CAMBO REPORT

Popup Advertising5 seconds

ហ្គេម​បាញ់​គ្នា​យក​មាន់​ដុត (PUBG) នឹង​មក​ដល់ PS4 សប្ដាហ៍​ទី​មួយ​នៃ​ខែ​ធ្នូ​ខាង​មុខ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

PUBG ឬមកពីពាក្យពេញថា PlayUnknown’s Battlegrounds នៅតែជាហ្គេម ដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីសំណាក់អ្នកលេងហ្គេមទូទៅ ទាំងនៅលើម៉ាស៊ីន PC ទូរសព្ទដៃ ក៏ដូចជា Xbox One ជាដើម តែសម្រាប់ម្ចាស់ ឬអ្នកលេង នៅលើម៉ាស៊ីន PS4 វិញ គឺរាងស៊យបន្តិច ព្រោះក្រុមអភិវឌ្ឍន៍ហ្គេមនេះបើកឲ្យ លេងនៅលើ Xbox One មុន។ យ៉ាងណាក៏ដោយ មកដល់ចុងឆ្នាំ 2018 នេះ កំពូលហ្គេម PUBG ក៏ត្រៀមនឹងប្រកាសចេញ ឲ្យលេងជាផ្លូវការ នៅលើម៉ាស៊ីនហ្គេម PS4 ផងដែរ គឺក្រោយ 1 ឆ្នាំបន្ទាប់ពីវាបានបើកឲ្យលេង នៅលើ Xbox One កន្លងមក។

PUBG នឹងមកដល់ជាផ្លូវការនៅថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2018 ខាងមុខនេះ ដែលវាមិនមែនបើក ឲ្យលេង Free ឥតគិតប្រាក់នោះទេ គឺដាក់លក់ក្នុងតម្លៃ USD 30 សម្រាប់ Edition ធម្មតា និងឡើងដល់ Survivor’s Edition លក់ក្នុងតម្លៃ USD 50 និងចុងក្រោយគេគឺ Champion’s Edition លក់ដល់ទៅ USD 60 ដែលប្រភេទ Edition ទាំងពីរបន្ថែម មកជាមួយនឹង G-Coin សម្រាប់ប្រើប្រាស់ទិញរបស់ ឬ Items នៅក្នុងហ្គេម ក៏ដូចជាទទួលបាននូវការ ធ្លាក់របស់នានា ច្រើនជាង Edition ធម្មតា ព្រោះអ្នកចំនាយច្រើន ដូច្នេះអ្នកក៏ទទួលបានច្រើន មកវិញដូចគ្នា ដោយនៅពេលនេះ PUBG ចាប់បើកទទួលការ កុម្ម៉ង់ទុកមុនហើយ។

 

 

គួរបញ្ជាក់ផងដែរថា PUBG នៅលើ PS4 នេះ មិនដូចការចេញនៅលើ Xbox One នោះទេ មានន័យថាអ្នកលេងនៅលើ ម៉ាស៊ីនហ្គេមមួយនេះ អាចលេងបាននៅលើទីតាំង ទាំងបីរួមបញ្ចូលដូចជា Erangel, Miramar និង Sanhok អមមកជាមួយនឹង មុខងារផ្សេងៗទៀត ដែលមាននៅលើ PC Windows ក៏ដូចជា Xbox One Versions។ អញ្ចឹងសម្រាប់អ្នកទន្ទឹងរង់ចាំ ហ្គេមនេះជាយូរមកហើយ អាចចំនាយប្រាក់ USD 30 ទិញយកមកបាញ់ ដើម្បីបានមាន់ដុត ដោយលេង Solo ម្នាក់ឯង ឬលេងជាក្រុមម្ដង 4 នាក់ក៏បាន ដោយម៉ាស៊ីន PS4 Pro អាចលេងហ្គេមនេះ ជាមួយនឹងមុខងារ HDR បានខណៈម៉ាស៊ីនក្រាស់ និងស្ដើង អាចលេងក្នុងកម្រិត ក្រាហ្វិចទូទៅធម្មតា តែប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម