CAMBO REPORT

Popup Advertising5 seconds

កំពូល​រឿង​ភាគ Game of Thrones ប្រកាស​កាល​បរិច្ឆេទ​ចាក់​បញ្ចាំង Season ៨ ជា​ផ្លូវ​ការ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អ្វីដែលអ្នកស្នេហាវិស័យខ្សែភាពយន្តកំពុងរង់ចាំ និងចង់ដឹងនោះ បានមកដល់ទីបញ្ចប់ហើយ ដោយកាលពី ម្សិលមិញនេះ គណនី Twitter នៃរឿង Game of Thrones បានបញ្ចេញវីដេអូ មានរយៈពេល ៣០ វិនាទីមួយ ដែលនិយាយពីឈុតឆាក សរុបសំខាន់ៗរបស់សាច់រឿងនេះ ដែលបានកើតឡើង ចាប់ពី Season ១ ដល់ Season ៧។ ហើយនៅចុងបញ្ចប់ នៃវីដេអូនោះ យើងក៏បានដឹងពីកាល បរិច្ឆេទចាក់បញ្ចាំង ជាផ្លូវការរបស់ Season ៨ ផងដែរ ដែលជា Season ចុងក្រោយ ដោយមិនមាន Season បន្តទៀតនោះទេ។ ចំពោះថ្ងៃខែ ចាក់បញ្ចាំងនោះ គឺនឹងធ្វើឡើង នៅខែមេសា ឆ្នាំក្រោយនេះឯង ដែលមានត្រឹមតែ ៦ ភាគតែប៉ុណ្ណោះ នៅលើប៉ុស្តិ៍ HBO។

 

ទស្សនាវីដេអូនោះ នៅខាងក្រោមនេះ៖

 

 

សូមរំលឹកពីសាច់រឿងនេះបន្តិច Game of Thrones ជាប្រភេទរឿងសង្គ្រាមបែបបុរាណ ក្នុងការដណ្តើមរាជបល្ល័ង្គគ្នា តែមិនមែនមានតែសង្គ្រាមរ វាងមនុស្សនិងមនុស្ស ប៉ុណ្ណោះទេ នៅមានសង្គ្រាម ជាមួយបិសាចទៀតផង ដែលគេហៅថា White Walker។ ហើយកាលពី វគ្គបញ្ចប់នៃ Season ៧ យើងឃើញថា Knight King បានជិះសត្វនាគ ហើយបានកំទេចជញ្ជាំង ដែលគិតថា អាចការពារបាន ពីការឈ្លានពាន ពីពពួក White Walker នោះ និងបានដើរឆ្លងចូល មកកាន់តំបន់ Westeros។ យើងក៏បានដឹង ពីប្រវត្តិពិតរបស់ Jon Snow ផងដែរ ថាគេជានរណា អោយពិតប្រាកដ ដែលកាលនោះ ពិតជាជក់ចិត្តមែនទែន ក្នុងការទស្សនា។

អញ្ចឹងកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាណា បើសិនជាអ្នកគាំទ្ររឿងភាគ Game of Thrones មួយនេះ តែបើសិនជាអ្នក មិនធ្លាប់បានមើលពី មុនមកទេ ក៏អាចចាប់ផ្តើមមើលពី Season ១ ដល់ Season ៧ បានដែរ ទម្រាំ Season ៨ នេះ ចាក់បញ្ចាំង អ្នកប្រាកដជាមើល ទាន់មិនខានឡើយ។ ចង់ដឹងថាសាច់រឿងចុងក្រោយ ទៅជាយ៉ាងណា នរណាជាអ្នកកាន់កាប់ រាជបល្ល័ង្គចុងក្រោយ ឬក៏នរណាអាចកំចាត់ White Walker បាន ឬក៏ចុងក្រោយ គ្រប់គ្នាក្លាយទៅជា White Walker នោះ កុំភ្លេចតាមដាន ទាំងអស់គ្នាណា។ រឿងភាគនេះ មានការចូលរួមសម្តែងដោយ តារាល្បីៗជាច្រើន ដូចជា លោក Kit Harington ដើរតួជា Jon Snow, អ្នកនាង Emilia Clarke ដើរតួជា Daenerys Targaryen ដែលយើងបាន ស្គាល់គាត់តាមរយៈរឿង Solo: A Star Wars Story, និងកញ្ញា Sophie Turner ដើរតួជា Sansa Stark ដែលយើងនឹងបាន ឃើញគាត់ម្តងទៀត តាមរយៈរឿង Dark Phoenix ដែលជាខ្សែស្រឡាយរឿង X-Men ជាដើម។ បញ្ជាក់ម្តងទៀតថា Season ៨ នេះ នឹងចាប់ចាក់បញ្ចាំង នៅខែមេសាឆ្នាំក្រោយនេះ តទៅហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Pranith ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: CNet Tag: Lifestyle