CAMBO REPORT

Popup Advertising5 seconds

តើអ្នកគួរ Upgrade ពី iPhone 8 Plus ឡើង​ទៅ iPhone XR ដែរ​ឬ​ទេ? ស្វែង​យល់​ចម្លើយ​ទីនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

iPhone XR ជាស្មាតហ្វូនអេក្រង់លាត ស្ថិតក្នុងវង្ស​ត្រកូល​ក្បាល​ឆក ដូច​ម៉ូឌែល iPhone X, XS និង XS Max ដែរ ប៉ុន្តែវា​មាន​លក្ខណៈ​សម្បត្តិ​ទាប​ជាង និងមានតម្លៃទាបជាង។ ទូរសព្ទនេះ ត្រូវបានចេញលក់ជាផ្លូវការ កាលពីចុងខែតុលា ឆ្នាំ 2018 កន្លងទៅ ដោយ​រហូតម​កដល់ពេលនេះ វាក៏កំពុងចរាចរណ៍នៅលើទីផ្សារក្នុងប្រទេសកម្ពុជាយើង ផងដែរ។ ក្នុងនោះ មានម្ចាស់ទូរសព្ទ iPhone 8 Plus មួយ​ចំនួនបាន Comment លើអត្ថបទព័ត៌មាន និងផ្ញើសារមកសួរក្រុមការងារយើងថា តើពួកគាត់គួរតែ Upgrade ពី iPhone 8 Plus ទៅកាន់ iPhone XR ដែរឬទេ?

 

អញ្ចឹងសម្រាប់ថ្ងៃនេះ យើងនឹងធ្វើការបង្ហាញលើចំនុចមួយចំនួន សម្រាប់អោយអ្នកពិចារណា ដូចខាងក្រោម៖

 

•    អេក្រង់

 

iPhone 8 Plus មានអេក្រង់ទំហំ 5.5 អ៊ីញ ជាប្រភេទ LCD និងមានកម្រិត Aspect Ratio 16:9 ខណៈដែល iPhone XR ជាអេក្រង់ប្រភេទ LCD ដូចគ្នា តែវាមានទំហំអេក្រង់ 6.1 អ៊ីញ និងមានកម្រិត Aspect Ratio ដល់ 19.5:9។ ចំពោះការឌីហ្សាញ​ផ្នែក​ខាង​មុខ iPhone XR គឺមានសាច់ឈាមជាខ្សែស្រឡាយស្មាតហ្វូនតម្លៃថ្លៃដូចម៉ូឌែល iPhone X, XS និង XS Max ដែរ ជាមួយ​អេក្រង់​លាត គែមតិច និងមានម៉ូតឆកទ្រវែង ដែលបណ្តាក្រុមហ៊ុនជាច្រើន បានចម្លងតាម ឯ iPhone 8 Plus វិញ គឺមានភាព​សាមញ្ញលើ​ទម្រង់​ផ្នែកខាងមុខវិញ បាត់ទៅហើយ។

 

•    ប្រព័ន្ធសុវត្ថិភាពស្កេនដោះសោរ

 

iPhone XR មានអេក្រង់លាតទ្រវែង និងគ្មានប៉ូតុង Home សម្រាប់ស្កេនម្រាមដៃ (Touch ID) ដូចទូរសព្ទ iPhone 8 Plus នោះទេ តែវាជំនួសមកវិញ ដោយការបំពាក់សេនស័រស្កេនមុខ (Face ID) ត្រង់កន្លែងម៉ូតឆកទ្រវែងហ្នឹងតែម្តង។ និយាយទៅ ការដោះ​សោរ​តាមរយៈ Face ID គឺមានភាពទាន់សម័យជាង និងមានសុវត្ថិភាពល្អ ផងដែរ ដោយអ្នកប្រើមិនចាំបាច់ហត់ នឹងយកម្រាមដៃណាមួយ ដើម្បីស្កេនឡើយ។

 

•    មុខងារ TrueDepth លើកាមេរ៉ាមុខ

 

ក្រៅពីការស្កេនមុខដើម្បីដោះសារបាន iPhone XR ក៏មានប្រើប្រាស់មុខងារ TrueDepth លើកាមេរ៉ាមុខ ដែលអាចបញ្ជាលើ Animoji, Memoji បានយ៉ាងឡូយ មិនចាញ់ iPhone X, XS និង XS Max ឡើយ ហើយជាពិសេសនោះ វាអាចថតរូប Selfie បែប​ព្រាល បានផងដែរ។ ចំនុចទាំងនេះ គឺមិនមាននៅលើ iPhone 8 Plus នោះទេ ដែលគួរតែពិតពិចារណាលើ iPhone XR។

 

•    កាមេរ៉ាខាងក្រោយ

 

iPhone 8 Plus ត្រូវបាន Apple បំពាក់កាមេរ៉ាភ្លោះខាងក្រោយ ជាកំណែអាប់ដេតបន្ទាប់ពី iPhone 7 Plus ដែលវាអាច​អោយ​អ្នក​ប្រើ​ថត Portrait Mode (ថតព្រាលផ្ទៃខាងក្រោយ) បាន ដោយវាមានទំហំ 12 មេហ្គាភិចសែលដូចគ្នា ជាមួយកម្រិត Aperture f/1.8 + f/2.8។ ចំណែក iPhone XR មានកាមេរ៉ាខាងក្រោយ តែមួយគ្រាប់ប៉ុណ្ណោះទំហំ 12 មេហ្គាភិចសែល ជាមួយកម្រិត Aperture f/1.8 តែវាមានបំពាក់ Software ថ្មីពីខ្សែស្រឡាយ X ដែលអាចថតព្រាលបានដូចគ្នា មិនចាញ់កាមេរ៉ាភ្លោះឡើយ។

 

•    កម្លាំងម៉ាស៊ីន

 

ទូរសព្ទ iPhone XR គឺប្រើប្រាស់បន្ទះឈីប A12 Bionic (7 nm) និងមាន GPU (4-core graphics) ឯ iPhone 8 Plus ប្រើប្រាស់​បន្ទះឈីប A11 Bionic (10 nm) អមដោយ GPU (3-core graphics) មានន័យថា ដំណើការម៉ាស៊ីនលើ XR មានលក្ខណៈ​ប្រសើរ​ជាង​ច្រើន ទាំងការប្រើប្រាស់ និងរត់ហ្គេមផ្សេងៗ បើទោះជាវាមានទំហំរ៉េម 3GB ដូចគ្នាក៏ដោយ។

 

•    ចំនួនការប្រើប្រាស់ស៊ីម

 

ចូលដល់ចំនុចនេះ អ្នកប្រើប្រាស់ភាពច្រើនប្រាកដជាដឹងច្បាស់ថា iPhone 8 Plus ចាញ់តែម iPhone XR បាត់ទៅហើយ ព្រោះតែ iPhone XR អាចប្រើប្រាស់ស៊ីមបានចំនួន 2 ខណៈដែល iPhone 8 Plus ដាក់ស៊ីមបានត្រឹមតែមួយប៉ុណ្ណោះ។

 

•    ថាមពលថ្ម

 

ក្រៅពីមានអេក្រង់ធំជាង, កម្លាំងម៉ាស៊ីនប្រសើរជាង និងចំនុចមួយចំនួន ដូចដែលបានបង្ហាញពីខាងលើ iPhone XR ក៏មានកម្លាំង​ថាម​ពលថ្ម​ធំជាង iPhone 8 Plus ផងដែរ ដោយ iPhone XR មានថ្មទំហំ 2942mAh ខណៈ iPhone 8 Plus មានទំហំថ្មត្រឹមតែ 2691 ប៉ុណ្ណោះ មានន័យវាអាចកំដរការប្រើប្រាស់ទូទៅ បានយូរជាង។

សរុបមកចំនុច ដែលយើងបានរៀបរាប់ពីខាងលើមកនេះ ពិតជាអាចអោយម្ចាស់ iPhone  8 Plus ដែលមានចម្ងល់ទាំងអស់ អាច​ពិចារណា ស្វែងយល់បន្ថែមបាន ដោយខ្លួនឯង ថាគួរ Upgrade ឬមិនគួរ។ ចំពោះតម្លៃរបស់ iPhone XR គឺចាប់ពី 860 ដុល្លារ ឯ​តម្លៃរបស់ iPhone 8 Plus ក៏ចាប់ពី 800 ដុល្លារជាង ដូចគ្នា (តម្លៃទីផ្សារស្រុកយើង) ឬអាចថាខុសគ្នាខ្លះៗ ទៅតាមហាង​នីមួយៗ។ សម្រាប់យោបល់ខ្ញុំ បើអ្នកកំពុងប្រើប្រាស់ iPhone 8 Plus ហើយចង់បន្ទាន់សម័យ ដោយថែមថវិកាមិនច្រើនសន្លឹកនោះ អ្នកអាចសម្លឹងលើ XR បាន ព្រោះទូរសព្ទនេះ ក៏មានតម្លៃធូរថ្លៃជាង XS និង XS Max ផងដែរ តែបើអ្នកមិនសូវមានថវិកា​គ្រប់គ្រា​ន់​ទេ មានអី iPhone 8 Plus នៅតែអាចប្រើបាន ព្រោះវាក៏នៅមានចំនុចខ្លាំង មិនចាញ់តែមគេប៉ុន្មានឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ