CAMBO REPORT

Popup Advertising5 seconds

របៀបដោះ​លេខ​សម្ងាត់​កម្មវិធី Note លើ iOS ប្រសិន​បើ​អ្នក​​ភ្លេច!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មិត្តអ្នកអាន មួយចំនួនប្រហែលជាប្រើប្រាស់ច្រើន​លើ​កម្មវិធី Notes ក្នុងប្រព័ន្ធប្រតិបត្តិការ iOS ។ ហើយកម្មវិធី Notes នេះ អាប់ដេត​ឲ្យដាក់លេខសម្ងាត់លើ Note ដែល​នៅ​ក្នុង​នោះ​​បាន​ តាំងពីជំនាន់ iOS9 មកម្ល៉េះ ទើបអភិវឌ្ឍន៍មកដល់ជំនាន់ iOS12.1 នេះ កម្មវិធីនេះ មានមុខងារកាន់តែច្រើនសំបូរបែប អាចឲ្យអ្នកប្រើប្រាស់វាកើនឡើង​ ណាមួយងាយស្រួលលាក់​រាល់​ការ​កត់​ត្រា​សំខាន់ៗ​បាន។

អ្នកប្រើប្រាស់ខ្លះ ក៏ជួបបញ្ហាភ្លេចលេខសម្ងាត់ដែលបានដាក់លើ Note ដែលកត់ត្រារួចរបស់ពួកគេ ដូច្នេះយើងចង់ប្រាប់ថា កុំ​បារម្មណ៍​អី ហើយការដោះស្រាយ និងដោះលេខសម្ងាត់នេះ ក៏ងាយស្រួលផងដែរ អាចឲ្យអ្នកប្រើប្រាស់ធ្វើការអនុវត្តន៍តាមបាន និងអាចប្រើប្រាស់នៅពេលណាមួយ ដែលអ្នកភ្លេចលេខសម្ងាត់របស់ Note ដែលអ្នកបានដាក់នោះ។

 

សូមអានបន្តនៅខាងក្រោមពីរបៀប Reset លេខសម្ងាត់ចោល និងដាក់លេខសម្ងាត់ថ្មី៖

 

•    ចូលទៅកាន់ Settings ចុចយក Notes

•    រើសយក Password

•    ទើបបានចុច Reset Password

 

 

•    នៅពេលនោះ នឹងចេញផ្ទាំងមួយ ដើម្បីឲ្យអ្នកវាយលេខសម្ងាត់របស់ Apple ID ដែលអ្នកបានដាក់ប្រើលើ iPhone នោះ ព្រោះ​ជា​ប្រព័ន្ធសុវត្ថិភាព ចង់សម្គាល់ថាអ្នកពិតជាម្ចាស់កម្មសិទ្ធិលើ iPhone នោះ

•    បន្ទាប់ពីវាយលេខសម្ងាត់ Apple ID បានត្រឹមត្រូវ វានឹងអនុញ្ញាតឲ្យអ្នកដាក់លេខសម្ងាត់ថ្មីភ្លាម

 

 

វិធីសាស្រ្តនេះពិតជាងាយស្រួលមែនទែន តែអ្នកប្រើប្រាស់ខ្លះ គាត់មិនសូវចាប់អារម្មណ៍ ដូច្នេះ​យើង​ចង់​ណែនាំ​ដល់​អ្នក​ប្រើប្រាស់​គ្រប់គ្នា​បានដឹង និងទុកជាចំណេះដឹង ឬចែករំលែកដល់អ្នកស្គាល់គ្នា ដែលចូលចិត្តស្វែងយល់​ពីចំណេះ​ដឹង​ទាក់ទង​នឹង​ផលិតផល​របស់ពួកគេកំពុងប្រើប្រាស់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: iDownload​ Blog Tag: ចំណេះដឹងទូទៅ