CAMBO REPORT

Popup Advertising5 seconds

ទី​បំផុត Xbox One អាច​លេង​ហ្គេម​ដោយ​ប្រើ Mouse និង Keyboard បាន​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចការរំពឹងទុកជុំវិញអ្វីដែលត្រៀមនឹងមកដល់ ហើយទីបំផុតវាបានមកដល់ ពិតមែនជាមួយនឹង កំណែ Update ថ្មី បើកសិទ្ធិឲ្យម្ចាស់ ម៉ាស៊ីនហ្គេម Xbox One អាចលេងហ្គេម ជាមួយនឹងក្ដារចុច និង Mouse របស់ពួកគេបាន ដោយការលេងបាននេះ មិនមែនមានន័យថារាល់ Mouse និង Keyboard ដែលប្រើប្រាស់ឌុយ USB ទាំងអស់ អាចយកមកប្រើបាននោះទេ គឺមានតែផលិតផលថ្មីៗ មួយចំនួន ពិសេសគឺផលិតផល របស់ Razer តែប៉ុណ្ណោះ។

ដូចព័ត៌មានចេញផ្សាយកាលពីពេលកន្លងទៅអញ្ចឹង ក្រុមការងារ Razer និង Microsoft បានចាប់ដៃសហការគ្នា ក្នុងការនាំយក Mouse និង Keyboard មកកាន់ម៉ាស៊ីន Xbox One ហើយទីបំផុត ជាមួយនឹងកំណែ Update ផ្នែកទន់ (Firmware) នៅលើ Xbox One បានធ្លាក់មកដល់ ប្រចាំខែវិច្ឆិកានេះ ដែលបើកឲ្យអ្នកលេង ហ្គេមនៅលើ Xbox One ស្រួលខ្លួនបន្តិច ជាជាងកាន់ដៃ បញ្ជាលេង។ សម្រាប់ដំណាក់កាលដំបូង ឬជំនាន់ដំបូងនេះ Xbox One អាចប្រើ Keyboard និង Mouse លេងហ្គេមបានតែមួយចំនួនប៉ុណ្ណោះ មិនមែនទាំងអស់នោះទេ សូមកុំយល់ច្រឡំ ដោយហ្គេមទាំងនោះ រួមមានដូចជា៖

 

• Fortnite

• Warframe

 

និងរួមបញ្ចូលហ្គេមមួយចំនួនផ្សេងទៀត ត្រៀមនឹងលេងបាននៅក្នុងខែ វិច្ឆិកានេះរួមមាន៖

 

• Bomber Crew

• Deep Rock Galactic

• Strange Brigade

• Vermintide 2

• War Thunder

• និង X-Morph Defense ជាដើម

ប៉ុណ្ណេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយ Microsoft នឹងត្រៀមបើកឲ្យហ្គេមផ្សេងៗ ជាច្រើនទៀតអាចប្រើប្រាស់ ជាមួយ Mouse និង Keyboard បានសម្រាប់ថ្ងៃ អនាគតឆាប់ៗខាងមុខនេះ ជាមួយនឹងកំណែ Update ថ្មីៗ លើកក្រោយទៀត។ ម្យ៉ាងរាល់អ្នកលេងហ្គេម ដែលប្រើប្រាស់ Mouse និង Keyboard នៅពេលចូលលេង ហ្គេមម្ដងៗ អ្នកក៏នឹងជួបជាមួយអ្នក ដែលប្រើ Mouse និង Keyboard ដូចគ្នា មិនអាចលាយឡំ ជាមួយអ្នកប្រើប្រាស់តេឡេ បញ្ជាបានឡើយ ដើម្បីធានាទៅដល់ ភាពសុក្រិត។ ដូច្នេះសម្រាប់ប្រិយមិត្ត ដែលមានម៉ាស៊ីន Xbox One ប្រើប្រាស់អាចចាប់ ផ្ដើមធ្វើការ Update ប្រព័ន្ធប្រតិបត្តិការ របស់អ្នកបានចាប់ពីថ្ងៃ នេះតទៅ តែបើមិនទាន់បាន អាចរង់ចាំមួយរយៈពេលខ្លីទៀត ទម្រាំវាធ្លាក់មកដល់!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម