CAMBO REPORT

Popup Advertising5 seconds

Google បញ្ចេញមុខងារ Night Sight អោយ​ប្រើ​លើ​ទូរសព្ទ Pixel 3 & Pixel 3 XL បាន​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុត ក្រុមហ៊ុន Google ក៏បានដាក់ចេញនូវកំណែអាប់ដេត បន្ទាន់​ទាន់​សម័យ​មួយ សម្រាប់​ទូរសព្ទ Pixel ជំនាន់​ថ្មី រួមមាន Pixel 3 និង Pixel 3 XL ជាមួយ​មុខងារ Night Sight ដែលវាតម្រូវអោយម្ចាស់​ស្មាតហ្វូនទាំង 2 ម៉ូឌែល ចូលទៅអាប់ដេតក្នុង Play Store លើ​កម្មវិធី Camera ដើម្បីទទួលបានលក្ខណៈពិសេសនេះ។ ចុះអី្វទៅជា មុខងារ Night Sight?

Night Sight គឺជាមុខងារដែលមានលក្ខណៈពិសេសថ្មីមួយ នៅចុងឆ្នាំ 2018 នេះ ដែល Google បានបង្កើតមក សម្រាប់ជំនួយ​លើ​កម្មវិធី Camera ទូរសព្ទ Pixel ដើម្បីបង្កើន និងស្រូបពន្លឺ ពេលថតនៅក្នុងដែលមានពន្លឺទាប ឬទីងងឹត (ដែលយើងតែងតែហៅថា ប្លង់ Low Light) អោយមានដឹតភ្លឺច្បាស់ កាន់តែប្រសើរ។ ចំពោះមុខងារនេះ វាស្រដៀងគ្នា ជាមួយមុខងារ Night Mode ដែលមាន​បំពាក់​នៅលើម៉ូឌែលទូរសព្ទលំដាប់កំពូលៗ របស់ក្រុមហ៊ុន Huawei អញ្ចឹងដែរ ដោយវានឹងធ្វើអោយរូបភាព ថតក្នុងប្លង់ដែលងងឹត មាន​ពន្លឺជះចូល ហើយពណ៌ក៏មានភាពស្រស់បន្ថែម ជាមួយកម្រិតម៉ត់ និងមានសូវមានគ្រាប់អុចច្រើនឡើយ។ ដើម្បីអោយកាន់តែ​ច្បាស់ អ្នកអាចទស្សនា រូបភាពខាងក្រោមនេះបាន ថតចេញពីទូរសព្ទ Pixel 3 XL៖

 

រូបធម្មតា vs រូបប្រើ Night Sight

 

 

ចំពោះមុខងារ Night Sight នេះ គឺខាង Google បង្កើតមកសម្រាប់ជាប្រយោជន៍ ដល់អ្នកប្រើប្រាស់ទូរសព្ទ Pixel ទាំងអស់ ដែល​ចូលចិត្ត​ថតរូប ជាពិសេស ក្នុងប្លង់ដែលងងឹត ឬមានពន្លឺតិច អោយមានភាពភ្លឺច្បាស់ ដោយមិនចាំបាច់ប្រើ Flash Light នោះទេ។ យ៉ាងណា សម្រាប់ម្ចាស់ទូរសព្ទម៉ូឌែល Pixel 2 និង Pixel 2 XL ក៏នឹងទទួលបានកំណែអាប់ដេតមុខងារជំនួយពន្លឺ Night Sight ពី Google ក្នុង​ពេលឆាប់ៗ​នេះ ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: កម្មវិធី-ហ្គេម