CAMBO REPORT

Popup Advertising5 seconds

YouTube នឹង​អាច​ឲ្យ​យើង​ទស្សនា​ខ្សែ​ភាពយន្ត ​ដោយឥតគិតប្រាក់ ឆាប់​ៗ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

YouTube ជាបណ្ដាញសង្គមវីដេអូធំមួយក្នុងពិភពលោក តែងតែបញ្ចេញនូវសេវាកម្ម និងមុខងាថ្មីៗជាបន្តបន្ទាប់ ដើម្បីបំរើ​​​សេវាកម្ម​វីដេអូ​ទៅ​ដល់មហាជនជា​ច្រើនទូទាំងពិភពលោក តែអ្វីដែលអ្នកត្រូវដឹងនោះគឺថា មិនមែនរាល់វីដេអូគ្រប់ប្រភេទ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្ហោះ​ក្នុង YouTube នោះទេ ពិសេសវីដេអូដែលមានការរក្សាសិទ្ធិត្រឹមត្រូវ ដែលច្បាប់បានហាមប្រាម តែនៅតែមាន​បែក​ធ្លាយ​មួយៗ រហូតដល់ភ្នាក់ងារ YouTube រកឃើញទើបលុប ឬបិទ Channel នោះចោល! ជាក់ស្ដែងក្នុងនោះរួមមានវីដេអូខ្សែភាពយន្ត​ផងដែរ ដែលត្រូវបានបង្ហោះចែកចាយជាច្រើន សុទ្ធសឹងជាអំពើខុសច្បាប់ ផ្ទុយពីបទបញ្ជារបស់ YouTube ផ្ទាល់។

មិនថ្វីនោះទេ ព្រោះថាបើអ្នកចូលចិត្តទស្សនាខ្សែភាពយន្តនៅតាម YouTube នោះ នឹងលែងមានក្ដីបារម្មណ៍ច្រើនហើយ ព្រោះ YouTube ចាប់ផ្ដើមបញ្ចេញសេវាកម្មថ្មី ដែលអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួនទស្សនាវីដេអូ ជាខ្សែភាពយន្ត Hollywood បាន​ដោយ​គ្មានបញ្ហា គឺមិនខុសច្បាប់ និងមិនមានការផាកពិន័យអ្វីទាំងអស់។ យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា YouTube បានចាប់ផ្ដើមបើកឲ្យអ្នកប្រើប្រាស់ YouTube ទាំងអស់ធ្វើការទស្សនាវីដេអូខ្សែភាពយន្ត Hollywood ហើយ ដោយនៅ​ពេល​នេះគឺវានៅមានចំនួនតិចតួចនោះទេ មានន័យថាមិនមែនអ្នកអាចទស្សនារាល់ខ្សែភាពយន្តគ្រប់សាច់រឿង ឬគ្រប់វគ្គនោះទេ ដោយចំនួនមានកំណត់ ដោយបច្ចុប្បន្នខ្សែភាពយន្តនោះមានចំនួន 100 រឿងរួមមានដូចជា៖ The Terminator, Legally Blonde និង Rocky ជាដើម។

ជុំវិញសេវាកម្មមើលរឿង Free Free នេះវានឹងពង្រីកវិសាលភាពកាន់តែធំ ដោយត្រៀមបើកឲ្យទស្សនាខ្សែភាពយន្ត​ជាច្រើន​ផ្សេងៗទៀតនាថ្ងៃអនាគត នៅពេលដែលក្រុមការងារ YouTube បញ្ចប់កិច្ចការងាររបស់ខ្លួន ជាមួយនឹងម្ចាស់ License និងដៃគូសហការ។ ត្រូវហើយគឺដៃគូសហការ ព្រោះខ្សែភាពយន្តទាំងនោះអាចមើលបាន ដោយមានការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដូចអ្នកទស្សនារឿងនៅតាមទូរទស្សន៍អញ្ចឹងដែរ ដែលវាពិបាកបន្តិចសម្រាប់អ្នកដែលកំពុងស្លុងអារម្មណ៍ជាមួយរឿង តែត្រូវបានកាត់ផ្ដាច់អារម្មណ៍ដោយសារតែពាណិជ្ជកម្មលោតចេញមក តែអ្នកក៏បានមើលរឿងដោយឥតគិតថ្លៃមកវិញ បើអ្នកនៅ​មិន​ទាន់​ចេះ Download ខ្សែភាពយន្តជាច្រើននៅក្នុងអ៊ិនធឺណិតនៅឡើយ។

គួរបញ្ជាក់ផងដែរថា សម្រាប់សេវាកម្មថ្មីនេះ ប្រិយមិត្តភាគច្រើននៅមិនទាន់អាចទស្សនាបាននោះទេ ព្រោះវាទើបតែប្រកាស​ចេញ​ក្ដៅៗ ដូច្នេះសេវាកម្មទស្សនាខ្សែភាពយន្តនេះ នឹងមកដល់ឆាប់ ឬក៏រហ័សអាស្រ័យទៅតាមទីផ្សារជាក់ស្ដែង!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម