CAMBO REPORT

Popup Advertising5 seconds

Essential ស្ងាត់​ៗ​បញ្ចេញ​ដុំ Audio សម្លេង សម្រាប់​អ្នក​ចូល​ចិត្ត​ស្ដាប់​តន្ត្រី

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើទោះបីជា Essential មិនសូវជាទទួលបានជោគជ័យធំដុំ ជុំវិញការលក់នូវ ស្មាតហ្វូនជំនាន់ទី 1 របស់ខ្លួនក៏ពិតមែន តែក្រុមហ៊ុននេះ នៅតែមិនបញ្ឈប់ កិច្ចការងារថ្មីៗ ដែលមានជាបន្តបន្ទាប់នោះទេ គឺនៅបន្តបញ្ចេញកំណែ Update ថ្មីៗសម្រាប់អតិថិជនខ្លួន ក៏ដូចជាកែឆ្នៃនូវកម្មវិធី និងដោះស្រាយបញ្ហា កំពុងប្រឈមជាដើម។ ជាក់ស្ដែងក្រុមហ៊ុន Essential មួយនេះស្ងាត់ៗ ក៏បានប្រកាសចេញនូវដុំ បំបែកថ្មីមួយផ្សេងទៀត សម្រាប់ប្រើប្រាស់ជាមួយនឹង ទូរស័ព្ទ Essential PH-1 ព្រោះថាស្មាតហ្វូននេះ ពុំមានរន្ធដោតកាស 3.5mm ឡើយ។

ដុំបំបែក (Adapter) ចេញថ្មីពី Essential មួយនេះមានឈ្មោះហៅជា ផ្លូវការថា The Audio Adapter HD វាមានឈ្មោះ សាមញ្ញមែនទែន តែវាបានបង្ហាញទៅដល់ អតិថិជនរបស់ Essential ទាំងអស់ ឲ្យបានដឹងអំពីអនាគត ដូចបានលើកឡើង នៅពេលស្មាតហ្វូននេះប្រកាសចេញ ជាផ្លូវការ កាលពីលើកដំបូងអញ្ចឹង គឺវាអាចបំពាក់ឧបករណ៍ ជំនាន់ថ្មីៗបន្ថែមទៀត ជាមួយនឹងរន្ធតំណរភ្ជាប់ ខាងក្រោយចំនួន 2 ដើរតួយ៉ាងសំខាន់ សម្រាប់ភ្ជាប់ទៅកាន់កាមេរ៉ា ក៏ដូចជាឧបករណ៍ ផ្សេងៗទៀត។ ជាការពិត The Audio Adapter HD គ្រាន់តែដាក់ជាប់ទៅនឹង រន្ធទាំងពីរនោះភ្លាម ម្ចាស់របស់ Essential PH-1 ទាំងអស់អាចធ្វើការស្ដាប់តន្ត្រី បានភ្លាមៗ ក្នុងគុណភាព សម្លេងកម្រិតខ្ពស់។

ដុំ Adapter មួយនេះបើទោះបីជាវាមានមុខងារផ្គត់ផ្គង់សម្លេង តែមួយមុខក៏ពិតមែន តែវាក៏លក់ក្នុង តម្លៃមិនធូរថ្លៃប៉ុន្មានដែរ ដោយមួយគ្រឿង Essential លក់ដល់ទៅ USD 149 ឯណោះ គឺវាថ្លៃបន្តិចហើយ ខណៈពេលដែលម៉ាស៊ីនស្មាតហ្វូននេះ លក់នៅទីផ្សារអាមេរិច ថ្មីបើកប្រអប់តម្លៃ ប្រហាក់ប្រហែល USD 200 ជាងតែប៉ុណ្ណោះ! តែស្របជាមួយនឹង តម្លៃថ្លៃ វាក៏មានគុណភាព ផលិតខ្ពស់ផងដែរ ដោយតួខ្លួនស្រោបឡើង ពីលោហៈធាតុ អាចប្រើប្រាស់បាន រាប់សិនឆ្នាំ ធន់នឹងការធ្លាក់ ធន់នឹងភាពសឹករិចរឹល ក៏ដូចជាសំណើម ទៀតផង! ម្យ៉ាងបើប្រិយមិត្ត កំពុងប្រើប្រាស់ PH-1 ហើយមិនចង់ប្រើឌុយ USB បំបែកនោះទេ ក៏ពិបាករកទិញវាដែរ ព្រោះនៅពេលនេះ គេហទំព័រផ្លូវការរបស់ Essential ដាក់វាថា Out of Stock បាត់ទៅហើយ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ