CAMBO REPORT

Popup Advertising5 seconds

Apple បញ្ចេញ​ខ្សែ​ពណ៌​ថ្មី​សម្រាប់ Apple Watch 4

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនផលិតសម្ភារៈ និងសំលៀកបំពាក់​បែប​កីឡា Nike ទើបតែបាន​ប្រកាស​ថា​នឹងបញ្ចេញខ្សែរបស់នាឡិកាឆ្លាតវៃ Apple Watch Series 4 ជំនាន់ 3 ពណ៌ថ្មី ហើយនៅពេលនេះ Apple ប្រកាសបញ្ចេញទាំង 3 តែម្តង ជាប្រភេទខ្សែជ័រ និងខ្សែក្រណាត់ ដែលមានពណ៌ស្វាយចាស់ Smokey Mauve, ពណ៌បែតងចាស់ Celestial Teal ជាខ្សែក្រណាត់ដូចគ្នា និងពណ៌បៃតងចាស់ Olive Flak ជាខ្សែជ័រ។ 

ចំពោះខ្សែក្រណាត់គឺនៅតែមានរូបរាងដដែល ដូចទៅខ្សែក្រណាត់ចេញមុនៗ ដោយខុសតែពណ៌ប៉ុណ្ណោះ រីឯខ្សែជ័រនោះ ក៏នៅ​ដដែល ដោយវាមានចន្លោះសម្រាប់ឲ្យស្បែកដកដង្ហើមបានល្អ ជាពិសេសអ្នកប្រើប្រាស់ខ្សែបែបនេះ សម្រាប់នៅពេលហាត់ប្រាណ បែកញើសច្រើន។ ខ្សែចេញថ្មីទាំងនេះ នឹងមានដាក់ក្នុងថ្ងៃទី 16 ខែវិច្ឆិកាខាងមុខនេះ ដោយអ្នកទិញក៏អាចបញ្ជា​ទិញ​តាម​កម្មវិធី​របស់ Nike ក៏បានដែរ តែយើងមិនទាន់បានដឹងតម្លៃរបស់វានៅឡើយទេ ព្រោះបើចង់បានខ្សែនេះ ទាល់តែទិញទាំងនាឡិកាតែម្តង ព្រោះវាជាប្រភេទ Nike Edition ។

ក្រុមហ៊ុន Nike សហការជាមួយ Apple តាំងពីម៉ូឌែល Apple Watch ជំនាន់ដំបូងមកម្ល៉េះ លើការចេញ Apple Watch ប្រភេទ Nike Edition តែម្តង ព្រោះប្រភេទខ្សែជ័រនោះ មានប្រឡោះតូចៗជាច្រើន សាកសមជាមួយអ្នកហាត់កីឡាញឹកញាប់ ហើយអ្វី​ទាក់ទង​នឹងកីឡាគឺតែងតែមានវត្តមានម៉ាកសញ្ញា Nike នេះឯង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: 9to5mac Tag: នាឡិកាវៃឆ្លាត