CAMBO REPORT

Popup Advertising5 seconds

G.Skill បញ្ចេញ Trident Z RGB ជំនាន់​ថ្មី​ទំហំ 128GB លឿន​ជាង​គេ​បំផុត​នា​ពេល​បច្ចុប្បន្ន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មកដល់ចុងឆ្នាំ 2018 នេះ បច្ចេកវិទ្យាផ្នែកកុំព្យូទ័រ Information Technology (IT) បានងើបមុខឡើងបន្ថែមទៀត ជាមួយ CPU ជំនាន់ថ្មី សម្រាប់ប្រើប្រាស់ ជាមួយនឹងពពួក Motherboard ដែលប្រើប្រាស់ Chipset Z390 ជម្រុញឲ្យល្បឿននៃម៉ាស៊ីនកុំព្យូទ័រ កម្រិតខ្ពស់ កាន់តែខ្លាំងជាងមុន ខណៈពេល RAM ក៏ត្រូវបានពង្រឹង សមត្ថភាពឲ្យកាន់តែប្រសើរ ជាងមុនផងដែរ។ ជាក់ស្ដែង G.Skill ដែលមានទីផ្សារធំ ផ្នែកលក់ RAM RGB របស់ខ្លួន ទើបតែប្រកាសចេញនូវបន្ទះ RAM ជំនាន់ថ្មីស្ថិតក្នុងត្រកូល Trident Z ដដែល តែលើកនេះ វាមានល្បឿនលឿនជាង និងទំហំមេម៉ូរីធំជាង ជំនាន់មុនដល់ទៅ 2 ដង។

ជុំវិញការប្រកាសចេញបន្ទះ RAM ជំនាន់ថ្មីនេះ ក្រុមការងារ G.Skill បានឲ្យដឹងថា បន្ទះ RAM ជំនាន់ថ្មីរបស់ខ្លួន បង្កើតឡើងសម្រាប់អ្នក ដែលមានតម្រូវការកម្លាំង ម៉ាស៊ីនលឿនជាងគេ ខ្លាំងជាងគេ និងលេងស្ទីលឡូយជាងគេ ជាមួយនឹងពណ៌ចម្រុះភ្លើង RGB ដែលអាចកំណត់ពណ៌ តាមការស្រលាញ់ ដេញភ្លើងតាម Motherboard, GPU និងកង្ហារ ជាប់ទៅនឹង Case ជាដើម។ ក្នុងនោះ Trident Z RGB ទំហំ 128GB ក្នុងមួយដើម ត្រូវបានប្រកាសឡើង ជាបន្ទះ RAM DDR4 មានទំហំជាងគេ របស់ G.Skill ដែលមានល្បឿន Bus លោតដល់ 4,000MHz ជាប្រភេទ RAM ស៊ីភ្លើងតិចត្រឹមតែ 1.35V។ លើសពីនេះទឿទៀត G.Skill ក៏បានប្រកាសចេញនូវបន្ទះ RAM ជា Kit មានទំហំ 64GB ជំនាន់ថ្មី ជាប្រភេទ DDR4 ដដែល តែវាមានល្បឿន Bus កាន់តែលឿន រហូតដល់ទៅ 4266MHz ប្រើប្រាស់បន្ទះឈីប មេម៉ូរីរបស់ Samsung B-die ICs ចំនួន 8 គ្រាប់ ទំហំ 8GB x 8 ដើម្បីទទួលបាន ទំហំធំបែបនេះ ខណៈពេលដែល RAM ទំហំលោតដល់ 128GB ឈីបមួយបន្ទះទំហំ 16GB x 8 ឯណោះ។

យ៉ាងណាក៏ដោយបន្ទះ RAM ទាំងពីរជម្រើសដូចបានរៀបរាប់ខាងលើនេះ មិនមែនបង្កើតឡើង សម្រាប់យកទៅប្រើប្រាស់ ជាមួយនឹង System ឬពពួក Motherboard ស៊េរីចាស់ៗនោះទេ មានន័យថា បើអ្នកប្រើប្រាស់ Motherboard ក្បាល H ឬក្បាល Z ចេញឆ្នាំ 2017 ចុះក្រោម ឬថ្មីជាងនេះ ក៏មិនអាចដាក់វាឲ្យស្គាល់ផងដែរ ព្រោះវាធំលើសពី អ្វីដែល Motherboard ធុនចាប់ផ្ដើម ធុនកណ្ដាល ក៏ដូចជាធុនកំពូលភាគច្រើន មិនអាចទ្រទ្រង់បាន។ ផ្ទុយមកវិញ មានតែអ្នកប្រើប្រាស់ Motherboard របស់ ASUS ម៉ូឌែល PRIME-DELUXE III សម្រាប់ប្រើប្រាស់ជាមួយនឹង CPU ជំនាន់ទី 9 តែប៉ុណ្ណោះ ទើបអាចប្រើប្រាស់ជាមួយនឹង RAM នេះ ស្គាល់គ្នាបាន ខណៈទំហំ 64GB ល្បឿន Bus 4266MHz អាចប្រើជាមួយនឹង Motherboard ASUS PRIME X299-DELUXE II ដែលសុទ្ធសឹងជា Motherboard សម្រាប់ប្រើជាមួយនឹង CPU Intel ជំនាន់ទី 9 ទាំងអស់។

G.Skill Trident Z ទំហំ 64GB និង 128GB នេះ នឹងចេញលក់ជាផ្លូវការ នៅត្រីមាសទី 1 នៃឆ្នាំ 2019 នេះឯង ដោយតម្លៃរបស់វា នៅមិនទាន់ប្រកាស ឲ្យដឹងនោះទេ តែជឿខ្ញុំចុះវា មិនថោកដូចអ្វី ដែលអ្នកគិតទុកនោះទេ ព្រោះវាមានទំហំមេម៉ូរីធំខ្លាំង និងមានល្បឿន Bus លឿនហួសនិស្ស័យ ដូច្នេះសម្រាប់ទំហំ 64GB មួយដើម ដូចបានរៀបរាប់ខាងលើ គឺអាចនឹងមិនមាន តម្លៃក្រោម USD 300 នោះទេ ចុះទម្រាំ 128GB?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: G.Skill Tag: កុំព្យូទ័រ