CAMBO REPORT

Popup Advertising5 seconds

ហ្គេម Warcraft បាន​កំពុង​ធ្វើ​ដំណើរ​មក​កាន់ Android និង iOS ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដើមខែវិច្ឆិកានេះ បន្ទាប់ពីក្រុមហ៊ុនផលិតហ្គេម Blizzard ប្រកាសចេញនូវហ្គេម Diablo Immortal ដែលជាការនាំយកនូវ កំពូលហ្គេមផ្សងព្រេង ដ៏ល្បីល្បាញមួយនេះ ចូលកាន់ទីផ្សារស្មាតហ្វូន ជាលើកដំបូង វាបានក្លាយជាប្រធានបទថ្មី មួយសម្រាប់អ្នកលេងហ្គេម ខ្លះក៏ពេញចិត្ត ខ្លះក៏មិនពេញចិត្ត ហើយខ្លះរំពឹងទុកថា នឹងមាន Diablo 4 សម្រាប់លេង នៅលើកុំព្យូទ័រ ទៀតផង តែផ្ទុយមកវិញ បែរជាមាន Warcraft Remaster ទៅវិញ។ យ៉ាងណាក៏ដោយ Blizzard ក៏នៅមិនទាន់បាន ប្រកាសឲ្យមហាជនដឹង អស់នៅឡើយទេ ជុំវិញគម្រោងសម្ងាត់មួយទៀត គឺការនាំយកហ្គេម Warcraft មកកាន់ទីផ្សារ Android និង iOS។

យោងតាមប្រភពព័ត៌មានបានចេញផ្សាយឲ្យដឹងថា Blizzard បានកំពុងធ្វើការ លើគម្រោងថ្មីមួយទៀត សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និង iOS ក្នុងការនាំយកហ្គេម Warcraft មកឲ្យលេង នៅលើស្មាតហ្វូន និងថេប្លេត ដែលមានការជម្រុញពីហ្គេម Pokemon Go ព្រោះថាក្រុមអ្នកអភិវឌ្ឍន៍ ហ្គេមថ្មីនេះ ភាគច្រើនចូលចិត្តលេង Pokemon Go។ តែយ៉ាងណាក៏ដោយ Blizzard ពុំបានបញ្ជាក់ឲ្យដឹងថា តើហ្គេម Warcraft សម្រាប់លេងនៅលើ ស្មាតហ្វូន នាថ្ងៃ អនាគតនោះ នឹងមានរបៀបលេង យ៉ាងណានោះទេ មិនដឹងថាតើវា គឺជាប្រភេទហ្គេមផ្សងព្រេង បញ្ជាទ័ព្ធ ឬគ្រាន់តែជាហ្គេមស្រដៀង ទៅនឹង Pokemon Go ដដែល។

នេះគ្រាន់តែជាដំណឹងដំបូងសម្រាប់ប្រិយមិត្ត ដែលចូលចិត្តលេងហ្គេម នៅលើស្មាតហ្វូនតែប៉ុណ្ណោះ ហើយបើសួរ ថាតើថ្ងៃ ខែ ឆ្នាំណា Warcraft សម្រាប់ទូរសព្ទ ប្រកាសចេញនោះ យើងក៏មិនទាន់ ដឹងដូចគ្នា!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម