៀនសរសេរកូដដោយ​ឥតគិត​ថ្លៃ​។ ថ្នាក់រៀនសរសេរកូដនេះនឹងបើកឲ្យអ្នករៀនសរសេរកូដតូចៗ ធ្វើការសិក្សា និងស្វែងយល់ស្រាលៗទៅលើរបៀបសរសេរ ជាមួយ​​នឹងម៉ាស៊ីន (Robot) ដោយមានជំនួយបន្ថែមពីភ្នាក់ងារក្រុមហ៊ុន Apple បង្រៀនបន្ថែមពីខាងក្រៅ។ ចំនែកឯកុមារ​មាន​អាយុ​ច្រើន​ជាង 12 ឆ្នាំ នឹងអាចចូលរួមសិក្សាជាមួយកម្មវិធី Teaching Swift ដែលនាំឲ្យពួកគេបានសិក្សាកាន់តែស៊ីជម្រៅបន្ថែមទៀត ជាមួយនឹង Code នានា ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ Apple ជាប្រូក្រាម ដែល​ត្រូវ​បាន​អ្នកអភិវឌ្ឍន៍កម្មវិធីធំៗបច្ចុប្បន្នកំពុង​ប្រើប្រាស់​ទៀតផង។

ជាងនេះទៅទៀត សម្រាប់អ្នកដែលមិនបានចូលរួមកម្មវិធីសិក្សាឥតគិតថ្លៃនៅតាម Apple Store ក៏អាចមានឱកាសសិក្សា​ដូចកុមារ​ផ្សេងៗ​នៅតាមបណ្ដាប្រទេសជឿនលឿនផងដែរ ដោយគ្រាន់តែទាញយកកម្មវិធី Swift Playgrounds របស់ Apple ដែល​បង្កើត​ឡើង​សម្រាប់ប្រើប្រាស់ជាមួយនឹង iPad ក៏ពួកគេអាចសិក្សាទៅលើការសរសេរកូដសម្រាប់ការចាប់ផ្ដើមដំបូងបានផងដែរ។ ហេតុ​នេះ​សម្រាប់ប្រិយមិត្ត ដែលជាមាតាបិតា ឬបងប្អូន ដែលមានកុមាតូចៗ ហើយចង់ឲ្យពួកគេស្វែងយល់អំពីការសរសេរកូដ ក្នុងការ​បង្កើត​ជាកម្មវិធី អាចយក iPad របស់អ្នកទាញយកកម្មវិធីខាងលើ រួចចាប់ផ្ដើមឲ្យពួកគេសិក្សាអំពីវាបាន បើពួកគេមានដុង វាគឺជា​រឿង​ល្អមួយដែរ ព្រោះអ្នកបង្កើតកម្មវិធីសម័យនេះអាចរកថវិកា​បានច្រើន តែដើម្បីអាចឲ្យពួក​គេសិក្សាផ្នែក​សរសេរកូដ​ថ្នាក់​ដំបូង​នេះ​បាន អ្នកត្រូវចុះឈ្មោះជាមុនសិនទើបបាន ដែលអាចចុច Link ខាងក្រោម ដើម្បីចូលទៅកាន់គេហទំព័រផ្លូវការរបស់ Apple:

 

https://www.apple.com/today/collection/hourofcode/

 

បញ្ជាក់៖ សម្រាប់ស្រុកខ្មែរ អ្នកអាចជ្រើសរើសប្រទេសផ្សេងៗទៀតដើម្បីចុះឈ្មោះបាន ដើម្បីស្វែងយល់អំពីកម្មវិធីរៀន​សរសេរ​កូដ​មួយនេះ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Digital trends Tag: Lifestyle