CAMBO REPORT

Popup Advertising5 seconds

ព្រឹត្តិការណ៍ E3 ឆ្នាំ 2019 នឹង​មិន​ធំដូច​រាល់​ដង​នោះទេ នៅ​ពេល​ដែល SONY ប្រកាស​ថា​មិន​ចូល​រួម​បែប​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជារៀងរាល់ឆ្នាំព្រឹត្តិការណ៍បង្ហាញហ្គេមធំជាងគេប្រចាំឆ្នាំ ដែល​យើង​រាល់​គ្នា​ស្គាល់​ថា E3 តែងតែប្រារព្ធឡើង ដោយ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះ​ករ​ពី​ភ្ញៀវជាតិ និងអន្តរជាតិ និងពីក្រុមអ្នកផលិតហ្គេម ក៏ដូចជាក្រុមហ៊ុនខ្នាតយក្ស ចំនាយពេលលើឆាក និងក្រៅឆាក បង្ហាញអំពីហ្គេមកំពូលៗរបស់ពួកគេ ដែលត្រៀមនឹងចេញលក់ ឬចេញឲ្យលេងឥតគិតប្រាក់ក្នុងរយៈពេលយូរ ឬក៏ឆាប់។ យ៉ាងណា​ក៏​ដោយ​ឆ្នាំក្រោយនេះ ព្រឹត្តិការណ៍ E3 ឆ្នាំ 2019 នឹងបាត់មុខក្រុមហ៊ុនយក្ស SONY ហើយ ដោយក្រុមហ៊ុនជប៉ុនមួយនេះមាន​គម្រោង​ប្លែក​សម្រាប់​អតិថិជនរបស់ខ្លួន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា SONY បានប្រកាសក្ដែងៗជាផ្លូវការថា ខ្លួននឹងមិនមានវត្តមានក្នុងព្រឹត្តិការណ៍ E3 នាឆ្នាំ​ក្រោយ​នេះនោះទេ ដោយដំណឹងនេះត្រូវបានរាយការណ៍តាមរយៈលោក Jennifer Clark ដែលជាអនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន SONY ផ្ទាល់​តែម្ដង។ លោកមានប្រសាសន៍ដូច្នេះថា “ខណៈពេលដែលឧស្សាហកម្មកំពុងមានការវិវឌ្ឍន៍ ក្រុមហ៊ុន SONY Interactive Entertainment នឹងបន្តស្វែងរកឱកាសច្នៃប្រឌិតថ្មីដើម្បីចូលរួមក្នុងសហគមន៍។ អ្នកគាំទ្រ PlayStaion គឺជា​ពិភព​លោក​រ​បស់យើង ដែលយើងតែងតែផ្ដល់នូវអ្វីដែលថ្មី គិតបែបប្លែក និងការធ្វើពិសោធន៍ថ្មី ដើម្បីធ្វើឲ្យអ្នកលេងហ្គេមសប្បាយចិត្ត ហើយជាលិទ្ធផលយើងសម្រេចចិត្តមិនចូលរួមព្រឹត្តិការណ៍ E3 ឆ្នាំ 2019 ដោយយើងបាននឹងកំពុងស្វែងរក​វិធីសាស្ត្រថ្មីក្នុងការចូល​ខ្លួន​ក្នុងវិស្ស័យហ្គេមក្នុងឆ្នាំ 2019 ហើយមិនអាចរង់ចាំចែករំលែកទៅដល់អ្នកទាំងអស់គ្នា ជាមួយនឹងគម្រោងពិសេសសម្រាប់អ្នក”។

បើទោះបីជា SONY ប្រកាសក្ដែងៗថាខ្លួននឹងមិនចូលរួមព្រឹត្តិការណ៍ E3 នាឆ្នាំក្រោយក៏ពិតមែន តែក្រុមហ៊ុនយក្សជា​ច្រើន​ផ្សេងៗ​ទៀត​ដូចជា Microsoft, Ubisoft, Square Enix និង​មួយ​ចំនួនទៀត នៅតែប្រកាន់ជំហរចូលរួម E3 ដដែល ដោយ​ត្រៀម​បង្ហាញ​នូវ​គម្រោង​ថ្មីៗ ក៏ដូចជាហ្គេមដែលត្រៀមនឹងមកដល់សម្រាប់ឆ្នាំ 2019 និង 2020 ទាំងនៅលើម៉ាស៊ីនហ្គេម Console ដូចជា PS4, Xbox One, Nintendo Switch និង Windows PC ផងដែរ។ ហេតុនេះចូលរួមសោកស្ដាយផងសម្រាប់ SONY ដែលយើង​មិន​ដឹង​ថា​តើ​មូលហេតុនៅពីក្រោយខ្នងនៃការសម្រេចចិត្តនេះ គឺបណ្ដាលមកពីមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ តែសង្ឃឹមថា E3 2020 ក្រុមហ៊ុន SONY នឹងវិលត្រឡប់មកវិញ ឬឆ្នាំក្រោយបើមានគម្រោងល្អៗសម្រាប់អ្នកលេងហ្គេមក៏បាន!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: PCGamer Tag: Lifestyle