CAMBO REPORT

Popup Advertising5 seconds

ម្ដងហើយម្ដងទៀត! Instagram ធ្វើឲ្យ​បែក​ធ្លាយ​​លេខ​កូដ​សម្ងាត់​របស់​អ្នក​ប្រើប្រាស់

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បណ្ដាញសង្គមយក្សធំមួយក្នុងចំនោមបណ្ដាញ​សង្គម​ធំៗ ដែលមានអ្នកលេងជាច្រើនហៅថា IG ឬមកពីពាក្យពេញថា Instagram បានធ្វើឲ្យមានរឿងធំម្ដងទៀតហើយ ហើយវាក៏មិនមែនជារឿងថ្មីដែរជុំវិញបញ្ហាប្រព័ន្ធសុវត្ថិភាពរបស់បណ្ដាញសង្គម​យក្ស​ស្ថិត​ក្រោម​ការ​គ្រប់គ្រប់របស់ Facebook មួយនេះ។ ដោយយោងតាមប្រភពព័ត៌មានផ្លូវការបានចេញផ្សាយឲ្យដឹងថា Instagram បានធ្វើឲ្យ​បែក​ធ្លាយ​នូវលេខកូដសម្ងាត់ (Password) របស់អ្នកប្រើប្រាស់របស់ខ្លួន ដោយមូលហេតុបញ្ហា Bug។

ប្រភពដដែលបានបន្តឲ្យដឹងថា បញ្ហាបែកធ្លាយលេខកូដសម្ងាត់មួយនេះ គឺមិនបះពាល់ទ្រង់ទ្រាយធំ ដែលពិបាកនឹងធ្វើការទប់​ស្កាត់​នោះ​ទេ ផ្ទុយទៅវិញគឺមានគណនីតិចតួចបំផុត ដែលត្រូវបានបែកធ្លាយលេខកូដសម្ងាត់ ដើម្បីចូលលេង (Login) នេះ ដោយចំនួន​តិច​តួចនោះ គឺមានតែម្ចាស់គណនីដែលបានប្រើប្រាស់ Tool ឬកម្មវិធី (App) សម្រាប់ Download យកព័ត៌មាន ឬទិន្នន័យពាក់ព័ន្ធ​ទៅ​នឹ​ងគណនីរបស់ពួកគេចេញពីបណ្ដាញសង្គមតែប៉ុណ្ណោះ ជាជាងអង្គុយប្រមូលទិន្នន័យទាំងនោះរាប់ម៉ោង ដោយរួមបញ្ចូល រូប​ភាព វីដេអូ ឬ File ឯកសារជាដើម។ ជុំវិញបញ្ហានេះ ក្រុមការងាររបស់ IG ក៏បានប្រកាសក្ដែងៗផងដែរថា បញ្ហាជុំវិញការ​ប្រើ​ប្រាស់​​មុខ​ងារ​ទាញយកទិន្នន័យនេះ ត្រូវបានដោះស្រាយបានជាផ្លូវការ 100% ហើយ ដោយរាល់ Password ដែលបានបែក​ធ្លាយ​ត្រូវ​បាន​បិទមិនឲ្យមើលឃើញទាំងអស់ ចំណែកអ្នករកគ្រោះក៏ត្រូវបានក្រុមការងារ Instagram ទាក់ទង និងបានប្រាប់​ជា​ដំណឹង ដើម្បី​ឲ្យ​ពួក​គេផ្លាស់ប្ដូរលេខកូដសម្ងាត់ផងដែរ។

រឿងនេះសម្រាប់ស្រុកខ្មែរអាចថាមានតិចតួច តែវាអាចនឹងកើតមានឡើងសម្រាប់ប្រិយមិត្តមួយណា ដែលបានប្រើប្រាស់​មុខងារ​ទាញ​យក​ទិន្នន័យពាក់ព័ន្ធទៅនឹងគណនីរបស់ខ្លួនតែប៉ុណ្ណោះ ដូច្នេះបើអ្នកធ្លាប់បានប្រើប្រាស់មុខងារនេះ មិនថាពេលថ្មីៗកន្លងទៅនេះ ឬ​យូរមកហើយនោះ គប្បីធ្វើការផ្លាស់ប្ដូរលេខកូដសម្ងាត់របស់អ្នកភ្លាមទៅល្អជាជាង។ ម្យ៉ាង ដើម្បីឲ្យគណនីរបស់អ្នកកាន់តែមាន​សុវត្ថិភាព​ខ្ពស់​ជាងនេះទៅទៀតនោះ Cambo Report សូមផ្ដាំផ្ញើរឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់នូវមុខងារ Two-Factor Authentication ដើម្បីទទួលបាននូវប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ ព្រោះបើមានជនខិលខូចលួចចូលគណនីរបស់អ្នក អ្នកនឹងទទួល​បាន​​ការរាយការណ៍ជាដំណឹងតាមការកំណត់ ហើយសម្រាប់ខ្ញុំ ខ្ញុំដាក់លេខទូរស័ព្ទផ្ទាល់ខ្លួនកុំឲ្យគេលួចចូលបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម