Mark Zuckerberg បញ្ជាឲ្យបុគ្គលិកកំពូលៗប្រើស្មាតហ្វូន Android តែមួយគត់!
ដំណឹងនេះយើងទទួលបានពីសារព័ត៌មាន ល្បីល្បាញ The New York Times បានចេញផ្សាយ ថាមេធំ Facebook លោក Mark Zuckerberg បានបញ្ជាឲ្យ បុគ្គលិកកំពូលៗ ដែលមានឋានៈធំ ក្នុងក្រុមអ្នកគ្រប់គ្រង ងាកមកប្រើប្រាស់ ស្មាតហ្វូន Android តែមួយគត់ ព្រោះតែនាយកប្រតិបត្តិ Apple លោក Tim Cook រិះគន់ច្រើនលើ បណ្តាញសង្គម Facebook នៅក្នុងកិច្ចសម្ភាសន៍មួយ។
មានសំដីចំអកជាច្រើន ដែលលោក Tim បាននិយាយទៅកាន់ Facebook ព្រោះក្នុងកិច្ចសម្ភាសន៍នោះ គេលើកយកឈ្មោះ លោក Mark មកប្រើ និងសួរទៅកាន់លោក Tim ទើបបានជា ធ្វើឲ្យលោក Tim រិះគន់ចំៗ ទៅកាន់បណ្តាញសង្គម Facebook ថាជាបណ្តាញសង្គម ដែលជ្រាលជ្រែក ជិវិតផ្ទាល់ខ្លួនរបស់អ្នក ប្រើប្រាស់ និងថា Facebook បង្កើតមុខងារថ្មី ដូចជាខ្វល់ពីអ្នក ប្រើប្រាស់ណាស់ Tim ស្តាប់ទៅពិតជាអស់សំណើច ចំពោះគាត់។ ទើបធ្វើឲ្យលោក Mark ឆេះដុំ និងបញ្ជាឲ្យថ្នាក់ដឹកនាំ កំពូលរបស់ក្រុមហ៊ុន Facebook ឲ្យប្រើប្រាស់ ស្មាតហ្វូន Android គ្រប់ៗគ្នា បែបនេះ ហើយសារព័ត៌មាន ក៏បានតាមដានដែរ ពិតជាឃើញការបង្ហោះ និងការប្រើប្រាស់ស្មាតហ្វូន Android របស់ពួកគេពិតមែន។
នេះជាសង្គម ការរិះគន់នរណាម្នាក់ តែងតែមិននាំផលល្អ ដល់មិត្តភាព ឬការរាប់អាននោះទេ ដូច្នេះការរស់នៅ គួរតែកាត់បន្ថយការរិះគន់ និងងាកមក សហការគ្នា បង្រៀនគ្នា ចែករំលែក ចំណេះដឹង ដូចអ្វីដែល ខេមបូ ចែករំលែកដល់មិត្ត អ្នកអានគ្រប់ៗគ្នា ដើម្បីយល់ដឹងចេះ អាចយកចំណេះដឹង ទាំងនេះទៅប្រើប្រាស់ ដោយខ្លួនឯងបាន តាមការគួរ។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
