CAMBO REPORT

Popup Advertising5 seconds

MSI បញ្ចេញ Gaming Mouse និង Gaming Keyboard ស៊េរីថ្មី កាន់​តែ​ទាក់​ទាញ និង​ទំនើប

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុន MSI តែងតែធ្វើការ Update នូវផលិត​ផល​ថ្មីៗ​របស់​ខ្លួន​ឥត​ដាច់ ព្រោះ​អតិថិជន​របស់ MSI ទាមទា​ផ្នែក​រឹង​ល្អៗ ដើម្បីទទួល​បាន​បទ​ពិ​សោធន៍​ប្រើប្រាស់​កាន់​តែ​ប្រសើរ ពិសេស Gamer ដែលទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​ការ​លេង​ហ្គេម​របស់​ពួក​គេជាមួយនឹងគូសត្រូវ។ ជាក់ស្ដែងលើកនេះក្រុមហ៊ុន MSI បានប្រកាសចេញនូវ Mouse និង Keyboard ស៊េរីថ្មី​ពីរ​ផ្សេង​ទៀត បង្កើតឡើងយ៉ាងពិសេសសម្រាប់ Gamer តែម្ដង ដើម្បីយកទៅលេងហ្គេមឲ្យកាន់តែប្រសើជាងមុន ពិសេសអ្នក​លេង​ហ្គេម​មាន​ល្បឿន fps ខ្ពស់ៗតែម្ដង។

ទីមួយគឺ Gaming Mouse មានឈ្មោះហៅថា Clutch GM50 ស្រោបខ្លួនដោយជ័រស្វិតកម្រិតខ្ពស់ មានទម្ងន់ 87 ក្រាម ងាយក្ដោប​កាន់​ពេញ​ដៃល្អ អមមកជាមួយនឹងឡូហ្គូរូបនាគ និងភ្លើង RGB ប្រដេញពីខាងក្រោម ធ្វើឲ្យវាមើលទៅទាក់ទាញ ដែលអាចកំណត់​ភ្លើង​ពណ៌​តាម​កម្មវិធី MSI Mystic Light ថែមទាំង Sync ជាមួយនឹងផ្នែករឹងផ្សេងៗទៀតរបស់ MSI ប្រដេញភ្លើងគ្នា​ទាក់​ភ្នែក​សម្រាប់​​អ្នកដែលលេងគ្រឿង MSI មួយឈុត។ Mouse មួយនេះមានប៊ូតុងសរុប 6 ដោយប៊ូតុងឆ្វេងស្ដាំប្រើប្រាស់ Switch ជំនាន់​ថ្មីគឺ OMRON ដែល MSI អះអាងថាវាអាចទ្រាំទ្រទៅនឹងចំនួនចុចបាន 20 លានដង អមមកជាមួយប៊ូតុង Scroll និងប៊ូតុងកំណត់​ល្បឿន​នៅចំកណ្ដាល។ ជាងនេះទៅទៀតវាក៏បានផ្លាស់ប្ដូរមកប្រើប្រាស់សេនស័រ PMW 3330 ដែលផ្ដល់​នូវ​ការ​កំណត់​ទិស​ដៅ​បាន​ត្រឹ​ម​ត្រូវ រហ័ស ជាមួយល្បឿន CPI ដល់ 7200 និង DPI 6400 ដូច្នេះមិនថាអ្នកប្រើប្រាស់អេក្រង់តូច ឬធំប៉ុណ្ណានោះទេ Clutch GM50 គ្មានបញ្ហាឡើយជាមួយនឹង System របស់អ្នក។

ទីពីគឺ Vigor GK60 Gaming Keyboard ក្ដារចុចពពួក Mechanical ដែល Gamer មួយណាក៏ត្រូវការ។ ក្ដារចុចមួយនេះ ប្រើប្រាស់ Switch ជាពពួក Cherry MX ពណ៌ក្រហម ដែលវាមិនតម្រូវឲ្យប្រើប្រាស់កម្លាំងចុចខ្លាំងដូចទៅនឹង Switch ផ្សេងៗនោះទេ មាន​ន័យ​ថាចុចថ្នមៗ ក៏វាដើរ ផ្ដល់នូវល្បឿនរហ័សសម្រាប់ការលេងហ្គេមកម្រិត fps ខ្ពស់ អមមកជាមួយនឹងភាពធន់ចុចបាន 50 លាន​ដង (Keystrokes)។ ជាងនេះទៅទៀត ក្ដារចុចមួយនេះក៏អាចប្រើប្រាស់ជាមួយនឹងកម្មវិធី MSI Mystic Light ដើម្បី​កំណត់​នូវ​ស្ទាយ​លោតភ្លើងបានផងដែរ តែវាពុំមានភ្លើង RGB មកជាមួយនោះទេ មានតែភ្លើងពណ៌ក្រហមតែប៉ុណ្ណោះ ឬក៏អ្នកមិនចង់​តម្លើង​កម្មវិធិ MSI Mystic ក៏បានអាចដោតឌុយ USB ចូលកុំព្យូទ័រភ្លាមប្រើភ្លែតក៏បាន។ ក្នុងនោះផងដែរ MSI ក៏បានបំពាក់មក​ជាមួយ​នឹង​ក្បាល Key លោហៈ នៅចំនុច WASD ងាយស្រួលទៅដល់អ្នកលេងហ្គេមចំណាំដៃបានប្រសើរ ថែមទាំងមានគុណភាពផលិតខ្ពស់ មាន​តួខ្លួនផលិតឡើង និងការពារដោយលោហៈមានទម្ងន់សរុប 1050 ក្រាម។

ក្រុមហ៊ុន MSI ចាប់ផ្ដើមបញ្ចេញ Mouse និង Keyboard ទាំងពីរម៉ូឌែលនេះលក់នៅក្នុងទីផ្សារហើយ ដែលវាអាចនឹងមក​ដល់​ស្រុក​ខ្មែរ​​យើងឆាប់ៗខាងមុខនេះផងដែរ ចំនែកឯតម្លៃនៅមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ តែផលិតផល​ទាំង​ពីរ​នេះ​ក៏​មិនថ្លៃខ្លាំង​ប៉ុន្មាន​ដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: MSI Global Tag: កុំព្យូទ័រ