CAMBO REPORT

Popup Advertising5 seconds

iPad Pro 2018 ថេប្លេត​តម្លៃថ្លៃ ដែល​ងាយ​កាច់​បាក់​បំផុត​របស់ Apple

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

iPad Pro ដែលទើបប្រកាសចេញកាលពីពេលកន្លងទៅ គឺជាថេប្លេត​មាន​តម្លៃ​ថ្លៃ​បំផុត​របស់ Apple ហើយ​វា​ក៏​មាន​គុណភាព​ផលិត​ខ្ពស់​ផង​ដែរ ជាមួយ​នឹង​តួ​ខ្លួន​ស្រោប​ឡើ​ពី​លោហៈ មាន​មុខងារ Face ID អេក្រង់​ល្អ​ល្បឿ​នលឿន ជាថេប្លេតទទួលបាន​ការ​កោត​សរសើរ​ច្រើនពីសំណាក់អ្នក Review ជាច្រើនក្នុង YouTube។ យ៉ាងណាក៏ដោយ ដោយសារតែវាមានរូបរាងធំជាមួយ​នឹង​អេក្រង់​ដល់​ទៅ 11 និង 12.9 អ៊ីញ ថែមទាំងស្ដើង ដែលក្រុមការងារផ្នែកឌីហ្សាញរបស់ Apple ខិតខំក្នុងការផលិតមកនោះ វាក៏មាន​ផល​អវិជ្ជមានផងដែរ គឺថាវាងាយស្រួលកាច់បំបាក់បំផុត។

យោងតាមប្រភពវីដេអូនៃ Channel JerryRigEverything របស់លោក Zack ដែលបានធ្វើតេស្ដទៅលើគុណភាពនៃការផលិតជុំវិញ​ខ្មៅ​ដៃ​វៃឆ្លាតជំនាន់ថ្មី (Apple Pencil) ក៏ដូចជា iPad Pro 11 អ៊ីញ ទៅលើអេក្រង់ តួខ្លួន និងបានបញ្ចប់ដោយការកាច់តួម៉ាស៊ីន សបង្ហាញឲ្យឃើញថាវាពិតជាងាយស្រួលកាច់បំបាក់បំផុត មិនចាំបាច់បញ្ចេញកម្លាំងដៃខ្លាំង ក៏អាចកាច់បាក់ដោយងាយៗផងដែរ ជាចំនុចអវិជ្ជមាននៃថេប្លេត ដែលមានកម្រាស់ស្ដើង។ ទោះបីជាវាងាយកាច់បាក់ក៏ពិតមែន តែមិនមែនមានន័យថា​ក្រុម​ការងារ​ខេមបូរីផត ចង់ឲ្យអ្នកពិចារណាឡើងវិញមុននឹងចំនាយប្រាក់ទិញនោះទេ មានន័យថាសម្រាប់អ្នកដែលត្រៀមទិញ iPad ឬចង់​ទិញ​ថេប្លេត​មកប្រើប្រាស់ ដែលមានល្បឿនលឿនជាងគេ អាចជ្រើសរើស iPad Pro ស៊េរីចុងឆ្នាំ 2018 នេះបាន ក៏ប៉ុន្មានអ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ជុំវិញការទុកដាក់ និងប្រើប្រាស់ បើអ្នកជ្រុលដៃបែកធ្លាក់បែកអេក្រង់គឺពិបាករកអេក្រង់ដូរខ្លាំងណាស់ ឬជ្រុលគេងពីលើ ឬអង្គុយពីលើ ថេប្លេតនេះមិនអាចទ្រទ្រង់ទៅនឹងសម្ពាធបែបនេះបានដូចជំនាន់មុនៗ ដែលវាមានគែមធំឡើយ។

 

នេះគ្រាន់តែជាដំណឹងប្រាប់ទៅដល់បងប្អូនប្រជាជនខ្មែរប៉ុណ្ណោះ ឲ្យបានដឹងអំពីគុណភាពតួខ្លួននៃ iPad Pro ស៊េរីថ្មីនេះ! តាមការ​ពិត​ទៅ iPad Pro ក៏ដូចជា iPad ជំនាន់មុនៗ ក៏អាចកាច់បាក់ដូចគ្នាដែរ តែវាតម្រូវឲ្យប្រើកម្លាំងដៃខ្លាំងទើបអាចកាច់បាន ហើយការកាច់នោះគឺមិនមែនអាចកាច់បាក់ងាយៗដូចវីដេអូខាងលើនោះទេ គឺបានត្រឹមកាច់វាចប៉ុណ្ណោះ លុះត្រាតែកាច់ច្រើនដងទើបបាក់! ដូច្នេះបើអ្នកជាម្ចាស់របស់វា គប្បីប្រើប្រាស់ដោយប្រុងប្រយ័ត្ន!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: YouTube Tag: ថេប្លេត