CAMBO REPORT

Popup Advertising5 seconds

Lamborghini SC18 ប្រកាស​ចេញ ជាមួយ​កម្លាំង​ម៉ាស៊ីន​ខ្លាំង​មិន​ធម្មតា និង​មាន​រចនាបថកាច

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីចុងសប្ដាហ៍កន្លងទៅក្រុមហ៊ុន​ផលិត​រថយន្ត​ស្ព័រ ដែលមានភាពល្បីល្បាញខ្លាំងក្នុងពិភពលោក Lamborghini បាន​ប្រកាស​ចេញ​នូវ​រថយន្ត​ស្ព័រ​ស៊េរីថ្មីមួយទៀតរបស់ខ្លួន ដែលវាត្រូវបានបង្កើតឡើងសម្រាប់ទីផ្សារពិសេស ជាមួយនឹងឈ្មោះហៅជាផ្លូវការថា SC18 ទ្វាពីរបើកឡើងលើ ទាបខ្លាំង កម្លាំងយក្ស ដែលមានប្រាក់គ្រប់គ្រាន់ក៏ពិបាករកទិញដែរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ Lamborghini បានប្រាប់ឲ្យដឹង SC18 បង្កើតឡើងសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារនៅ​ប្រទេស​ប៉ែកអឺរ៉ុបសម្រាប់អ្នកឌីហ្សាញ វិស្វករ និងអ្នកប្រណាំងឡានអាជីព ដែលវាអាចផ្ដល់នូវអ្វីដែលពួកគេចង់បាន។

Lamborghini SC18 មានរចនាបថស្អាត កាច និងទំនើបខ្លាំងមែនទែន ជាមួយនឹងរូបរាងស្អាត លេងពណ៌បែប Carbon មានស្តុប​ជា​ប្រភេទ LED ភ្លើងខាងមុខជាប្រភេទ Lazer ស្រដៀងទៅនឹងម៉ូឌែល Aventador ដោយរចនាបថផ្នែកមួយចំនួនដូចជា Hood និង កាងមុខក្រោយ ចំហៀង គឺបានខ្ចីរចនាបថពី Lamborghini Huracan Super Trofeo Evo។ តាបឡូខាង​ក្នុង​នៅ​មិន​ទាន់​បាន​បង្ហាញ​ឲ្យឃើញ ក៏ដូចជាប្រាប់ឲ្យដឹងអំពីបច្ចេកវិទ្យា ដែលរថយន្តនេះមាននោះទេ ព្រោះថា វា​ពិបាក​រក​ទិញបំផុតសម្រាប់អ្នកចង់ទិញ​យកមកបើកបរជារថយន្តផ្ទាល់ខ្លួន។ សម្រាប់កម្លាំងម៉ាស៊ីនគឺជាចំនុចស្នូតនៃ SC18 នេះ ដោយវាមានបំពាក់មកជាមួយនឹងស៊ីឡាំង 6.5-liter មានម៉ាស៊ីនចំនួន 12 (V12) ដែលមានកម្លាំងសរុប 770 កម្លាំងសេះ អមមកជាមួយល្បឿនរង្វិលជុំ 531 torque គ្រប់​គ្រង​ដោយលេខចំនួន 7 ធ្វើឲ្យវាមានសន្ទុះខ្លាំង តែក្រុមហ៊ុនមិនបានបង្ហើបឲ្យដឹងថា តើវាអាចរត់ពី 0km/h ទៅ 100km/h ដោយ​ចំនាយ​ពេលប៉ុន្មាន ឬវាអាចរត់បានលឿនបំផុតក្នុងល្បឿនណានៅឡើយដែរ។

រថយន្ត SC18 នេះនឹងមិនត្រូវដាក់តាំង ឬបង្ហាញលក់នៅតាមហាងលក់រថយន្តធំៗនៅក្នុងទីផ្សារអន្តរជាតិនោះទេ ហេតុនេះបើទោះ​បីជាមាន​ប្រាក់ក៏ពិបាកទិញយកមកជិះដែរ ម្យ៉ាងវាមានទីផ្សារសម្រាប់ការប្រកួតប្រណាំងរថយន្ត ទាំងបទពិសោធន៍ក្នុងការប្រើប្រាស់ មុខងារ និងគុណភាពគឺមានភាពខុសប្លែកគ្នាបើធៀបទៅនឹងរថយន្តសម្រាប់អ្នកបើកបរទូទៅ។ សរុបមកវិញ SC18 របស់ Lamborghini គឺជារថយន្តស្ព័រសម្រាប់រត់នៅលើផ្លូវប្រណាំង ដែលអ្នកបើកបរល្បឿនលឿន អាជីពត្រូវការ ជាមួយសន្ទុះល្បឿនខ្លាំង ងាយកាច់ចង្កូតនៅនៅពេលបើកបរលឿន ផ្លូវកោង និងមានប្រព័ន្ធហ្វ្រាំងល្អឥតខ្ចោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Lamborghini Tag: យានយន្ត