CAMBO REPORT

Popup Advertising5 seconds

នៅសុខៗ Lock Out គណនី Apple ID ដោយ​មិន​ដឹង​អី​សោះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អ្នកប្រើប្រាស់ iPhone មួយ​ចំនួន ចាប់​ផ្តើមធ្វើការ​រាយការណ៍​ទៅ​កាន់​ក្រុមការងារ​របស់ Apple ដោយសារតែបញ្ហាមួយ ធ្វើឲ្យពួក​គេ​ខាត​ពេល ដូរលេខសម្ងាត់ថ្មី និងត្រូវ Lock in គណនីសារជាថ្មី ដោយពុំដឹងមូលហេតុអ្វីទាល់តែសោះ ជាពិសេសអ្នកខ្លះ​ភ្លេច​ថា​ដាក់​សំណួរអ្វី និងឆ្លើយបែបណា ត្រង់កន្លែងរក្សាសុវត្ថិភាពមួយហៅថា Security Question ។

នេះជាបញ្ហាមួយ ដែលនៅសុខៗ អ្នកប្រើប្រាស់មួយចំនួនត្រូវបាន Lock Out គណនី Apple ID របស់ពួកគេ នឹង​ទាមទារ​ការប្តូរ​លេខ​សម្ងាត់ថ្មី និងសួរសំណួរមួយចំនួន ដែលគេបានដាក់តាំងពីការបង្កើតដំបូងឯណោះ ខ្ញុំជឿថា អ្នកបង្កើតភាគច្រើនភ្លេចអស់​ហើយ ដូច្នេះមានអ្នកខ្លះ អាចយក Apple ID មកវិញបាន ឯអ្នកខ្លះ មិនសូវចេះ ក៏ត្រូវបានបោះបង់គណនីនោះចោល តែអ្នកចេះប្រើ គេអាចប្រើអ៊ីម៉ែល ដើម្បីយក Apple ID នោះមកវិញបាន។ នៅពេលនេះ មិនទាន់មានការឆ្លើយតបពី Apple នៅឡើយទេ ដូច្នេះ​យើង​មាន​តែរង់ចាំតាមដាន ការឆ្លើយតបពី Apple នៅពេលក្រោយទៀត ទើបដឹងពីមូលហេតុពិត ដែលបណ្តាលឲ្យមាន​បញ្ហា​បែប​នេះ។

អ្នកប្រើប្រាស់មួយចំនួនត្រូវបានបាត់បង់គណនី Apple ID របស់ពួកគេ ដោយសារតែជួបបញ្ហា Lock Out គណនី Apple ID ដោយមិនដឹងមូលហេតុ និងទាមទារឲ្យអ្នកប្រើធ្វើការប្តូរលេខសម្ងាត់ថ្មី និងឆ្លើយសំនួរមួយចំនួន ទើបអ្នកខ្លះឆ្លើយមិនត្រូវ រហូតឈានដល់ការបាត់បង់គណនីនោះ តែនៅពេលនេះ មិនទាន់មានការឆ្លើយតបពី Apple នៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: iPhoneHacks Tag: Lifestyle