CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​សមត្ថភាព​របស់ iPad Pro ស៊េរី​ថ្មី ដែល​មិន​សូវ​មាន​អ្នក​ដឹង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ស្តាប់ចំណងជើងដំបូងប្រហែលជាមានមិត្តអ្នកអាន​មួយ​ចំនួន​ងឿង​ឆ្ងល់ តែបើអ្នក​ចាប់​អារម្មណ៍​រូបខាង​ក្រោម​នេះ​ទៀតនោះ កាន់​តែ​ឆ្ងល់ ព្រោះឃើញគេយក iPad Pro ស៊េរីថ្មី ទៅបិតជាប់ទូរទឹកកកបាន ហើយនេះ​ជា​ជំនាញ​សម្ងាត់​មួយ​របស់​ថេប្លេតនេះ ដោយ​មិន​បាន​ប្រកាស​ក្នុង​ព្រឹត្តិការណ៍​ដាក់បង្ហាញវានោះទេ តែបើអ្នកបានដឹងនៅពេលនេះ ក៏មិនទាន់ហួសពេលដែរ។

iPad Pro ស៊េរីថ្មី ចេញក្នុងឆ្នាំនេះ បានផ្លាសប្តូរការឌីហ្សាញបែបថ្មី ជាមួយកញ្ចក់លាតគែមជុំវិញមានទំហំប៉ុនៗគ្នា បញ្ចប់ប៊ូតុង​ស្កេន​ម្រាម​ដៃ និងប្រើបច្ចេកវិទ្យាស្កេនមុន តែនៅក្នុងថេប្លេតនេះ មានភាគច្រើនជាដុំដែកឆក់តែម្តង ជាពិសេសផ្នែកខាងក្រោយ មានដែក​ឆក់​ច្រើនដុំ គោលដៅសម្រាប់ប្រើប្រាស់វាជាមួយសំបកស្រោមការពារ និងនៅគែមក៏មានដែកឆក់ដែរ សម្រាប់ឆក់ជាប់ប៊ិច Apple Pencil។ ដូច្នេះបើយើងយកវាទៅក្បែរដែក វានឹងឆក់ជាប់ភ្លាមៗ ដូចយើងឃើញក្នុងរូបនេះអញ្ចឹងដែរ គឺគេយកវាទៅបិតជាប់ទូរ​ទឹកកក​តែម្តង ដោយមិនបាច់ព្រួយធ្លាក់ចុះទេ ព្រោះដែកឆក់វាច្រើន អាចឆក់ជាប់ត្រឹមទម្ងន់ iPad មួយនេះ។




នៅពេលនេះ មិត្តអ្នកអាន បានដឹងពីជំនាញសម្ងាត់របស់ថេប្លេតនេះហើយ ដូច្នេះនៅពេលជួបវានៅក្រៅ ក៏អាចដឹង និងងាយស្រួល​ប្រើ​ប្រាស់​តាមការគួរ ដោយមិនបាច់ព្រួយថាមូលហេតុអ្វីបានជាវាឆក់ជាប់ដែកបែបនេះ។ នេះជាបច្ចេកទេសថ្មីដែល Apple ទើបចាប់​ផ្តើម​ប្រើប្រាស់លើកដំបូងនៅលើថេប្លេតរបស់ពួកគេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Phone​​ Arena Tag: ថេប្លេត