CAMBO REPORT

Popup Advertising5 seconds

nVIDIA ទទួល​ស្គាល់​អំពី​បញ្ហា​នៅ​លើ RTX 2080 Ti FE របស់​ខ្លួន​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីក្រុមហ៊ុន nVIDIA ប្រកាសចេញក្រាហ្វិចកាតស៊េរី ចុងក្រោយគេរបស់ខ្លួន ក្នុងខ្សែស្រឡាយ RTX លក់ក្នុងទីផ្សាររួច មានអ្នកប្រើប្រាស់មួយចំនួន បានធ្វើការរាយការណ៍មកថា ក្រាហ្វិចកាតរបស់ខ្លួន បានជួបបញ្ហា ដោយចំនួននោះ គឺមានភាគរយតិចតួចបំផុត ហើយក្រុមហ៊ុន nVIDIA ក៏មិនបានធ្វើការឆ្លើយតប ភ្លាមៗនោះដែរ។ ទើបតែប៉ុន្មានថ្ងៃ មុននេះប៉ុណ្ណោះ nVIDIA បានចេញសេចក្ដីប្រកាស ជាសាធារណៈទទួលស្គាល់ថា ក្រាហ្វិចកាតរបស់ខ្លួន ពិតជាមានបញ្ហា ពិតប្រាកដមែន។

 

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា ក្រាហ្វិចកាតរបស់ nVIDIA ដែលជាប្រភេទ Founder Edition មួយចំនួនតូចបានជួបបញ្ហា រួមមានដូចជា៖

 

• Blue Screens of death 

• Black Screen

• គាំងអត់ដំណើរការ

• ញាក់ ឬលោតចុះឡើង នៅលើអេក្រង់ម៉ូនីទ័រ

• និងខ្លះទៀតគឺក្រាហ្វិចកាតអត់ដើរតែម្ដង លុះត្រាតែបិទបើកច្រើនដង

 

ជុំវិញបញ្ហានេះ ក្រុមការងារ nVIDIA បានចេញមុខឆ្លើយតប នឹងចាប់ផ្ដើមដោះស្រាយជូន អតិថិជនរបស់ខ្លួនហើយ បើក្រាហ្វិចកាតនោះ ពិតជាមានបញ្ហា ហើយនៅមិនទាន់ មានការដាច់ រលាត់ នូវផ្ទាំងធានានោះទេ គឺនឹងទទួលបានការ ផ្លាស់ប្ដូរឲ្យថ្មីតែម្ដង។ យ៉ាងណាក៏ដោយ ការឆ្លើយតបនោះ គឺធ្វើឡើងនៅក្នុង Forum មានបញ្ហានោះតែម្ដង ហើយសម្រាប់បញ្ហាជាក់ច្បាស់ ថាតើវាមកពីមូលហេតុអ្វី ឲ្យពិតប្រាកដទើបបាន ជាធ្វើឲ្យក្រាហ្វិចកាត កម្លាំងយក្ស ដ៏ថ្មីស្រឡាងនេះ មានបញ្ហាដូចបាន រៀបរាប់ខាងលើ មិនទាន់ដឹងនៅឡើយ?

គួរបញ្ជាក់ផងដែរថា បញ្ហាដែលកើតមានឡើងនេះ គឺកើតមានឡើងតែនៅលើ ក្រាហ្វិចកាត RTX 2080 TI FE ឬហៅពេញថា Founder Edition ដែលចេញពីរោងចក្រ និងទីផ្សារលក់ របស់ក្រុមហ៊ុន nVIDIA តែប៉ុណ្ណោះ។ ដូច្នេះសម្រាប់ប្រិយមិត្ត ដែលកំពុងប្រើប្រាស់ ឬត្រៀមទិញ RTX 2080 Ti ម៉ាក MSI, ASUS, Gigabyte យកមកប្រើប្រាស់នោះ កុំព្រួយបារម្មណ៍អី ព្រោះថាក្រាហ្វិចកាត ទាំងនោះត្រូវបានធ្វើតេស្ដរួចរាល់ ហើយបើទោះបីជាមាន បញ្ហាដូចខាងលើក៏មាន តិចតួចបំផុត ពិសេសអ្នកទទួលបាន ការធានាពេញមួយឆ្នាំ ឬលោតដល់ 4 ឆ្នាំក៏មាន ពុំចាំបាច់ថាំចិត្ត គិតច្រើនដងនោះទេ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Tom's Hardware Tag: កុំព្យូទ័រ