CAMBO REPORT

Popup Advertising5 seconds

ប្រធាន​ឌីហ្សាញ​របស់ Apple ច្នៃ​ម៉ូត​ចិញ្ចៀន​ពេជ្រ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រសិនបើមិត្តអ្នកអាន ជាអ្នកតាមដានព័ត៌មានបច្ចេកវិទ្យា ជាពិសេសអ្នកគាំទ្រ ផលិតផលរបស់ Apple នោះ ប្រហែលជាបាន ស្គាល់លោក Jony Ive ដែលជាប្រធានផ្នែកឌីហ្សាញ ដ៏មានគំនិតច្នៃប្រឌិតម្នាក់ ធ្វើឲ្យមនុស្សគ្រប់វ័យ លង់នឹងផលិតផល របស់ Apple ដែលគាត់បានឌីហ្សាញ និងច្នៃបង្កើតឡើង រួមមានកុំព្យូទ័រ MacBook, iPhone, iPad, Apple Watch និងផលិតផល ជាច្រើនទៀត។ 

ដំណឹងចេញផ្សាយថ្មីៗ ពីស្នាដៃរបស់លោក Jony Ive និងដៃគូគាត់ម្នាក់ ឈ្មោះ Marc Newson បានចាប់ដៃគ្នា ច្នៃម៉ូតចិញ្ចៀនពេជ្រ ដែលមិនលាយឡំ ជាមួយសារធាតុផ្សេងៗនោះទេ គឺពេជ្រសុទ្ធតែម្តង ហើយតម្លៃរបស់វាចាប់ពី 150,000 ដុល្លារឡើងទៅ 250,000 ដុល្លារ ទុកសម្រាប់ដាក់ដេញថ្លៃ នៅព្រឹត្តិការណ៍ Design Miami នៅថ្ងៃទី 5 ខែធ្នូខាងមុខ ហើយលុយនោះ នឹងយកទៅបរិច្ចាក ដល់ស្ថាប័នសប្បុរសធម៌។ ចិញ្ចៀននេះ មានតែមួយប៉ុណ្ណោះ ជាមួយទំហំលេខ 5 ជាទំហំខ្នាតអាមេរិក ដែលគេបានប្រាប់ថាវាជាទំហំ តូចមួយ។ ចិញ្ចៀននេះ មានការឌីហ្សាញបង្កើតឡើង ពិតជាគួរឲ្យចង់បានមែនទែន ជាមួយរូបរាងបែបសាមញ្ញ នៅពេលដែលយើងឃើញដំបូង តែបើមើលយូរ ទៅ យើងឃើញពីការច្នៃ រចនាម៉ូតរំលេច ពីខាងក្នុងរបស់ពេជ្រនោះ វាពិតជាស្អាតមែនទែន និងមាន តម្លៃណាស់ នៅពេលដែលយើងអាច ធ្វើជាម្ចាស់វា តែម្នាក់ឯង។ 

 

សរុបមក ប្រធានផ្នែកឌីហ្សាញរបស់ Apple បានសហការជាមួយដៃគូ របស់គាត់ ច្នៃម៉ូត និងបង្កើតឡើង នូវចិញ្ចៀនពេជ្រមួយវង់ ដែលមានតម្លៃ រាប់ម៉ឺនដុល្លារ សម្រាប់ដាក់ដេញថ្លៃ នៅក្នុងព្រឹត្តិការណ៍មួយ ដែលនឹងប្រារព្ធឡើង នាដើមខែក្រោយនេះ ហើយប្រាក់ដែលលក់បាន នឹងយកទៅប្រគល់ឲ្យ ស្ថានប័នសប្បុរធម៌មួយ ដើម្បីជួយដល់ អ្នកក្រខ្សត់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle