CAMBO REPORT

Popup Advertising5 seconds

Facebook បាន​លុប​គណនីក្លែងក្លាយ​រហូត​ដល់​ទៅ 1.5 ពាន់​លាន​គណនី ក្នុងឆ្នាំ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អ្នកណាៗក៏ដឹងដែរថា Facebook គឹជាបណ្តាញសង្គមមួយ សម្រាប់ចែករំលែកព័ត៌មាននានា, បង្ហោះនូវរូបភាព ឬ វីដេអូផ្សេងៗ និង​សម្រាប់​ទំនាក់​ទំនង​គ្នា​ជាដើម ដែលវាក៏កំពុងទទួលការពេញនិយមប្រើប្រាស់ ពីសំណាក់មនុស្សទូទាំងពិភពលោក ផងដែរ។ បើ​និយាយទៅ អ្នកខ្លះ គាត់បង្កើត Account Facebook មក ត្រឹមតែមួយគណនី ដើម្បីលេងកម្សាន្តប៉ុណ្ណោះ ហើយអ្នកខ្លះទៀត បង្កើត​ដល់ទៅ 2 ទៅ 3 ឬអាចធ្លោយដល់ 4 គណនី ម្នាក់ឯងផងក៏មាន ដោយក្នុងនោះ ក៏អាចមានលាយឡំ Account Fake ផងដែរ។

សម្រាប់គណនីក្លែងក្លាយទាំងនោះ ភាគច្រើន មិនបានបំពេញបែបបទ ឬលក្ខខ័ណ្ឌអោយតាមទម្រង់ទាមទារពី Facebook ឡើយ ហើយក៏មានគណនីមួយចំនួនធំ បានបង្កើនភាពចលាចល និងរឿងឈឺក្បាល កូរគេកូរឯង បំពុលទាំងសង្គម ឥតល្ហែផងដែរ។ ដោយ​ស្វែងយល់បន្ថែមពីបញ្ហានេះ ខាងក្រុមហ៊ុន Facebook បានធ្វើការលុបគណនីក្លែងក្លាយ ដែលមានលើបញ្ជីអ្នកប្រើប្រាស់សរុប បាន​រហូត​ដល់ទៅ 1.5 ពាន់លានគណនី បញ្ចូលទៅក្នុងធុងសម្រាម ដោយគិតពីត្រឹមខែមេសា មកដល់ខែកញ្ញា ឆ្នាំ 2018 នេះ។ ក្នុង​នោះ​ក៏មានគណនីមួយចំនួន ដែលផ្កើនក្នុងការបង្ហោះរូបអាក្រាត, ហិង្សា, ភេវកម្ម និងគ្រោះថ្នាក់ ដែលមានរូបភាពមិនអាច​ទទួល​យកបាន និងមិនមានបិទបាំង ជាដើម ព្រោះថាចំនុចទាំង សុទ្ធតែត្រូវហាមឃាត់ពី Facebook។

យ៉ាងណា ក្រុមហ៊ុន Facebook នៅតែបន្តការងារមួយនេះ ដើម្បីកាត់បន្ថយចំនួនគណនីក្លែងក្លាយ ឬគណនីដែលមិនបានបំពេញ​គ្រប់លក្ខខ័ណ្ឌ ជាបន្តបន្ទាប់ទៀត។ អញ្ចឹងនេះគឺជាដំណឹងល្អ ដែលខាងក្រុមហ៊ុនព្យាយាមរក្សាតម្លៃ និងសុវត្ថិភាពគណនី សម្រាប់​អ្នក​ប្រើប្រាស់ទាំងអស់ នៅទូទាំងពិភពលោក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: កម្មវិធី-ហ្គេម