CAMBO REPORT

Popup Advertising5 seconds

Facebook បាន​បដិសេដ​រឿង Mark បញ្ជា​ឲ្យ​បុគ្គលិក​ប្រើ Android!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដោយសារតែសារព័ត៌មានល្បីល្បាញ The New York Times បានចេញផ្សាយ ថាមេធំ Facebook លោក Mark Zuckerberg បាន​បញ្ជាឲ្យបុគ្គលិកកំពូលៗ ដែលមានឋានៈធំក្នុងក្រុមអ្នកគ្រប់គ្រង ងាកមកប្រើប្រាស់ស្មាតហ្វូន Android តែមួយគត់ ព្រោះ​តែ​នាយក​ប្រតិបត្តិ Apple លោក Tim Cook រិះគន់ច្រើនលើបណ្តាញសង្គម Facebook នៅក្នុងកិច្ចសំភាសន៍មួយ។ ទើបដំណឹងនេះ​លេចឮដល់ Facebook ទាំងមូលតែម្តង នឹងមានការឆ្លើយតបមកវិញផងដែរ។

ការឆ្លើយតបពីអ្នកតំណាងរបស់ Facebook តែម្តង បានទទួលស្គាល់ថា ក្រុមហ៊ុនខ្លួន បានលើកទឹកចិត្តដល់បុគ្គលិក ឲ្យប្រើប្រាស់​ស្មាតហ្វូន​ដំណើរការ Android ក៏ពិតមែន តែមិនមែនជាការបញ្ជានោះទេ ហើយក៏សូមបដិសេដលើពាក្យថា បញ្ជានេះ ព្រោះបុគ្គលិក​ទាំង​នោះ នៅតែអាចប្រើប្រាស់ស្មាតហ្វូនណាក៏បាន តាមការពេញចិត្តរបស់ពួកគេដដែល។ Facebook បានដឹងថា លោក Tim Cook បានរិះគន់ចំៗ លើរបៀបធ្វើជំនួញរបស់ Facebook ក៏ពិតមែន ហើយលោក Mark Zuckerberg ក៏មិនគិតច្រើនលើការរិះគន់​នោះ​ទេ ដូច្នេះគ្មានអ្វីត្រូវ បញ្ជា ឬបង្ខំបុគ្គលិកឲ្យប្រើប្រាស់ស្មាតហ្វូន Android វិញនោះទេ រីឯការលើកទឹកចិត្តឲ្យប្រើប្រាស់ស្មាតហ្វូន Android នោះ គឺលើកទឹកចិត្តយូរហើយ ព្រោះ Android សំបូរមុខងារប្រើប្រាស់ច្រើនជាង iOS ។

នៅពេលយើងបានដឹងហើយ ថាសាច់រឿងនេះបែបណា និងមានការឆ្លើយតបទាំងសងខាងតែម្តង ហើយយើងគិតថារឿងនេះ នឹងបញ្ចប់ត្រឹមនេះ ព្រោះក្រុមហ៊ុន Facebook ក៏បានបញ្ជាក់ច្បាស់ពីអ្វីដែលហៅថាលើកទឹកចិត្ត និងបញ្ជាដាច់ពីគ្នា ហើយ​គ្មាន​ការ​បិទ​សិទ្ធិនៅក្នុងក្រុមហ៊ុននោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Phone​​ Arena Tag: Lifestyle