CAMBO REPORT

Popup Advertising5 seconds

Projector របស់ Xiaomi តម្លៃរាប់ពាន់​ដុល្លារ ចេញ​សម្រាប់​ទីផ្សារ​អាមេរិច!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងធ្លាប់តែបានដឹងពី ផលិតផលរបស់ក្រុមហ៊ុនចិន Xiaomi តែងតែចេញមកមាន​តម្លៃ​សមរម្យ​ជាង​ផលិត​ផល​ដទៃ ដែល​មាន​សមត្ថភាព​​ប្រើប្រាស់​ប្រហាក់​ប្រហែល​គ្នា តែលើកនេះ យើងបានឃើញក្រុមហ៊ុននេះ ដាក់លក់ Projector មួយគ្រឿងមានតម្លៃ 2000 ដុល្លារ ព្រោះវាជា Projector ដែលបង្ហាញរូបភាពបានទំហំ 150 អ៊ីញឯណោះ។ ការដាក់បង្ហាញបានតាំងពីនៅ​ទីក្រុងញ៉ូវ​យក​តែម្តង។

Projector នេះ ដាក់លក់នៅលើទីផ្សារ Walmart ដែលល្បីល្បាញនៅលើទឹកដីអាមេរិក។ ម៉ាស៊ីននេះ បង្ហាញបានត្រឹមកម្រិត 1920 x 1080 ភិចសែលប៉ុណ្ណោះ និងក្រុមហ៊ុនគ្មានគំរោងបញ្ចេញកម្រិត 4K មកនោះទេ។ អ្នកប្រើប្រាស់អាច អាចដាក់ម៉ាស៊ីននេះ ឆ្ងាយ​ពី​ផ្ទៃបញ្ចាំងប្រមាណប្រវែង 20 អ៊ីញ។ ម៉ាស៊ីននេះមានសេនស័រនៅពីលើ ប្រសិនបើមាននរណាដើរកាត់មុខ ឬកៀកពីមុខវា ម៉ាស៊ីន​នេះ​នឹងបិទភ្លាម ដើម្បីកុំឲ្យចាំងប៉ះពាល់ភ្នែកអ្នកឈរចំពីមុខ ឬដើរកាត់ពីមុខវា។ វាមកជាមួយជំនួយការសម្លេង Google Assistant ផងដែរ ដើម្បីងាយស្រួលដល់ការបញ្ជារជាការនិយាយ។ ចំពោះការតភ្ជាប់វិញរបស់វា មានបំពាក់រន្ធដោត HDMI 2.0 ចំនួន 3 រន្ធ, រន្ធ USB ចំនួន 2, មាន Wi-Fi និង Bluetooth ហើយថែមទាំងមាន Speaker ចំនួន 4 ទៀតផង និង Support ប្រព័ន្ធសម្លេង Dolby audio ផងដែរ។

នេះជាម៉ាស៊ីន Projector សម្រាប់បញ្ចាំងទៅលើផ្ទាំងសំពត់ស ឬជញ្ជាំងដែលមានពណ៌លាត សម្រាប់បង្ហាញ ដល់មនុស្សគ្រប់គ្នា នៅពេលប្រជុំ និងអ្នកខ្លះ ទិញម៉ាស៊ីនប្រភេទនេះ យកសម្រាប់ទុកចាក់មើលខ្សែភាពយន្តផ្សេងៗ ដើម្បីទទួលបានអារម្មណ៍​ដូចមើល​ក្នុង​រោងកុនជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ