CAMBO REPORT

Popup Advertising5 seconds

ម៉ាស៊ីន​កុំព្យូទ័រ Workstation ល្បឿន​លឿន​ប្រើ​ឈីប Xeon និង​ក្រាហ្វិច Quadro P5200 ចេញ​លក់​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ម៉ាស៊ីន Workstation ដែលកំពុង​ចរាចរណ៍​លក់​ក្នុង​ទីផ្សារ​នៅ​ពេល​បច្ចុប្បន្ន​គឺ​ប្រើប្រាស់​បន្ទះ​ឈីប​ស៊េរី Core i Series របស់​ក្រុមហ៊ុន Intel លេខខ្ពស់ ឬទាបអាស្រ័យ​ទៅ​លើ​តម្លៃ​របស់​វា​ផង​ដែរ តែ​បើ​និយាយ​ឲ្យខ្លី​ទៅ​ម៉ាស៊ីន​ទាំង​នោះ​នៅ​មិន​ទាន់​មាន​កម្លាំង​ខ្លាំង​ដល់​ម៉ាស៊ីន WorkStation ជាប្រភេទ Desktop នៅ​ឡើយ​ដែរ តែក្រុមហ៊ុនផលិតកុំព្យូទ័ររបស់អឺរ៉ុបមានឈ្មោះថា Eurocom ដែល​ល្បី​ឈ្មោះ​ផ្នែក​ផលិត​កុំព្យូទ័រ​យួរដៃ មានកម្លាំងខ្លាំងបានបញ្ចេញកុំព្យូទ័រ Workstation ជំនាន់ថ្មីរបស់ខ្លួនមានឈ្មោះហៅ​ជា​ផ្លូវការ​ថា Tornado F7W ដែលវាមិនប្រើឈីបធម្មតាដូចម៉ាស៊ីន Workstation របស់ក្រុមហ៊ុនផ្សេងៗឡើងផ្ទុយទៅវិញបើ Core i9 នៅ​មិន​ទាន់​អាច​បំពេញ​បំណង និងសេចក្ដីត្រូវការទៅលើកិច្ចការងាររបស់អ្នកបាននោះទេ Eurocom ឲ្យអ្នកជ្រើសរើសយកឈីប Xeon មកប្រើប្រាស់ជាមួយនឹងម៉ាស៊ីននេះបាន។

សម្រាប់អ្នកធ្វើការធ្ងន់ៗជាមួយនឹងក្រាហ្វិច ឌីហ្សាញ ឬ Render នានា ប្រាកដជាយល់ច្បាស់អំពីតម្រូវការម៉ាស៊ីន ខ្លះពួកគាត់ជាអ្នក​ធ្វើការ Free Lance ដូច្នេះកុំព្យូទ័រលើតុមិនអាចបំពេញសេចក្ដីត្រូវការ និងអាចផ្គត់ផ្គង់ការងារទៅដល់អតិថិជនបានឡើយ ហេតុនេះ​មាន​ម៉ាស៊ីន​ចល័តមួយមានកម្លាំងខ្លាំង ទើបជាការល្អ ដែលជួយច្រើនទៅដល់ល្បឿននៃការបំពេញការងាររបស់ពួកគាត់បានរហ័ស។ ជាមួយនឹង Eurocom បើកសិទ្ធិឲ្យអតិថិជនរបស់ខ្លួនធ្វើការជ្រើសរើសនូវ Options ជាច្រើន ទៅលើកម្លាំង Specs ម៉ាស៊ីនតាមការ​ចង់​បាន និងទឹកប្រាក់ជាក់ស្ដែង ដែលអាចជ្រើសរើសពីកម្លាំងខ្លាំងល្មម លោតដល់កម្លាំងខ្លាំងលើតារាងកំពូលដូចខាងក្រោម៖

 

•    CPU Core i7, Core i9 និង Xeon

•    RAM DDR4 16, 32, 64 និងលោតដល់ 128GB

•    ក្រាហ្វិចកាត Quadro P3000, P3200, P4000, P4200, P5000 និងដល់ P5200

•    SSD M.2 ទំហំចាប់ពី 250GB ឡើងទៅដល់ 2000GB (ម៉ាក Samsung)

•    Hard Disk Drive ទំហំចាប់ពី 1000GB ឡើងទៅ 8000GB

•    ប្រើប្រាស់អេក្រង់ IPS ទំហំ 17.3 អ៊ីញកម្រិត Full HD ល្បឿន 120Hz ឬកម្រិត 4K ល្បឿន 60Hz

•    ដំណើរការដោយ Windows 10 64-bit ឬ Windows Servers 2016

 

ជាមួយកម្លាំងប៉ុន្នេះ ម្ចាស់របស់ម៉ាស៊ីនអាចធ្វើការបានដោយមិនចាំបាច់ខ្វាយខ្វល់អំពីបញ្ហាយឹត ឬទាក់ពេល​កំពុង​ធ្វើការ​ធ្ងន់ៗ​ជាមួយ​នឹ​ង​ក្រាហ្វិច​នោះទេ ក្នុងនោះក្រុមហ៊ុន Eurocom បើកសិទ្ធិឲ្យអតិថិជនរបស់ខ្លួនធ្វើការ​ជ្រើស​រើសផ្នែករឹង​បន្ទាប់បន្សំផ្សេង​ទៀត​ទៅ​លើ​ការ​ចង SSD ទៅជា Raid 0/1/5 តាមការចង់បាន ធ្វើឲ្យល្បឿនម៉ាស៊ីនមួយនេះលឿនហួសនិស្ស័យ។

គួបផ្សំជាមួយល្បឿនលឿន អ្វីដែលយល់ផ្ដល់ទៅវិញគឺសាច់ប្រាក់ដ៏ក្រាស់ផងដែរ ដោយម៉ាស៊ីន F7W Mobile Workstation មួយ​នេះ​មាន​តម្លៃ​ចាប់​ផ្ដើមគឺ USD 3,499 ឡើងទៅ ឬកើនដល់ជាង USD 6,000 សម្រាប់ការបន្ថែម​បន្ថយ​ផ្សេងៗ​ទៀត​តាម​រយៈ​គេហទំព័រ​ខាង​ក្រោម ដែលអ្នកអាចជ្រើសរើសផ្នែករឹងដែលខ្លួនចង់បានរួចចុចកម្មង់ទិញ ដោយក្រុមការងារបច្ចេកទេសរបស់ Eurocom ចាប់ផ្ដើមតម្លើងម៉ាស៊ីនឲ្យអ្នកតាមក្រោយ។

 

ដោយសាតែវាខ្លាំង ទម្ងន់របស់វាក៏រាងធ្ងន់បន្តិចដែរដល់ 4.14KG មានរន្ធតំភ្ជាប់ច្រើនប្រភេទដូចជា៖

 

•    Thunderbolt 3 x 1

•    RJ45 (LAN) x 1

•    USB 3.1 x 5

•    Mini Display x 1

•    HDMI 2.0 x 1

•    រន្ធ Mic

•    រន្ធកាស 3.5mm

 

ម៉ាស៊ីននេះនឹងមិនចេញលក់នៅទីផ្សារទូទៅនោះទេ បើចង់ទិញទាល់តែធ្វើការកុម្ម៉ង់អមមកជាមួយនឹងការធារនាត្រឹមត្រូវពីក្រុមហ៊ុន​ទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Eurocom Tag: កុំព្យូទ័រ