CAMBO REPORT

Popup Advertising5 seconds

ដំណើរ​កំសាន្ត​បោះ​ជំរុំ និង Adventure របស់​អតិថិជន FORD ប្រចាំ​ឆ្នាំ 2018 (FORD ADVENTURE 2018)

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ម្ចាស់រថយន្ត FORD គ្រប់រូប ដែលជាអតិថិជន របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងកាន់តែសប្បាយរីករាយជាមួយ ដំណើរកម្សាន្ត ADVENTURE ឆ្លងដែន ដ៏អស្ចារ្យឆ្ពោះ ទៅកាន់ ខេត្តកោះកុង ប្រទេសកម្ពុជា ខេត្តត្រាត និងខេត្តច័ន្ទបុរី ប្រទេសថៃ នៅដើមខែធ្នូ ខាងមុខនេះ ជាមួយនឹងក្បួនដង្ហែ រថយន្ត Ford ចំនួនជាង ១០០គ្រឿង។

 

 

ដំណើរកំសាន្ត FORD Adventure ឆ្នាំ ២០១៨ នេះ រៀបចំ ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) នៅក្នុង ប្រទេសកម្ពុជា និងឧបត្ថម្ភកម្មវិធី ដោយក្រុមហ៊ុន តូតាល់ ខេមបូឌា (TOTAL CAMBODGE) ដែលជាប្រេងឥន្ធនៈឈានមុខគេនៅកម្ពុជា និង ភេសជ្ជៈ Pepsi របស់ក្រុមហ៊ុន CAMBREW LTD & ANGKOR BEVERAGE CO.LTD ហើយក៏មានការចូលរួមសហការជាមួយ ធនាគារ KB Daehan Specialized Bank Plc. ក្រុមហ៊ុន AIA (Cambodia) Life Insurance និងក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន Pizza Company, Swensen’s, Bar.B.Q Plaza, Dairy Queen និង Krispy Kreme។

 

 

គួរបញ្ចាក់ផងដែរ ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០១៨ ក៏មានការសហការចូលរួមពីសំណាក់ ក្រុមហ៊ុនឯកទេសបិត Sticker ថ្លាការពារថ្នាំរថយន្ត Sticker City ក្នុងដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១២ នេះមានរយៈពេល ៤ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៨ ដោយមានអ្នកដំណើរប្រមាណ​ ៥០០នាក់ ដែលអ្នកចូលរួមនឹង រីករាយជាមួយទេសភាពព្រៃភ្នំ នៅតាមដងផ្លូវក្នុងទឹកដីខេត្តកោះកុង រួមជាមួយនឹងបទពិសោធន៍ បោះជំរុំដ៏អស្ចារ្យនៅលើ វាលស្មៅយ៉ាងស្រស់ត្រកាលនៃខេត្តត្រាត ប្រទេសថៃ។ លើសពីនេះទៅទៀត  អ្នកចូលរួមទាំងអស់នឹង មានឱកាសដើរទិញទំនិញ ជាច្រើនសំបូរបែបក្នុង តម្លៃសមរម្យក្នុងផ្សារទំនើប នៅខេត្តត្រាត និងខេត្តច័ន្ទបុរី ប្រទេសថៃថែមទៀតផង។

 

 

ដំណើរកម្សាន្តនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះកាលពីឆ្នាំ២០០៧ ទៅខេត្តមណ្ឌលគិរី , ឆ្នាំ២០០៨ ទៅកាន់ខេត្តរតនគិរី , ឆ្នាំ២០០៩ ទៅកាន់ខេត្តប៉ៃលិន, ឆ្នាំ២០១០ និងឆ្នាំ២០១១ ទៅកាន់ទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវឆ្នាំ២០១២ ទៅកាន់ខេត្តមណ្ឌលគិរី ឆ្នាំ២០១៣ ក៏បានទៅទឹកដីប្រទេសឡាវម្តងទៀត ឆ្នាំ២០១៤ ទៅកាន់ខេត្តត្រាត ប្រទេសថៃ ឆ្នាំ២០១៥ ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ ឆ្នាំ២០១៦ ទៅកាន់ខេត្តបុរីរាម និងឆ្នាំ២០១៧ ទៅកាន់ទីក្រុងប៉ាតាយ៉ា ប្រទេសថៃដោយមានចំនួនអ្នកចូលរួមកើនឡើងជាបន្តបន្ទាប់ ។

 

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាល់ បណ្តាក្រុមហ៊ុនឧបត្ថម្ភទាំងអស់ ដែលបានជួយគាំទ្រដល់ ដំណើរការនៃកម្មវិធីដំណើរកំសាន្ត FORDAdventure ឆ្នាំ២០១៨នេះ ។ លោករំពឹងថា ដំណើរកម្សាន្តឆ្នាំនេះ នឹងកាន់តែធ្វើឱ្យអ្នកចូលរួមរីករាយ កាន់តែខ្លាំងជាងឆ្នាំមុនៗថែមទៀត ។

 


លោកបានមានប្រសាសន៍ថា “ដំណើរកំសាន្ត FORD Adventure ឆ្នាំ ២០១៨ នេះ មានភាពអស្ចារ្យជាងឆ្នាំមុនៗ ដោយសារក្បួនរថយន្ត FORD ជាង ១០០គ្រឿងធ្វើដំណើរឆ្លង កាត់ទឹកដីខេត្តកោះកុង ហើយឆ្ពោះទៅទឹកដីខេត្តត្រាត និងខេត្តច័ន្ទបុរីប្រទេសថៃ ដែលធ្វើអោយអតិថជនFORD ទទួលបានបទពិសោធន៍ក្នុងការបើកបរ និងទស្សនាតំបន់ទេសចរណ៍ នៅលើទឹកដីប្រទេសកម្ពុជាយើង និងប្រទេសថៃផងដែរ។”

 

លោក Bernardo ESEO, Vice President Corporate Affairs នៃក្រុមហ៊ុន TOTAL Cambodge បានមានប្រសាសន៍ថា៖ នេះគឺជាលើកទី 11 ហើយសម្រាប់ក្រុមហ៊ុន Total Cambodge ដែលជាអ្នកឧបត្ថម្ភធំនៅក្នុងព្រឹត្តិការណ៍នេះ។ យើងគឺជាអ្នកឧបត្ថម្ភធំនៃ ព្រឹត្តិការណ៍នេះដោយផ្តល់នូវ ប្រេងឥន្ធនៈដើម្បីផ្គត់ផ្គង់ការធ្វើដំណើរ។

 

លើសពីនេះទៅទៀតឥឡូវនេះយើងកំពុងពង្រីកការគាំទ្ររបស់យើងដោយបញ្ចូលយុទ្ធនាការ CSR ស្តីពីការបើកបរប្រកបដោយសុវត្ថិភាព។ យើងនឹងបញ្ជូនតំណាងរបស់ក្រុមហ៊ុន Total Cambodge ដើម្បីផ្តល់ព័ត៌មានស្តី ពីយុទ្ធនាការបើកបរដោយ សុវត្ថិភាពក្នុងអំឡុងសន្និសីទកាសែត ក្នុងថ្ងៃនេះដល់អ្នកចូលរួម ក្នុងដំណើរកម្សាន្ត Ford Adventure ។

 

យើងក៏មានកម្មវិធីឆ្លើសំនួរយករង្វាន់ ដែលទាក់ទងទៅនឹងច្បាប់ ចរាចរណ៍និងការបើកបរ ដោយសុវត្ថិភាពក្នុងកំឡុង ពេលធ្វើសកម្មភាពបោះជំរុំផងដែរ។ ក្រុមហ៊ុន Total Cambodge  បាននឹងកំពុងធ្វើការយ៉ាង ជិតស្និទ្ធជាមួយក្រុមហ៊ុន RMA Cambodia អស់រយៈពេល ជាច្រើនឆ្នាំមកហើយ។ ការឧបត្ថម្ភនេះផ្តល់ឱ្យ យើងនូវឱកាសដើម្បីបង្ហាញ អំពីសមត្ថភាពនិងគុណភាពខ្ពស់ នៃប្រេងឥន្ធនៈ Excellium 95 ដែលអាចសម្អាតម៉ាស៊ីនបានដល់ 93%។

 

លោក Ong Kee Kong, Commercial Director នៃក្រុមហ៊ុន Cambrew and Angkor Beverage Co., Ltd បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន Cambrew and Angkor Beverage ដែលជាដៃគូដ៏រឹងមាំរបស់ក្រុមហ៊ុន RMA មានមោទនភាពដែលបានក្លាយជា អ្នកឧបត្ថម្ភភេសជ្ជៈសម្រាប់ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ក្រៅពីការបង្កើតទំនាក់ទំនងល្អ រវាងអតិថិជន Ford ខ្ញុំមានសេចក្តីរីករាយដែល ព្រឹត្តិការណ៍នេះក៏មានរៀបចំ កម្មវិធីបរិច្ចាគដល់ប្រជាជន ក្រីក្រដែលកំពុងរស់នៅ ក្នុងតំបន់ទាំងនេះផងដែរ។

 

 

ខ្ញុំសង្ឃឹមថាអ្នកចូលរួមទាំងអស់ នឹងមានភាពស្រស់ថ្លា កំឡុងពេលធ្វើដំណើរ ជាមួយនឹងភេសជ្ជៈ ចំរុះរបស់យើង។ ក្រុមហ៊ុន Cambrew and Angkor Beverage ជាអ្នកគាំទ្រដ៏មុតមាំមួយនៃយុទ្ធនាការ "ស្រវឹងកុំបើកបរ" ហើយខ្ញុំក៏ចង់ផ្ដែផ្ដាំ ទៅអ្នកដំណើរក្នុងក្បួនរថយន្ត Ford Adventure ទាំងអស់កុំឱ្យ ប្រើប្រាស់គ្រឿងស្រវឹង នៅពេលបើកបរ។

 

លើសពីនេះទៅទៀត លោក ងនសាំង ក៏បានបន្ថែមទៀតថា ដំណើរកំសាន្ត FORD Adventure មិនត្រឹមតែជាការ កំសាន្តសប្បាយប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាងនេះ ទៅទៀតនោះ គឺការទំនាក់ទំនងគ្នាល្អ ការជួយគ្នាទៅវិញទៅមក របស់អតិជន FORD និងបុគ្គលិករបស់់ក្រុមហ៊ុន RMA Cambodia។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Ford Cambodia Tag: យានយន្ត