CAMBO REPORT

Popup Advertising5 seconds

MacBook ជំនាន់ថ្មីមានសុវត្ថិភាព​មែន តែ​បើ​មាន​បញ្ហា​ផ្នែក​ម៉ាស៊ីន​វិញ​គឺ​ពិបាក​ជួសជុល​ខ្លាំង​ណាស់

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងបានដឹងស្រាប់ហើយថា MacBook ជំនាន់ថ្មីរបស់ Apple ដោយរួមបញ្ចូលជាមួយនឹង MacBook Pro 2018 និង MacBook Air 2018 គឺសុទ្ធសឹង​ជា​ម៉ាស៊ីន​កុំព្យូទ័រយួរ​ដៃ​មាន​ប្រព័ន្ធការពារ​សុវត្ថិភាព​ខ្ពស់​បំផុត ដែលកុំព្យូទ័រទូទៅ​ផ្សេង​ទៀត មិនទាន់​អាច​ធ្វើ​ទៅ​បាន ព្រោះ Apple បានចំនាយប្រាក់ជាច្រើនក្នុងការអភិវឌ្ឍន៍នូវឈីប T2 ដើម្បីធានាទៅដល់សុវត្ថិភាពរបស់អតិថិជនខ្លួន។ ត្រូវ​ហើយនរណាក៏ចង់បានប្រព័ន្ធការពារមានសុវត្ថិភាពដែរ ដូច្នេះ T2 នឹងជួយច្រើនទៅដល់ម៉ាស៊ីនរបស់អ្នក មិនអាច​ឲ្យ​មាន​ជន​ខិល​ខូច​ធ្វើការលួច Hack ដើម្បីថតសម្លេង ថតវីដេអូ រូបភាព លួចឯកសារ លួចលេខកូដ និងជាច្រើនផ្សេងៗទៀតបានឡើយ តែផ្ទុយ​មកវិញ ក្រៅពីសុវត្ថិភាព វាក៏មានចំនុចខ្សោយសម្រាប់ថ្ងៃអនាគតផងដែរ។

មានប្រភពព័ត៌មានអន្តរជាតិជាច្រើនបានធ្វើការចេញផ្សាយប្រាប់ឲ្យម្ចាស់ MacBook ជាច្រើនឲ្យបានដឹងអំពីគុណវិបត្តិមួយ ដែល​អ្នក​នឹង​ឈឺ​ក្បាល វិលមុខជាមួយនឹងម៉ាស៊ីន MacBook ទាំងនោះ ព្រោះថានៅពេលមានបញ្ហាផ្នែករឹង (Hardwares) គឺពិបាក​ជួសជុល​បំផុត លើកលែងតែការដោះដូរអេក្រង់ថ្មី ក្នុងករណីខូច ឬបែក តែបើមានការជួសជុលទៅលើ Logic Board នោះគឺជាបញ្ហាធំ ដោយ​បច្ចុប្បន្ន​ពុំមានកន្លែងណាអាចជួសជុលឲ្យម៉ាស៊ីន MacBook ឲ្យដំណើរការដូចប្រក្រតីបានដូចដើមវិញនោះទេ។ ក្នុងនោះ​ក្រុមអ្នក​ជំនាញ​ដោះម៉ាស៊ីន iFixit បានឲ្យដឹងថា ក្នុងករណីមានការជួសជុល Logic Board ក៏ដូចជាសេនស័រស្កេនម្រាមដៃ (Touch ID) នោះ​ត្រូវប្រើប្រាស់សេវាកម្មរបស់ Apple ហៅថា Authorized Service Provider ដែលតម្រូវបញ្ជូនទៅកាន់ក្រុមហ៊ុន Apple ធ្វើ​ការ​ដោះ​ស្រាយបញ្ហា ដូចជាផ្លាស់ប្ដូរ Touch ID ថ្មីជាដើម ទើបម៉ាស៊ីននោះអាចដំណើរការដូចដើមវិញ ទោះបីអ្នកមាន Touch ID ផ្សេង​ទៀត​យកមកតម្លើងក៏មិនអាចប្រើការបានដដែល។

នេះគឺជាដំណឹងអាក្រក់សម្រាប់ហាងជួសជុលកុំព្យូទ័រមួយចំនួន ខណៈពេលដែលអនាគតនៅពេលម៉ាស៊ីន MacBook មានបញ្ហា គឺនឹង​ពិបាកក្នុងការជួសជុលឲ្យម៉ាស៊ីននេះដំណើរការបានដូចដើមវិញ នៅពេលដែល T2 Chip ការពារសុវត្ថិភាពខ្ពស់ ហើយក៏​ជា​ពេល​វេលាល្អសម្រាប់ Apple ស្វែងរកប្រាក់ចំនូលបន្ថែមពីការជួសជុលម៉ាស៊ីន Mac ជំនាន់ថ្មីផងដែរ។ អញ្ចឹងសម្រាប់ប្រិយមិត្ត ដែល​មាន MacBook ប្រើ ហើយមាន T2 Chip នេះ អ្នកគប្បីប្រុងប្រយ័ត្នឲ្យមែនទែន ជៀសវាងបញ្ហា!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កុំព្យូទ័រ