CAMBO REPORT

Popup Advertising5 seconds

nVIDIA ប្រកាស​ចេញ​ក្រាហ្វិច Quadro RTX ស៊េរី​ថ្មី ដែល​មាន​តម្លៃ​សមរម្យ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីជាង 3 ខែកន្លងទៅថ្មីៗនេះក្រុមហ៊ុន nVIDIA បានប្រកាសចេញ ក្រាហ្វិចកាត Quadro RTX ស៊េរី សម្រាប់ម៉ាស៊ីន Desktop ដែលវាមានសមត្ថភាពខ្ពស់ ក្នុងការផ្ដល់នូវល្បឿន ដែលម្ចាស់របស់វាត្រូវការ ទៅលើការឌីហ្សាញ រ៉េនឌឺ បង្កើតនូវ Content នានា ដែលតម្រូវឲ្យមាន ក្រាហ្វិចខ្លាំងអូស តែជាមួយនឹង កម្លាំងខ្លាំង វាក៏មានតម្លៃថ្លៃ ខ្លាំងដូចគ្នា ដែល Quadro RTX 8000 មានតម្លៃ ថ្លៃជាង USD 10,000 ទៅទៀត។

យ៉ាងណាក៏ដោយកាលពីម្សិលមិញនេះ ក្រុមហ៊ុន nVIDIA ក៏បានប្រកាសចេញ ជាផ្លូវការនូវក្រាហ្វិចកាត ជំនាន់ថ្មីរបស់ខ្លួន មួយទៀត ដែលជាត្រកូល Quadro ដដែល តែវាមានតម្លៃធូរថ្លៃជាង សម្រាប់អ្នកចង់បាន Quadro RTX មានតម្លៃធូរថ្លៃល្មម អាចទទួលយកបាន ជាជាងចំនាយប្រាក់ច្រើន លើសលប់ ទិញក្រាហ្វិចកាតកម្រិតយក្ស មកប្រើប្រាស់ លើសពីអ្វីដែលពួកគេ ចង់បាន។ ដូច្នេះជួបជាមួយនឹង Quadro RTX 4000 ក្រាហ្វិចកាត ធុនកណ្ដាល ជាសិស្សប្អូនគេ ក្នុងខ្សែស្រឡាយ Quadro RTX ដែលប្រកាសចេញនាឆ្នាំ 2018 នេះ មានន័យថាវាខ្សោយ ជាងបងៗរបស់វាទាំងបីម៉ូឌែល រួមមានដូចជា RTX 5000, RTX 6000 និង RTX 8000 តែ RTX 4000 ខ្លាំងជាង Quadro P4000 ដល់ទៅ 40% ទៅលើកម្លាំង Memory Bandwidth។

លើសពីនេះទៅទៀត Quadro RTX 4000 បានបំពាក់មកជាមួយនឹង RT Core ចំនួន 36 ដែលវាជួយច្រើន ទៅដល់មុខងារ Ray Tracing ដែលបច្ចុប្បន្ន nVIDIA បានកំពុងពង្រីកវិសាលភាព មុខងារេនះឲ្យកាន់តែប្រើសើរឡើង ទាំងផ្នែកឌីហ្សាញ គូរប្លង់ Render និងលេងហ្គេម។ វាក៏មាន CUDA Cores ចំនួន 2,304 និង 288 Tensor Cores ជម្រុញទៅដល់ល្បឿន ក្នុងការរត់ និងបញ្ជូនទិន្នន័យរហ័ស អមមកជាមួយនឹងការបង្កើន សមត្ថភាពទៅលើ AI និង Video Encode អាចទ្រទ្រង់ការកាត់ត និង Render វីដេអូបានដល់កម្រិត 8K ដោយគ្មានបញ្ហា។ និយាយជារួម Quadro RTX 4000 មានល្បឿន 7.1 TFLOPS ប្រើប្រាស់បន្ទះមេម៉ូរី ជំនាន់ថ្មី GDDR6 មានទំហំ 8GB ដែលស៊ីភ្លើង 160W ដោយអ្នកតម្រូវឲ្យ មាន PSU មានកម្លាំងខ្លាំងជាង 500W ដើម្បីរត់ក្រាហ្វិតកាតមួយនេះ ជាមួយនឹងឌុយ 8-pin x 1 និង 6-pin x 1 ជាមួយនឹងជើង PCI Express 3.0 x 16។

 

nVIDIA Quadro RTX 4000 នឹងចេញលក់នៅក្បែរចុងឆ្នាំនេះ ហើយនឹងមាន វត្តមានក្នុងទីផ្សារពេញលេញ នៅឆ្នាំក្រោយ ដោយតម្លៃរបស់វា បច្ចុប្បន្នគឺប្រហាក់ ប្រហែល USD 900 តែប៉ុណ្ណោះ។ អញ្ចឹងបើអ្នកត្រូវការ ក្រាហ្វិច Quadro ជំនាន់ចុងក្រោយ ដែលមានតម្លៃ ធូរថ្លៃជាងគេ ពិសេសមាន បច្ចេកវិទ្យា Ray Tracing មកស្រាប់ ក៏ដូចជាមុខងារ AI មកជាមួយនេះ RTX 4000 អាចកត់ចូលក្នុងបញ្ជី របស់អ្នកបាន បើអ្នកមិនចង់ជះលុយ ទៅលើស USD 1,000។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: nVIDIA Tag: កុំព្យូទ័រ