CAMBO REPORT

Popup Advertising5 seconds

គួរធ្វើបែបណា ​នៅ​​ពេល​យើង​ហៅ Siri លែង​ឮ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មុខងារជំនួយ​ការ​សម្លេង​របស់​ក្រុមហ៊ុន​ជាច្រើន ចាប់ផ្តើមកាន់​តែ​ទទួល​បាន​ភាព​វៃឆ្លាតច្រើនឡើងៗ សូម្បីតែ Siri ក៏ឆ្លាតជាងមុនដែរ បន្ទា​ប់​ពី​គេបានដឹងថា ជំនួយការសម្លេងមួយនេះ មានបញ្ញារៀងអន់ជាងជំនួយការសម្លេងផ្សេងៗបន្តិចមែន។ សម្រាប់អត្ថបទនេះ យើង​ចង់ឲ្យមិត្តអ្នកអាន ដែលមិនទាន់បានស្គាល់មកស្គាល់ Siri និងអ្នកដែលកំពុងប្រើប្រាស់តែពេលខ្លះ ហៅ Siri មិនតប នោះ​អាច​ធ្វើ​តាម​ដំណោះស្រាយដែល​យើងនឹងណែនាំនៅខាងក្រោមនេះបាន។

នៅពេលដែលយើងហៅជំនួយការសម្លេងមួយនេះ យើងហៅវាជាភាសាអង់គ្លេសថា Hey Siri តែពេលខ្លះ វាចាប់សម្លេង​យើង​មិន​បាន គឺវាមិនតបមកវិញនោះទេ ឬសម្លេងរបស់យើងខុសតុងក៏វាស្តាប់មិនបានដែរ ដូច្នេះអ្នកត្រូវតែកំណត់វាឡើងវិញទើបងាយស្រួល និងហៅឆាប់តបនៅលើកក្រោយ។ អ្នកគ្រាន់តែចុចចូល Settings អូសចុះក្រោមបន្តិច ចុចបន្តចូល Siri & Search និងបិទមុខងារ Siri សិន ចាំបើកវិញ រួចវានឹងឲ្យអ្នកកំណត់សម្លេងរបស់អ្នកម្តងទៀត ដើម្បីឲ្យវាសម្គាល់បានច្បាស់ពីសម្លេងរបស់អ្នក ទោះប្រើប្រាស់​តុងខុសបន្តិចក៏មិនអីដែរ ឲ្យតែស្រដៀងសម្លេងដែលវាបានកំណត់នោះ ព្រោះវាតម្រូវឲ្យអ្នកនិយាយពាក្យ Hey Siri ចំនួន 3 ដង នៅ​ពេល​កំណត់សម្គាល់។ ដូច្នេះសម្រាប់មិត្តអ្នកអាន ដែលកំពុងជួបបញ្ហាក្តៅក្រហាយ ហៅ Siri មិនតបនោះ អាចសាកកំណត់​សម្លេង​របស់​អ្នកម្តងទៀតជាមួយជំនួយការសម្លេងនេះបាន ដើម្បីឲ្យវាសម្គាល់បានកាន់តែច្បាស់ និងហៅឆាប់តប នៅពេលប្រើប្រាស់​លើក​ក្រោយ។

ជំនួយការសម្លេងនេះមានតែនៅលើផលិតផលរបស់ Apple ប៉ុណ្ណោះ ដោយអ្នកប្រើប្រាស់អាចបើកវាឲ្យដំណើរការបាន ដើម្បីធ្វើការ​បញ្ជា​វាដោយការនិយាយ តែអ្នកប្រើប្រាស់ភាគច្រើន ទាស់ចិត្តនៅពេលប្រើវា ព្រោះវាផ្តល់សិទ្ធិឲ្យអ្នកបញ្ជាមានកំណត់ មិនមែន​ទូលំទូលាយ ដូចជំនួយការដទៃនោះទេ ណាមួយទៀត រាល់ការសួរសំណួរនៅកាន់ Siri ក៏មានការបិទសិទ្ធិច្រើនផងដែរ ដូច្នេះ​ហើយ​ទើប​មិន​សូវមានអ្នកចូលចិត្តវា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Phone​​ Arena Tag: ចំណេះដឹងទូទៅ