CAMBO REPORT

Popup Advertising5 seconds

នេះជា​ម៉ាស៊ីន​ក្រឡុក Cocktail សម័យ​ថ្មី!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Keuing និង Anheuser-Busch បន្ទាប់ពីទទួលបានជោគជ័យលើការ​ផលិតម៉ាស៊ីន​ឆុងកាហ្វេ ទើប​មក​ដល់​ពេល​នេះ ពួក​គេ​បង្កើត​ប្រវត្តិ​សាស្រ្តថ្មី ជាមួយ​ម៉ាស៊ីន​ក្រឡុក​ស្រា Cocktail រួមទាំងស្រាបៀរវិញម្តង។ ម៉ាស៊ីនប្រភេទថ្មីនេះហៅថា Drinkworks Home Bar បង្កើតឡើងជាពិសេសសម្រាប់អ្នកចង់បានស្រាក្រឡុកដ៏ឆ្ងាញ់ និងធ្វើផឹកនៅក្នុងផ្ទះខ្លួនឯង។

នេះជាម៉ាស៊ីនក្រឡុកស្រាឆ្លាតវៃ ដែលអ្នកប្រើប្រាស់អាចភ្ជាប់ជាមួយស្មាតហ្វូនបានតាមរយៈ Bluetooth និងធ្វើការបញ្ជាដោយ​ប្រើប្រាស់​កម្មវិធីក្នុងស្មាតហ្វូនផងដែរ ហើយវាក៏មានជម្រើសថាច់បញ្ជាលើម៉ាស៊ីនតែម្តងក៏មានដែរ ដោយពុំចាំបាច់ប្រើស្មាតហ្វូន។ ដោយ​អ្នកគ្រាន់តែចាក់ស្រាលាយចូលគ្នាក្នុងកែវដែកមួយ តាមស្តង់ដារ និងឲ្យម៉ាស៊ីននេះក្រឡុកឲ្យម៉ាឆ្ងាញ់។ ម៉ាស៊ីននេះ​ទាំងមូល​តម្លៃ 299 ដុល្លារ និងក្រុមហ៊ុនបានណែនាំស្រា Cocktail ចំនួន 15 រសជាតិនៅពេលដាក់បង្ហាញនោះ រួមមានរសជាតិល្បីៗដូចជា Moscow mule, margarita, mojito និង Long Island iced tea ផងដែរ។ ចំពោះរសជាតិ Moscow mule ក្រឡុក 50 វិនាទី រីឯ Margarita ក្រឡុកតែ 25 វិនាទីប៉ុណ្ណោះ។

បើចំនួនម៉ាស៊ីនកាន់តែកើនឡើង នឹងធ្វើឲ្យមនុស្សម្នារ ត្រូវបានកាត់​បន្ថយ​ការងារច្រើន ដោយសារតែម៉ាស៊ីនទំនើប ប្រើប្រាស់​បា​ន​លឿន​រហ័ស និងងាយស្រួលចល័តយកតាមខ្លួនបាន ដោយមិនសូវ​ទើស​ចិត្ត​ដូច​ប្រើ​មនុស្សនោះទេ តែសម្រាប់អ្នកចូលចិត្ត​នៅផ្ទះ​ទើប​ត្រូវ​ការម៉ាស៊ីនបែបនេះ ដោយឡែកអ្នកចូលចិត្តចេញ​កម្សាន្តខាង​ក្រៅ​ប្រហែល​មិនត្រូវការម៉ាស៊ីននេះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ