CAMBO REPORT

Popup Advertising5 seconds

BlackWidow Lite ចេញថ្មី រូបរាងតូច រចនាបថ Classic និងមាន​សម្លេង​ស្ងាត់ លក់ក្នុង​តម្លៃ​សមរម្យ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីម្សិលមិញនេះក្រុមហ៊ុនផលិត​ឧបករណ៍កុំព្យូទ័រ ក៏ដូចជាម៉ាស៊ីន​កុំព្យូទ័រ​សម្រាប់យកទៅ​លេងហ្គេម Razer បាន​ប្រកាស​ចេញ​នូវ​ក្ដារចុចស៊េរីថ្មីមួយទៀតហើយ ដែលវាមានរចនាបថប្លែកពីជំនាន់មុនៗ ហើយវាក៏មិនមែនបង្កើតឡើងសម្រាប់យកតែទៅ​លេង​ហ្គេម​សុទ្ធ​នោះទេ។ Razer BlackWidow Lite គឺជាក្ដារចុចសម្រាប់យកទៅធ្វើការផង និងលេងហ្គេមផងដែរ ដែលវាមានរចនាបថ​ទាក់ទាញ ជាមួយនឹងពណ៌ខ្មៅស្រអាប់ លាយជាមួយនឹងពណ៌ទឹកប្រាក់ អមមកជាមួយនឹងពន្លឺភ្លើងពណ៌ស សម្រាប់ប្រើប្រាស់នៅ​ពេល​រាត្រី ដែល Razer សម្រេចចិត្តមិនបំពាក់ភ្លើង RGB នៅលើក្ដារចុចថ្មីនេះនោះទេ។

BlackWidow Lite ជាក្ដារចុចបែប Mechanical ដោយវាប្រើប្រាស់ប៊ូតុង Switch ពណ៌ទឹកក្រូច ដែលវាមានសម្លេង Keystroke តិច​បំផុត មិនដូចពណ៌ក្រហម ឬពណ៌បៃតងឡើយ ដូច្នេះវាផ្ដល់នូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់នៅការិយាល័យ ឬអ្នក​ដែល​មិន​ចូល​ចិត្តសម្លេងក្ដារចុចខ្លាំង ដែលការធ្វើដូច្នេះ វាក៏ល្អម្យ៉ាងដែរ ព្រោះវាអាចដាក់ធ្វើការនៅទីណាក៏បាន មិនរំខានអ្នកនៅជុំវិញខ្លួន ហើយយកទៅលេងហ្គេមក៏បាន ជាមួយនឹងចំនួនចុចបាន 80 លានដង ដោយគ្មានបញ្ហា ធានាទៅដល់ការប្រើប្រាស់បានរាប់សិបឆ្នាំ តែវាក៏មិនអាចការពារពីការកំពុងទឹកបានដែរ។ យ៉ាងណាក៏ដោយក្ដារចុចនេះវា មិនមែនជាប្រភេទ Full-size Keyboard ឡើយ គឺវា​បាន​កាត់ប៊ូតុង Number Pad ចោល ធ្វើឲ្យវាមានទំហំតូចងាយស្រួលទុកដាក់ យកតាមខ្លួន ថែមទាំងមិនផ្ដល់ភាព​ស្មុគស្មាញទៅ​ដល់​ម្ចាស់​​ថែមទៀតផង ព្រោះវាមានឌុយ USB ដែលអាចដោះចេញពីតួខ្លួនបាន។

BlackWidow Lite បើទោះបីជាពុំមានប្រព័ន្ធភ្លើងទាក់ទាញក៏ពិតមែន តែម្ចាស់របស់វានៅតែអាចធ្វើការគ្រប់គ្រង​ក្ដារចុចមួយ​នេះ​ជាមួយ​នឹង​កម្មវិធី Synapse 3 បានដដែល ដើម្បីធ្វើការគ្រប់គ្រង់ទៅលើប៊ូតុង ភ្លើង និងជាច្រើនផ្សេងៗទៀត។ សរុបមកក្ដារចុចនេះ​ល្អ​សម្រាប់​អ្នកលេងហ្គេម និងអ្នកធ្វើការណា ដែលចង់បានសម្លេងក្ដារចុចមានសម្លេងស្ងាត់ ខណៈដែលគុណភាពស្ថិតនៅក្នុង​កម្រិតខ្ពស់ ជាមួយនឹងរចនាបទទាក់ទាញ ពិសេសមានធានាដល់ទៅ 2 ឆ្នាំពី Razer ផ្ទាល់! BlackWidow Lite ចាប់ផ្ដើមចេញ​លក់ជា​ផ្លូវការ​ហើយក្នុងទីផ្សារអន្តរជាតិមួយចំនួនក្នុងតម្លៃប្រមាណជា USD 89.99 តែប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Razer Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ