CAMBO REPORT

Popup Advertising5 seconds

ប្រជាជន​អាមេរិក​ឈ្ងោក​មើល​ស្មាតហ្វូន​មួយ​ថ្ងៃ​លើស​ពី 50 ដង​ទៅ​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

គិតទៅចំនួនអ្នកប្រើប្រាស់ស្មាតហ្វូនកាន់តែកើនឡើង ហើយក៏​ប្រើប្រាស់ក៏ច្រើនជាង​មុន​ផង​ដែរ ដោយពីមុន ចាស់ៗ​មួយ​ចំនួន​ទិញ​ស្មាតហ្វូន​មក តែ​មិន​សូវ​ប្រើ​នោះ​ទេ ប៉ុន្តែមកដល់សម័យនេះ ទាំងចាស់ ទាំងក្មេង ពេញនិយមប្រើប្រាស់ស្មាតហ្វូនច្រើន លើ​ការ​មើល​វីដេអូ និងការបើកលេងបណ្តាញសង្គមផ្សេងៗជាដើម ទើបបានគេវិភាគឃើញអ្នកឈ្ងោកប្រើស្មាតហ្វូននៅសហរដ្ឋអាមេរិកច្រើនជាង 50 ដងឯណោះក្នុងមួយថ្ងៃ។

នេះជាចំនួនអតិបរិមា ជាមធ្យមដែលគេធ្វើការវិភាគ ជនជាតិអាមេរិកទូទៅ ឈ្ងោកប្រើប្រាស់ស្មាតហ្វូនចំនួន 52 ដងក្នុងមួយថ្ងៃ ហើយនេះជាចំនួនមួយកើនឡើង បើប្រៀបជាមួយឆ្នាំមុន ព្រោះឆ្នាំមុនមានតែចំនួន 47 ដងប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ការឈ្ងោកប្រើនេះ គឺបើកអោនចុចស្មាតហ្វូន រួចឈប់ប្រើទុកចោល និងមកអោនមើលម្តងទៀតនោះ គឺគេរាប់បញ្ជូលចំនួនដងរបស់វា។ ក្នុងចំណោម​នោះ 60 ភាគរយ ជាមនុស្សវ័យចន្លោះពី 18 ដល់ 34 ឆ្នាំ ហើយចំនួនកើនឡើងនោះ ភាគច្រើនជាមនុស្សវ័យចំណាស់ចាប់ពីអាយុ 45 ឆ្នាំឡើងទៅ។

វិស័យស្មាតហ្វូននាពេលនេះ បានវាយឡុកទីផ្សារខ្លាំងជាងឧបករណ៍ផ្សេងៗទាំងអស់ ដូច្នេះក៏មានន័យថា ចំនួនអ្នកប្រើប្រាស់ក៏​កើន​ឡើង​ដែរ ទើបបានជាក្រុមហ៊ុនផលិតស្មាតហ្វូនទាំងនោះ ព្យាយាមចេញម៉ូឌែលថ្មីៗ កម្លាំងម៉ាស៊ីនខ្លាំងៗ រូបរាងប្លែកៗ ប្រជែងគ្នា​បែប​នេះ ហើយ​ក៏ធ្វើឲ្យអ្នកប្រើប្រាស់ម្នាក់ៗឈានដល់ការប្រើប្រាស់ស្មាតហ្វូនចំនួន 2 ទៅ 3 គ្រឿងម្នាក់ឯង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: idownloadblog Tag: Lifestyle