CAMBO REPORT

Popup Advertising5 seconds

គ្រាន់តែ Black Friday មួយ​ថ្ងៃ​សោះ មានអ្នកទិញ​ផលិតផល​ក្នុង​ចំនួន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ឯណោះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ព្រឹត្តិការណ៍ Black Friday គឺជាកម្មវិធីធ្វើឡើងប្រចាំឆ្នាំនៅសហរដ្ឋអាមេរិក បន្ទាប់ពីថ្ងៃ Thanksgiving ដែលក្រុមគ្រួសារ​នីមួយៗ​ជួប​ជុំ​គ្នា​ញ៉ាំអាហារ ហើយថ្ងៃបន្ទាប់គឺជាថ្ងៃសុក្រពណ៌ខ្មៅ ជាថ្ងៃទំនិញកំពុងចរាចរណ៍ក្នុងទីផ្សារជាច្រើនលក់បញ្ចុះតម្លៃអស់ស្ទះ ជា​ពេលវេលាល្អបំផុតមួយ ដែលចំនាយតិច តែបានមកវិញច្រើនបើអ្នកឆ្លាតវៃក្នុងការស្វែងរកផលិតផលជាច្រើន ដែលអ្នក​កំពុង​ត្រូវ​ការ​។ យ៉ាងណាក៏ដោយគួរឲ្យសោកស្ដាយផងដែរ នៅស្រុកខ្មែរយើងពុំមានព្រឹត្តិការណ៍បែបនេះឡើយ បើមានដឹងតែ​ត្រូ​វ​ប៉ាន់​តែម្ដង ហើយ​កាលដែលនិយាយដល់រឿងត្រូវប៉ាន់នេះ គឺថានៅអាមេរិកត្រឹមតែមួយថ្ងៃសោះ ទំនិញលក់ក្នុងព្រឹត្តិការណ៍ Black Friday លក់ដាច់អស់យ៉ាងច្រើនសន្ធឺកសន្ធាប់ ដោយគិតជាសាច់ប្រាក់ប្រមាណជា 6.2 ពាន់លានដុល្លារ សម្រាប់រយៈពេលមួយថ្ងៃ​ដំបូង​តែ​ប៉ុណ្ណោះ​។

ប្រភពព័ត៌មាន ដែលបានចេញផ្សាយដោយ Adobe Digital Insights បានឲ្យដឹងថា ចំនួនប្រជាជនអាមេរិកយ៉ាង​ច្រើនបាន​ចំនាយ​ប្រាក់​ទិញផលិតផលស្ទើតែគ្រប់ប្រភេទក្នុងថ្ងៃបើកលក់ដំបូង ដែលផលិតផលលក់ដាច់ជាងគេសម្រាប់ Black Friday ឆ្នាំ 2018 គឺ​ម៉ាស៊ីនកុំព្យូទ័រយួរដៃ (Laptop) រួមបញ្ចូលយ៉ាងច្រើនម៉ាក ច្រើនម៉ូឌែល។ ជាងនេះទៅទៀតផលិតផលអេឡិចត្រូនិច​ជាច្រើន​ផ្សេង​ទៀ​ត​ក៏ត្រូវបានលក់ដាច់យ៉ាងច្រើនទៀតផង ពិសសគឺផ្នែករឹងកុំព្យូទ័រ ដែលលក់ក្នុងតម្លៃពិសេសអស់ស្ទះ រហូតផលិតផលខ្លះល​ក់​ថោក​ខ្លាំង​មែនទែន ដែលអ្នកប្រើប្រាស់មិនត្រឹមតែទិញ 1 គ្រាប់សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននោះទេ ខ្លះទិញច្រើនគ្រាប់ដើម្បីចែក​ឲ្យ​មិត្តភក្ដិ សាច់ញាតិ និងខ្លះទិញទុកលក់ត ដើម្បីចំនេញប្រាក់ខ្លះៗក៏មាន ដែលចំនួនទាំងនោះដាច់ស្តុកលឿនមែនទែន ក្នុងនោះ​រួម​មាន​ផលិតផលខ្លះៗ ដែលខេមបូរីផត បានកត់សំគាល់ដូចខាងក្រោម៖

 

•    EVGA GTX 1070 8GB លក់ថោកបំផុតតម្លៃត្រឹម USD 280$

•    EVGA G3 PSU 650W លក់បញ្ចុះ 50% ត្រឹមតម្លៃ USD 60 ជាមួយការធានាដល់ទៅ 10 ឆ្នាំ

•    AMD VEGA RX 64 8GB លក់ត្រឹមតម្លៃ USD 399.99

•    និងផលិតផលជាច្រើនផ្សេងៗទៀតរាប់បញ្ចូលទាំង CPU, GPU, RAM, HDD, SSD, Motherboard និងផ្សេងទៀត ដែល​អាច​ស្វែង​រកនៅតាម Amazon និង New Egg បាន។

 

គួរបញ្ជាក់ផងដែរថា រាល់ផលិតផលល្អៗជាច្រើនដែលមានធានាត្រឹមត្រូវពីក្រុមហ៊ុនភាគច្រើនត្រូវបានលក់ដាច់អស់បាត់ទៅហើយ (ភាគច្រើន) ខណៈពេលនេះ បើចង់ទិញក៏ពិបាកដែរព្រោះ Black Friday បានកន្លងផុតទៅ តែក៏នៅមានឱកាស​អាច​រក​ទិញ​បាន​នៅ​ក្នុង​ព្រឹត្តិការណ៍ Cyber Monday ម្ដង ដោយតម្លៃផលិតផលខ្លះៗ ក៏ដូចទៅនឹង Black Friday ដែរ យ៉ាងណាក៏ដោយវាមិនសូវសំបូរ​បែប​នោះ​ទេ ព្រោះទំនិញខ្លះលក់នៅក្នុងតម្លៃដើមវិញ ដោយចំនួនបញ្ចុះតម្លៃគឺមានតិចតួច។

នេះគ្រាន់តែជាដំណឹងប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ Black Friday នៅអាមេរិកមួយថ្ងៃកើបប្រាក់សរុបបានប្រហែលប៉ុន្មានប៉ុណ្ណោះ ដោយ​ចំនួនសរុបខាងលើគឺកើតឡើងប្រមាណជា 23.6 ភាគរយ បើធៀបទៅនឹងBlack Friday ឆ្នាំ 2017 កន្លងទៅ។ សម្រាប់​អ្នក​នៅ​ស្រុកខ្មែរ បើចង់ទិញផលិតផលបញ្ចុះតម្លៃយកមកប្រើប្រាស់ ក្នុងតម្លៃមួយធូរ​ថ្លៃជាងទំនិញនៅក្នុងស្រុក​បច្ចុប្បន្ន​ក៏​បាន​ដោយ​អ្នក​អាច​ចូលទៅកាន់គេហទំព័រ Amazon NewEgg ដើម្បីស្វែងរកផលិតផលបញ្ចុះតម្លៃបាននៅថ្ងៃនេះ កុំឲ្យហួសពេលទាន់ ព្រោះថាផលិតផលខ្លះ គឺចុះថោកមែនទែនខ្លះថោកជាង USD 200 ក៏មានដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Digital Trends Tag: Lifestyle