CAMBO REPORT

Popup Advertising5 seconds

សូម្បីតែ​ម៉ាស៊ីន​កំដៅ​ឥលូវ​ក៏​ឆ្លាត​វៃ​ដែរ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យុគសម័យនេះ មានម៉ាស៊ីន​ជា​ច្រើន​​បានក្លាយ​ជាម៉ាស៊ីន​ឆ្លាតវៃ ទាំងផលិតផល​ដែល​យើងដឹងថាវាមានអត្ថប្រយោជន៍តែមួយៗ ឥលូវ​ផលិតផល​មួយ​មាន​សមត្ថភាព​ច្រើន អាចឲ្យអ្នកប្រើប្រាស់​ប្រើ​បាន​ច្រើនបែបច្រើន​យ៉ាងទៀតផង។ ជាពិសេសមានឧបករណ៍​ខ្លះ​អាច​បញ្ជា​ដោយការនិយាយបាន និងការបញ្ជាពីចំងាយតាមរយៈស្មាតហ្វូនផងដែរ ដូចម៉ាស៊ីនកំដៅដែលយើងនឹងរៀបរាប់ខា​ងក្រោម​នេះ​អញ្ចឹង។

ក្រុមហ៊ុន Tovala ទើបធ្វើការប្រកាសបង្ហាញនូវម៉ាស៊ីនកំដៅម្ហូបជំនាន់ទី 2 របស់ខ្លួន ជាមួយការឌីហ្សាញរូបរាងថ្មី មានការប្រើប្រាស់​បាន​ច្រើន​បែប​ដូចជាចំហុយ, កំដៅក្តៅខ្លាំង, ដុត និងកំដៅឧណ្ឌៗបាន។ នៅលើម៉ាស៊ីននេះ មានកន្លែងបញ្ជាចំនួន 3 កន្លែង ដោយ​មាន​ការ​បញ្ជាសម្រាប់ការដុតកម្តៅខ្លាំង, បង្ហាញពីសីតុណ្ហភាពក្នុងម៉ាស៊ីន និងម៉ោងកំណត់។

 

អ្នកប្រើប្រាស់​ក៏ជាភ្ជាប់ម៉ាស៊ីននេះ​ជាមួយ​ស្មាតហ្វូនបានតាមរយៈ Wi-Fi និងរាល់ព័ត៌មានទាក់ទងការកំដៅវានឹងបញ្ជូនចូលស្មាតហ្វូន ជាពិសេសអាចបញ្ជាម៉ាស៊ីនពីចំងាយបានតាមស្មាតហ្វូន ឬបញ្ជាក់ថាមាន ឬគ្មានម្ហូបអាហារទុកចោលក្នុងនោះ។ ហើយក៏មាន​ជម្រើស​​សម្រាប់អ្នកដែលមិនចង់ប្រើស្មាតហ្វូនក៏មានដែរ ដោយធ្វើការចុចផ្ទាល់លើម៉ាស៊ីនតែម្តង។ ម៉ាស៊ីននេះដាក់លក់ក្នុងតម្លៃ 349 ដុល្លារនៅលើទីផ្សារអន្តរជាតិ។

នេះជាម៉ាស៊ីនកំដៅមួយ ដែលមានមុខងារច្រើនមកជាមួយវា និងផ្តល់ភាពស្រួលច្រើនដល់អ្នកប្រើប្រាស់ ដែលនិយមប្រើម៉ាស៊ីនកំដៅ ជាពិសេសអ្នកដែលមមាញឹកនៅស្រុកគេ ភាគច្រើន ញុំាម្ហូបក្លាសេ ដោយគ្រាន់តែទិញទុក និងយកទៅកំដៅ នៅពេលញុំា ដូច្នេះ​ពួក​គេ​គ្រាន់​តែត្រូវការទូរទឹកកក និងម៉ាស៊ីនកំដៅតែប៉ុណ្ណោះនៅពេលចង់ញុំាអាហារម្តងៗ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ