CAMBO REPORT

Popup Advertising5 seconds

Nike ដាក់លក់ Apple Watch 4 ជាមួយ​ខ្សែ​ថ្មី​ចំនួន 3 ពណ៌!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីលើកមុន Nike និង Apple បានប្រកាសថាពួកគេបញ្ចេញនូវខ្សែថ្មីចំនួន 3 ពណ៌សម្រាប់នាឡិកាឆ្លាតវៃ Apple Watch Series 4 ប្រភេទ Nike Edition ហើយលើកនេះ Nike បានដាក់លក់ហើយ។ ក្រុមហ៊ុនផលិតសម្ភារៈ និងសំលៀកបំពាក់បែបកីឡា Nike ទើបតែបានប្រកាសដាក់លក់នូវ ខ្សែរបស់នាឡិកាឆ្លាតវៃ Apple Watch Series 4 មាន 3 ពណ៌ថ្មីនោះ។ ខ្សែ 3 ពណ៌នោះ​មាន​ទាំង​ខ្សែប្រភេទជ័រ និងខ្សែក្រណាត់ សម្រាប់ឲ្យអ្នកគាំទ្រជ្រើសរើស។

ខ្សែថ្មីមកជាមួយ Apple Watch Series 4 នោះ ជាប្រភេទខ្សែជ័រផង និងខ្សែក្រណាត់ ផង ដែលមានពណ៌ស្វាយចាស់ Smokey Mauve, ពណ៌ខៀវចាស់ Celestial Teal និងពណ៌បៃតងចាស់ Olive Flak ។  ចំពោះខ្សែក្រណាត់គឺនៅតែមានរូបរាងដដែល ដូចទៅខ្សែក្រណាត់ចេញមុនៗ ដោយខុសតែពណ៌ប៉ុណ្ណោះ រីឯខ្សែជ័រនោះ ក៏នៅដដែល ដោយវាមានចន្លោះសម្រាប់ឲ្យស្បែក​ដក​ដង្ហើម​បាន​ល្អ ជាពិសេសអ្នកប្រើប្រាស់ខ្សែបែបនេះ សម្រាប់នៅពេលហាត់ប្រាណ បែកញើសច្រើន។

 

ខ្សែនេះ ត្រូវបានដាក់លក់ដោយ Nike តែម្តង និងអ្នកទិញត្រូវបានចុះឈ្មោះសមាជិក NikePlus ទើបអាចទិញនាឡិកាឆ្លាតនេះបាន ហើយការចុះឈ្មោះកាតសមាជិកនោះគឺមិនគិតថ្លៃទេ។ ខាងក្រោមជាតម្លៃរបស់នាឡិកានេះ ដែលមានតម្លៃចាប់ពី 399 ដុល្លារ ឡើង​ទៅ 529 ដុល្លារ៖

សរុបមក នាឡិកាឆ្លាតមានមកជាមួយខ្សែថ្មីនេះ ប្រកាសបង្ហាញតាំងពីសប្តាហ៍មុន តែទើបដាក់លក់នៅពេលនេះ។ រំលឹកថាក្រុមហ៊ុន Nike សហការជាមួយ Apple តាំងពីម៉ូឌែល Apple Watch ជំនាន់ដំបូងមកម្ល៉េះ លើការចេញ Apple Watch ប្រភេទ Nike+ Edition ព្រោះប្រភេទខ្សែជ័រនោះ មានប្រឡោះតូចៗជាច្រើន សាកសមជាមួយអ្នកហាត់កីឡាញឹកញាប់ ហើយអ្វី​ទាក់ទង​នឹងកីឡាគឺ​តែង​តែ​មានវត្តមានម៉ាកសញ្ញា Nike នេះឯង ចូលរួមសហការ និងបង្កើតជា Version របស់ម៉ាកសញ្ញាពួកគេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Mac Rumors Tag: នាឡិកាវៃឆ្លាត