CAMBO REPORT

Popup Advertising5 seconds

ដឹង​ទេ​ថា បន្ទះ​ឈីប​ប្រភេទ​អ្វី​ខ្លះ​ដែល​កំពុង​ប្រើ​ប្រាស់​លើ​ស្មាតហ្វូន Android បច្ចុប្បន្ន​នេះ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

រហូតមកដល់ពេលនេះ ផលិតផលស្មាតហ្វូនដែលដំណើការដោយ ប្រព័ន្ធប្រតិបត្តិកាណ៍ Android នោះ គឺមានច្រើនក្រុមហ៊ុន ហើយក៏រឹតតែ ច្រើនម៉ូឌែល ផងដែរ បើគិតតាំងពី លំដាប់កំពូល ធ្លាក់រហូតមកដល់ លំដាប់មធ្យម រីឯផ្នែកកម្លាំងម៉ាស៊ីនវិញ ក៏អាស្រ័យទៅតាមហ្នឹងដែរ ជាមួយការបំពាក់ ប្រភេទបន្ទះឈីបខុសៗគ្នា។ ចុះប្រិយមិត្ត ទាំងអស់គ្នា មានដឹងទេថា បន្ទះឈីបប្រភេទអ្វីខ្លះ ដែលកំពុងប្រើប្រាស់ នៅលើស្មាតហ្វូន Android ក្នុងពេលបច្ចុប្បន្ននេះ?

អញ្ចឹងសម្រាប់ថ្ងៃនេះ យើងនឹងធ្វើការបង្ហាញ មិត្តអ្នកអានទាំងអស់គ្នា ពីឈ្មោះបន្ទះឈីបទាំង 4 ប្រភេទ ដែលកំពុងត្រូវបាន បំពាក់លើទូរសព្ទ Android ដូចខាងក្រោម៖

 

• Snapdragon

 

Snapdragon ជាឈ្មោះបន្ទះឈីបដែលត្រូវបានបង្កើតឡើង និងដាក់លក់ដោយ ក្រុមហ៊ុន Qualcomm ហើយបន្ទះឈីប ដំបូងបង្អស់គឺ Snapdragon 8250 ដែលវាបានចេញប្រកាស នៅក្នុងខែវិច្ឆិកា កាលពីឆ្នាំ 2007។ សព្វថ្ងៃនេះ បន្ទះឈីប SD ត្រូវបានបំពាក់នៅលើស្មាតហ្វូន ជាច្រើនម៉ូឌែល ចាប់ពីលំដាប់កម្រិតបង្គួរ រហូតដល់លំដាប់កំពូល ជាមួយកម្រិតលេខ ដែលពេញនិយម គឺចន្លោះ 600 ជាង ឡើងរហូតដល់ 845។ ចំពោះឈីប Snapdragon លេខ 600 ឡើងទៅ គឺបំពាក់លើស្មាតហ្វូន លំដាប់ថវិកា ហើយដល់ឈីបខ្លាំង ចុងក្រោយគេ Snapdragon 845 ត្រូវបានបំពាក់លើទូរសព្ទ លំដាប់កំពូលៗ ដូចជានៅលើ Pixel 3 / 3 XL,  Note9 (ម៉ាស៊ីន USA, China ជាដើម), HTU U12+ និងផ្សេងៗជាច្រើនទៀត។     

 

• Exynos

 

Exunos ជាឈ្មោះបន្ទះឈីបដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Samsung ហើយលេខឈីបដំបូងបង្អស់គឺ S5PC110 ដែលវាបានចេញប្រកាស កាលពីអំឡុងឆ្នាំ 2010 និងត្រូវបំពាក់លើទូរសព្ទ Galaxy S មុនគេ។ រហូតមកដល់ពេលនេះ Samsung បានបញ្ចេញដល់ជំនាន់ Exynos 9810 ដោយវាត្រូវបានបំពាក់លើ ទូរសព្ទកម្រិតលំដាប់ខ្ពស់ ដូចជាម៉ូឌែល S9, S9+ និង Note 9 (លើតំបន់អាស៊ី) ជាដើម។

 

• MediaTek

 

បន្ទះឈីបឈ្មោះ MediaTek នេះ ត្រូវបានផលិតឡើង នៅរោងចក្រឧស្សាហកម្ម មួយឈ្មោះ Fabless semiconductors ក្នុងប្រទេសតៃវ៉ាន ដែលវាមានទីស្នាក់ការ កណ្តាលនៅទីក្រុង Hsinchu។ សម្រាប់ MediaTek ភាគច្រើន យើងប្រទះឃើញ នៅលើស្មាតហ្វូនលំដាប់មធ្យម និងលំដាប់បង្គួរតែប៉ុណ្ណោះ ដោយវាបំពាក់ឈីប Helio A series ឬ Helio P series តែឈីបដែលពេញនិយម ជាងគេគឺ Helio P series ហើយជំនាន់ ចុងក្រោយបង្អស់គឺ Helio P70 ដោយវាអាចកំដរការ ប្រើប្រាស់ទូទៅបាន និងអាចលេងហ្គេមធំបាន តែក្នុងកម្រិតក្រាហ្វិចបង្គួរ។ ដោយឡែក វាក៏នៅមានមួយ ប្រភេទទៀតគឺ Helio X series ជាឈីបកម្រិតខ្លាំង សម្រាប់ស្មាតហ្វូនលំដាប់ខ្ពស់ ដូចនៅលើម៉ូឌែល Meizu Pro 7 Plus (Helio X30) ជាដើម។

 

• Kirin

 

ចុងក្រោយនេះ គឺឈីប HiSilicon Kirin ដែលវាត្រូវបានផលិត ដោយផ្ទាល់ពីក្រុមហ៊ុនចិន Huawei ហើយលេខឈីប ជំនាន់ចុងក្រោយបង្អស់គឺ Kirin 980 ដោយនៅក្នុងពេលឥលូវ វាត្រូវបានបំពាក់លើទូរសព្ទកម្រិត កំពូលម៉ូឌែល Mate 20 Series ជំនាន់ថ្មី ដែលទើបនឹងប្រកាសចេញ កាលពីពេលកន្លងទៅនេះ លើកលែងតែម៉ូឌែល Mate 20 Lite ដែលប្រើប្រាស់ឈីបត្រឹម Kirin 710 ប៉ុណ្ណោះ។

សរុបមកវិញ ប្រភេទបន្ទះឈីប ដែលកំពុងតែប្រើប្រាស់ នៅលើស្មាតហ្វូន Android ក្នុងពេលបច្ចុប្បន្ននេះ គឺមាន Snapdragon, Exynos, MediaTek និង Kirin ដោយកម្លាំងរបស់វា អាស្រ័យទៅកម្រិតលេខនីមួយៗ។ ចុះចំពោះប្រិយមិត្ត អ្នកអានវិញ តើរាល់ថ្ងៃកំពុង ប្រើប្រាស់ទូរសព្ទ Android ដែលបំពាក់ប្រភេទ ណាមួយ ក្នុងចំនោម 4 ខាងលើនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ