CAMBO REPORT

Popup Advertising5 seconds

ទីផ្សារ Online របស់​លោក Jack Ma កើប​ប្រាក់​បាន 1 ពាន់​លាន​ដុល្លារ​ត្រឹម 85 វិនាទី ថ្មីៗ​កន្លង​ទៅ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីពេលថ្មីៗកន្លងទេះ នៅ​ឯ​ប្រទេស​ចិន ត្រូវនឹង​ថ្ងៃ​ទី 11 ខែវិច្ឆិកា គឺជា​ថ្ងៃលក់​បញ្ចុះ​តម្លៃធំ​ជាង​គេ​មួយ​ប្រចាំ​ឆ្នាំ ដោយ​ក្នុង​នោះ​ប្រទេស​ចិន​បាន​កើប​លុយ​បាន​ច្រើន​មែ​នទែន​តាម​រយៈ​ការ​លក់​ទំនិញ​របស់ខ្លួនទៅកាន់​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក។ ក្នុងនោះ បើ​យើងក្រលែកទៅមើលទីផ្សារ Online នៅចិនវិញឃើញថា លក់ដាច់ខ្លាំងមិនធម្មតានោះទេ ដោយទីផ្សារ Online របស់លោក Jack Ma ដែលយើងស្គាល់ថា Alibaba បានរកប្រាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់ គឺច្រើនជាងឆ្នាំ 2017 ជាង 27% ឯណោះ។

យោងតាមសេចក្ដីប្រកាសជាផ្លូវការ តាមរយៈសាព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា Alibaba បានកើបសាច់ប្រាក់​បាន​ប្រមាណ​ជា 30.8 ពាន់លានដុល្លារ ឯណោះ សម្រាប់ថ្ងៃលក់បញ្ចុះតម្លៃ Global Shopping Festival ដែលមានឈ្មោះហៅកាត់ថា Singles Day ដោយចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នោះរាប់បញ្ចូលការលក់នៅក្នុងស្រុក និងក្រៅស្រុកទៅជាង 230 ប្រទេសផ្សេងៗគ្នា ដោយរួមបញ្ចូលស្រុកខ្មែរយើងផងដែរ ដែលមានអ្នកកុម្ម៉ង់ទិញឥវ៉ាន់យ៉ាងច្រើន ខណៈទទួលបានការបញ្ចុះតម្លៃពិសេស។ ជាង​នេះទៅទៀត សម្រាប់ដើមម៉ោងដំបូង Alibaba អាចរកប្រាក់បានដល់ទៅ 1 ពាន់លានដុល្លារ សម្រាប់រយៈពេលត្រឹមតែ 85 វិនាទី​ប៉ុណ្ណោះ និងកើនដល់ 10 ពាន់លានដុល្លារត្រឹម 1 ម៉ោង ដែលចំនួននេះ គឺជាការបំបែកកំណត់ត្រា​ថ្មីមួយ​ទៀត​សម្រាប់​ក្រុមហ៊ុន​យក្ស​លក់​ទំនិញ Online មួយនេះ ហើយបើប្រៀបធៀបទៅនឹងការលក់ទំនិញនៅអាមេរិកសម្រាប់ព្រឹត្តិការណ៍ Black Friday វិញ​ឃើញ​ថា​ខុសគ្នា​ច្រើន ខណៈថ្ងៃដំបូងនៅអាមេរិកលក់បានជាង 5 ពាន់លានដុល្លារតែប៉ុណ្ណោះ។

ជុំវិញការលក់ទំនិញដាច់បានច្រើនបែបនេះ Alibaba មិនមែនរកប្រាក់ចំនេញបានច្រើនបែបនេះនោះទេ សូមកុំយល់ច្រឡំ តាម​ការ​ពិត​ទៅ​មានឈ្មួញ ក៏ដូចជាពាណិជ្ជករជាច្រើន បានលក់ឥវ៉ាន់របស់ខ្លួន ដោយចំនួននោះគឺជាការបូកសរុបនៃការលក់បាន តែបើ​គិត​ជា​ភាគរយដែល Alibaba រកបានក្នុងចំនួនសាច់​ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នោះវិញក៏មិនតិចនោះទេគឺខ្ទង់​លានដុល្លារ​ឯណោះ​សម្រាប់ពេលត្រឹមតែ 1 ថ្ងៃ ចុះសម្រាប់ថ្ងៃទូទៅ? អ្នកអាចពិចារណាដោយខ្លួនឯងបាន!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: Lifestyle