CAMBO REPORT

Popup Advertising5 seconds

AMD បញ្ចេញ​ក្រាហ្វិច​កាត Radeon RX 590 ថ្មី បន្ត​ប្រើ Polaris ដដែល តែល្បឿន​ប្រសើរ​ជាងមុន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចពាក្យចចាមអារ៉ាមពិតមែន ទីបំផុតក្រុមហ៊ុន AMD បានប្រកាសចេញជាផ្លូវការ​នូវ​ក្រាហ្វិច​កាត​ជំនាន់ថ្មី​សម្រាប់​ចុងឆ្នាំ 2018 នេះ​ហើយ ដែលវាជាក្រាហ្វិចកាតធុនកណ្ដាលប៉ុណ្ណោះ ជាកំណែ Update ចេញពី Radeon RX 580 ដែលចេញកាលពីឆ្នាំ 2017 កន្លង​ទៅ។ ជួបជាមួយនឹង Radeon RX 590 ក្រាហ្វិចកាត AMD មានទំហំឈីប 12nm ដំបូងគេដែលប្រើប្រាស់ Architecture Polaris ដដែល តែជាមួយនឹងល្បឿនប្រសើរជាងមុន គឺវារត់លឿនជាង RX 480 និង RX 580 តែមិនលឿនខ្លាំងដល់​ថ្នាក់​ឲ្យអ្នក​ចំនាយ​លុយ Upgrade នោះទេ។

AMD Radeon RX 590 គឺជាការកែប្រែល្បឿន Clock Speed របស់ GPU និងល្បឿន Memory ឲ្យលឿនជាងមុន មានន័យ​ថា​វា​មិន​ខុស​គ្នាពីឈីបរបស់ RX 580 ប៉ុន្មានទេ ដោយយោងតាម AMD ប្រកាសជាផ្លូវការថា វារត់បានប្រសើរជាង RX 480 8GB ប្រមាណ​ជា 27% ដូច្នេះបើធៀបជាមួយនឹង RX 580 8GB អាចលឿនជាងចន្លោះពី 15%-20% តែប៉ុណ្ណោះ ជាហេតុធ្វើឲ្យ RX 590 វាមានល្បឿនលឿនជាង GTX 1060 6GB ទៅលើការលេងហ្គេមធំៗភាគច្រើន តែនៅមិនទាន់ដេញទាន់ RTX នោះទេ ដោយ AMD នៅបញ្ចេញក្រាហ្វិចកម្រិតកំពូលរបស់ខ្លួននៅពេលក្រោយ។

 

លក្ខណៈសម្បត្តិ Radeon RX 590 8GB

 

•    GPU Architecture (Polaris 12nm)

•    ចំនួន Transistors 5.7 លាន

•    ចំនួន Shaders 2304

•    ល្បឿន GPU Clock 1469MHz ឡើងទៅ 1545MHz

•    កម្លាំង Output 7.1 TFLOPS

•    ចំនួន Texture Units 144

•    ទំហំ VRAM 8GB (GDDR5)

•    ល្បឿន Memory Bandwidth (256GB/s)

•    កម្លាំងភ្លើងស៊ីកម្រិត 225W

 

បើទោះបីជា RX 590 មានល្បឿនលឿនជាងក្រាហ្វិចកាតជំនាន់មុនក៏ពិតមែន តែវាក៏មានចំនុចអវិជ្ជមានខ្លះផងដែរសម្រាប់អ្នក​ប្រើ​ប្រាស់ នោះគឺកម្លាំងភ្លើងដែលវាស៊ីភ្លើងលោតដល់ 225W ឯណោះ ដោយតម្រូវឲ្យអ្នកប្រើប្រាស់ឌុយ PCIe 6-pin មួយដើម រួម​ជាមួយនឹង 8-pin មួយដើមផ្សេងទៀត ដើម្បីឲ្យវាដំណើរការបាន មានន័យថាអ្នកក៏ត្រូវប្រើប្រាស់ PSU ដែលមានកម្លាំងខ្លាំងផងដែរ គឺចាប់ពី 500W ឡើងទៅ តែ 600W ឡើងទើបល្អ បើអ្នកប្រើប្រាស់ CPU លេខខ្ពស់ ឬប្រើផ្នែករឹងបន្ទាប់បន្សំជាច្រើនផ្សេងៗទៀត។ សម្រាប់​ពេលនេះ Radeon RX 590 ចាប់ផ្ដើមចេញលក់ហើយ ដែលមានច្រើនម៉ាកសម្រាប់ជ្រើសរើស ដែលវាលក់ក្នុងតម្លៃ USD 200 ក្រាស់ ដែលអ្នកកំពុងប្រើប្រាស់ Radeon RX 480 និង RX 580 ពុំចាំបាច់ធ្វើការ Upgrade ក៏បាន ព្រោះវាលឿន​ជាង​គេ​បន្តិច​បន្តួច ខណៈពេលដែលលេងហ្គេមអាចលើសខ្វះគ្នាចន្លោះពី 10-25fps ប៉ុណ្ណោះ តែបើអ្នកមិនមាន RX ស៊េរីចាស់ប្រើ អាច​ទិញ​វា​យកមកប្រើប្រាស់បាន បើអ្នកចង់លេងហ្គេមក្នុងកម្រិត 1080p ដែលអាចរត់ 60fps ថេ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: AMD Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ