CAMBO REPORT

Popup Advertising5 seconds

Apple បាន​កាត់​បន្ថយ​ការ​ផលិត​ស្មាតហ្វូន​ស៊េរី​ចុង​ក្រោយ​របស់​ខ្លួន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

របាយការណ៍ចុងក្រោយបានបង្ហាញថា Apple បានសម្រេចកាត់បន្ថយការផលិត បន្ថែម iPhone ជំនាន់ចុងក្រោយឆ្នាំ 2018 របស់ពួកគេចំនួន 3 ម៉ូឌែលនោះ មានដូចជា iPhone Xr, Xs និង Xs Max ដោយសារតែចំនួន លក់ធ្លាក់ចុះ ខុសពីការរំពឹងទុក ដូច្នេះចំនួនផលិត ដែលបានកំណត់ពីមុន ត្រូវបានកាត់បន្ថយទៅវិញ។ ទោះបីជាចំនួនលក់ ត្រូវបានកាត់បន្ថយក៏ពិតមែន តែប្រាក់ចំណូលរបស់ Apple នៅតែកើនឡើង ព្រោះអ្នកប្រើប្រាស់ ភាគច្រើនទិញ iPhone Xs Max ដែលមានតម្លៃថ្លៃ។ 

iPhone នៅពេលនេះ មានតម្លៃថ្លៃ ដល់ខ្ទង់ 1000 ដុល្លារ ទើបធ្វើឲ្យអ្នកទិញ រារែកងាកទៅ ប្រើប្រាស់ស្មាតហ្វូនដទៃ ដែលមានភាពទាក់ទាញ គ្រាន់បើវិញ ដូចជាស្មាតហ្វូនដំណើរការ Android នាពេលនេះ ភាគច្រើន ប្រើបច្ចេកវិទ្យា ស្កេនម្រាមដៃនៅក្រោមអេក្រង់ បង្ហាញរូបភាពតែម្តង ហើយអ្នកប្រើប្រាស់ ក៏ងាយស្រួលស្កេនលើអេក្រង់ នោះផងដែរ ដោយមិនបានឃើញ ទ្រនាប់ស្កេនម្រាមដៃ នៅពីក្រោយ ឬនៅលើ Home ប៊ូតុងទៀតទេ។ 

 

ទីផ្សារស្មាតហ្វូននាពេលនេះ មានការកើនឡើងច្រើនក៏ពិតមែន តែអ្វីដែលមាន បញ្ហានោះ គឺក្រុមហ៊ុនផលិត ស្មាតហ្វូនជាច្រើន ចាប់ផ្តើមដណ្តើមចំណែក ទីផ្សារគ្នាទៅវិញទៅមក និងអាចធ្វើឲ្យម្នាក់ៗ បានចំណូលតិចៗជាងមុន ព្រោះមួយឆ្នាំៗ ស្មាតហ្វូនចេញមករាប់សិបគ្រឿង រង់ចាំអ្នកប្រើប្រាស់ទិញ មិនមែនមានតែប៉ុន្មានគ្រឿង ដូចកាលមុន នោះទេ ដូច្នេះទីផ្សារ ក៏ចែកគ្នាបាន តិចៗតាមហ្នឹងដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: CNet Tag: Lifestyle